ដោយ វល័ក្ខ
ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េងនិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា នារសៀលថ្ងៃទី១ ខែវិច្ឆិកានេះ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជ៉ំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ស្តីអំពីការរៀបចំកិច្ចប្រជ៉ំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន (ABIS) និងកិច្ចប្រជ៉ំពាក់ព័ន្ធផ្សេងទៀត នៅទីក្រុងបាងកក ប្រទេសថៃ។

-->
កិច្ចប្រជ៉ំនេះធ្វើឡើងមុនមួយថ្ងៃ នៃកិច្ចប្រជ៉ំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ “ជំរុញភាពជាដៃគូសម្រាប់ចីរភាព”នៅទីក្រុងបាងកក ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
បណ្តាក្រុមប្រឹក្សាពិគ្រោះយោបល់អាស៊ានទាំងអស់ ជួបប្រជុំគ្នាដើម្បីពិគ្រោះយោបល់បង្ហាញពីការវិវត្តថ្មីៗអំពីសេដ្ឋកិច្ចពាណិជ្ជកម្ម និងលើកយកបញ្ហាប្រឈមនានានៅតាមបណ្តាប្រទេសអាស៊ានទាំងអស់ ទាក់ទងនឹងការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងការរៀបចំជារបាយការណ៍ដឹកជូន ប្រមុរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានដោះស្រាយ៕