ដោយ ម៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុនសឹង្ហបូរីទិញហ៊ុន ៣៣ភាគរយ និងផ្តល់កម្ចី ២,៥ លានដុល្លារដើម្បីសាងសង់វារីអគ្គិសនី ៨០ មេហ្គាវ៉ាត់នៅខេត្តពោធិ៍សាត់។
ក្រុមហ៊ុនស្វ័យឧស្សាហកម្មដែលចុះបញ្ជីនៅប្រទេសសឹង្ហបូរី ISDN Holdings Limited (ISDN) បានសហការជាមួយក្រុមហ៊ុន eREX Co Ltd ដែលបានចុះបញ្ជីនៅទីក្រុងតូក្យូ និងក្រុមហ៊ុន Asia Energy Power Co Ltd មានមូលដ្ឋាននៅកម្ពុជាដើម្បីសាងសង់វារីអគ្គិសនី ៨០ មេហ្គាវ៉ាត់នៅខេត្តពោធិ៍សាត់កម្ពុជា។
-->
វារីអគ្គិសនីដែលទទួលបានការបញ្ជាក់ និងការធានាពីរដ្ឋាភិបាលក្នុងការទទួលបានសិទ្ធិអាជីវកម្មសម្រាប់ការសាងសង់នេះ ហើយក៏មានសមត្ថភាពផ្ទុកទឹកខ្នាតធំផងដែរ។
សេចក្តីប្រកាសរបស់ក្រុមហ៊ុននៅថ្ងៃនេះ បានបញ្ជាក់ថា ថាមពលដែលបានមកពីរោងចក្រនេះនឹងត្រូវលក់ក្នុងតម្លៃថេរទៅសាជីវកម្មអគ្គិសនីកម្ពុជា (Cambodia Electric Power Corporation)។ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលមានឈ្មោះថា SPHP Co Pte Ltd ត្រូវបានច្រដាប់បញ្ចូលគ្នាដោយក្រុមហ៊ុន ISDN Energy ទទួលបានភាគហ៊ុន ៣៣ ភាគរយ ក្រុមហ៊ុន eREX មានហ៊ុន ៣៤ ភាគរយនិង Asia Energy មានភាគហ៊ុន ៣៣ ភាគរយ។
ក្រុមហ៊ុន ISDN នឹងបញ្ចូលទឹកប្រាក់ចំនួន ៥០០,០០០ ដុល្លារអាមេរិកជាភាគហ៊ុននិង ២,៥ លានដុល្លារទៀតជាប្រាក់កម្ចីម្ចាស់ភាគហ៊ុនក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូងនៃគម្រោង។
នៅចុងបញ្ចប់នៃរយៈពេល ៣៥ ឆ្នាំចាប់ពីការចាប់ផ្តើមប្រតិបត្តិការសម្រាប់គម្រោង ក្រុមហ៊ុន SPHP នឹងផ្ទេរសិទ្ធិប្រតិបត្តិការរបស់គម្រោងទៅសាជីវកម្មអគ្គិសនីកម្ពុជា Cambodia Electric Power Corporation ។
ក្រុមហ៊ុន ISDN បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គម្រោងនេះមានសារៈសំខាន់ណាស់ដែលជាគំនិតផ្តួចផ្តើមថ្មីមួយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំដើម្បីបន្ធូរបន្ថយលើបណ្តាញអគ្គិសនីរបស់ប្រទេសនេះ”៕ (ប្រភព Businessnewsasia)