ក្រុមហ៊ុន​ប្រេង​អារ៉ាប់​ដែល​រក​ប្រាក់ចំណេញ​ច្រើន​បំផុត​លើ​ពិភពលោក​នឹង​ដាក់​លក់​ក្នុង​ផ្សារហ៊ុន​លើកដំបូង​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អារ៉ាប់​ប៊ី​សា​អូឌីត​ Aramco​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ប្រេងឆៅ​ធំជាង​គេ​បំផុត​ និង​ជា​អ្នករក​ប្រាក់​ចំណេញ​ធំជាង​គេ​លើ​ពិភពលោក​ នឹង​បង្ហាញ​ការបោះផ្សាយ​ហ៊ុន​លក់​ជា​សាធារណៈ​លើកដំបូង​ នៅ​លើ​ផ្សារភាគហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Riyadh​។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា​ “ក្រុមហ៊ុន​ Aramco​ ជា​ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​រួមបញ្ចូល​គ្នា​ធំជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ អារ៉ាប់​ប៊ី​សា​អូឌីត​នៅ​ថ្ងៃនេះ​ ប្រកាស​ពី​ចេតនា​របស់​ខ្លួន​ក្នុង​ការ​បន្ត​ផ្តល់​ជូន​ជា​សាធារណៈ​លើកដំបូង​នៅ​លើ​ផ្សារហ៊ុន​ Tadawul​។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែម​ទៀត​ថា​ “រដ្ឋាភិបាល​មានបំណង​លក់​ ចំណែក​មួយ​នៃ​ភាគហ៊ុន​របស់​ខ្លួន​ នៅក្នុង​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​”។

ឯកសារ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ Aramco ​បាន​បង្ហាញថា​ ក្រុមហ៊ុន​បាន​រក​ប្រាក់ចំណេញ​សុទ្ធ​ជាង១១១​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨​។

នៅ​ឆ្នាំនេះ​Aramco​ បាន​និយាយ​ថា​ ខ្លួន​រកបាន​ប្រាក់ចំណេញ​សុទ្ធ​ចំនួន៤៦​,៩ ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទីមួយ​ក្នុង​ឆ្នាំនេះ​។

ព្រះអង្គ​ម្ចាស់​ម៉ូ​ Mohammed​ bin​ Salman​ រាជទាយាទ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ បាន​ថ្លែង​ជា​សាធារណៈ​ថា​ ការវាយតម្លៃ​របស់​ក្រុមហ៊ុន​នឹង​មានតម្លៃ២ទ្រី​កោដិ​ដុល្លារ​។

រដ្ឋាភិបាល​នឹង​ផ្តល់​ភាគហ៊ុន១​ ទៅ៣ភាគរយ​ដល់​ក្រុមហ៊ុន​នេះ​។ ក្រុម​អ្នកវិភាគ​រំពឹង​ថា​ សូម្បីតែ​ការ​លក់២ភាគរយ​នៃ​ក្រុមហ៊ុន​នេះ​ អាច​រកចំណូល​បាន​ដល់ទៅ៤០ពាន់​លាន​ដុល្លារ​៕ (ប្រភព​ Saudiaramco​)៕

LEAVE A REPLY

Please enter your comment!
Please enter your name here