នាយក​រដ្ឋមន្ត្រី​ចិន​អះអាង​ថា​ ចិន​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​

0

ដោយ​ Donald​ Lee​

បាង​កកៈ​ នាយក​រដ្ឋមន្រ្តី​ចិន​លោក ​Li​ Keqiang​ បាន​ទៅដល់​ទីក្រុង​បាងកក​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​-ចិន​លើក​ទី២២​ នៅ​ចុង​សប្តាហ៍​នេះ​ ហើយ​បាន​សង្កត់ធ្ងន់​ថា​ ចិន​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។

លោក​ Li​ បាន​មានប្រសាសន៍​ថា​ ”ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​អាស៊ាន​ក្នុងរយៈពេល១០ឆ្នាំ​មកនេះ​។ ឆ្នាំនេះ​អាស៊ាន​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី២របស់​ចិន​។ កាលពី​ខែមុន​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ពិធីសារ​ នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-ចិន​បាន​ចូលជាធរមាន​ ហើយ​សន្យា​ផ្តល់​អត្ថ​ប្រយោជន៍​ពាណិជ្ជកម្ម​ កាន់តែ​ច្រើន​សម្រាប់​អាស៊ាន​ និង​ចិន​”។

នៅក្នុង​កិច្ចប្រជុំ​ដែល​បាន​ធ្វើឡើង​ដោយ​ប្រមុខរដ្ឋ​ចិន​ និង​អាស៊ាន​ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ចាប់ផ្តើម​ដំណើរការ​ នៃ​សេចក្តី​ប្រកាស​រួម​ស្តី​ពី​ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ចិន​-អាស៊ាន​ដើម្បី​សន្តិភាព​ និង​វិបុលភាព​ (២០២១​-២០២៥​) និង​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ នៅ​ឆ្នាំក្រោយ​នឹង​មានការ​ចូលរួម​ផ្នែក​សេដ្ឋកិច្ច​ឌីជីថល​ជាច្រើន​ នៃ​គំនិត​ផ្តួចផ្តើម​រវាង​ភាគី​ទាំង​ទាំងពីរ​។

ប្រធាន​គណៈកម្មការ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លោក​ ប្រា​យុទ្ធ​ចាន់​ អូ​ចា​បាន​មានប្រសាសន៍​ថា​ “យើង​មាន​សេចក្តី​រីករាយ​ ដែល​ទំនាក់ទំនង​សន្ទនា​អាស៊ាន​-ចិន​បន្ត​មាន​ភាពរឹងមាំ​មាន​ស្ថេរ​ភាព​ និង​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​ ហើយ​ភាពជា​ដៃគូ​យុទ្ធ​សាស្រ្ត​របស់​យើង​នៅតែ​មាន​ភាពរឹងមាំ​ ជា​សរសរ​គ្រឹះ​សំខាន់​នៃ​សន្តិភាព​ ស្ថិរភាព​ វិបុលភាព​ និង​និរន្តរភាព​នៅក្នុង​តំបន់​របស់​យើង​”៕ (ប្រភព​ ASEAN2019​)៕

LEAVE A REPLY

Please enter your comment!
Please enter your name here