ADB​ និង​ WEF​ នឹង​ពន្លឿន​លំហូរ​ហិរញ្ញវត្ថុ​សាធារណៈ​ និង​ឯកជន​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន​

0

ដោយ​ ប៊ី​

ឌូ​បៃៈ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (WEF​) បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ កាល​ពេល​ថ្មី​ៗនេះ​ ដើម្បី​ពន្លឿន​លំហូរ​ហិរញ្ញវត្ថុ​សាធារណៈ​ និង​ឯកជន​ចូល​ទៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ ប្រកបដោយ​ចីរភាព​នៅ​អាស៊ី​អាគ្នេយ៍​ តាមរយៈ​មជ្ឈមណ្ឌល​អាស៊ាន​ សម្រាប់​ភាពជា​ដៃគូ​វិនិយោគ​ប្រកបដោយ​ចីរភាព​ (SDIP​)។

កិច្ច​ព្រមព្រៀង​នឹង​គាំទ្រ​ដល់​សមិទ្ធិ​ផល​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​ ត្រូវ​បាន​ចុះហត្ថលេខា​ នៅ​ឯកិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នៃ​ក្រុមប្រឹក្សា​ពិភពលោក​សកល​នៅ​ទី​ក្រុង​ឌូ​បៃ​ ដោយមាន​ការចូលរួម​ពី​លោក​ Ramesh​ Subramaniam​ អគ្គនាយក​ ADB​ ប្រចាំ​អាស៊ី​អាគ្នេយ៍​ និង​លោក​ Justin​ Wood​ ប្រធាន​របៀបវារៈ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ និង​ជាស​មា​ជិ​កគណៈកម្មាធិការ​ប្រតិបត្តិ​។

ភាពជា​ដៃគូ​វិនិយោគ​ប្រកបដោយ​ចីរភាព​ ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ខែ​ កក្កដា​ ឆ្នាំ​ ២០១៥​ នៅ​ទីក្រុង​អាឌីសអាបាបា​ និង​ធ្វើជា​ម្ចាស់ផ្ទះ​រួមគ្នា​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ និង​អង្គការ​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​ បាន​អនុម័ត​វិធី​សាស្រ្ត​ក្នុង​តំបន់​ និង​បាន​បង្កើត​មជ្ឈមណ្ឌល​ភាពជា​ដៃគូ​វិនិយោគ​ ប្រកបដោយ​ចីរភាព​អាស៊ាន​ ដើម្បី​ប្រមូល​ការ​វិនិយោគ​ប្រកបដោយ​និរន្តរភាព​ ក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​ និង​កំពុង​អភិវឌ្ឍន៍​ដោយមាន​គោលដៅ​សម្របសម្រួល​ ការ​ផ្លាស់​ប្តូរ​ជា​ប្រព័ន្ធ​ក្នុង​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​។

លោក​ Subramaniam​ បាន​មានប្រសាសន៍​ថា​ ខណៈ​អាស៊ី​អាគ្នេយ៍​ប្រឈម​នឹង​គម្លាត​ហិរញ្ញប្បទាន​ដ៏​ធំធេង​ នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព​។ វា​ចាំបាច់​ណាស់​ ក្នុង​ការពង្រីក​ការប្រើ​ប្រាស់​មូលនិធិ​មូលធន​ឯកជន​ ដែល​អាច​នាំមក​នូវ​បច្ចេកវិទ្យា​ទំនើប​ និង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ដល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​។

លោក​បាន​បន្ត​ថា​ “ជាពិសេស​ យើង​ត្រូវ​ពន្លឿន​ការប្រើ​ប្រាស់​ហិរញ្ញប្បទាន​ សាធារណៈ​ និង​ឯកជន​ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ធន់​នឹង​អាកាសធាតុ​ និង​ផ្តល់​នូវ​កំណើន​ប្រកបដោយ​ចីរភាព​ និង​ហិរញ្ញវត្ថុ​ដែល​តំបន់​នេះ​ត្រូវការ​”។

លោក​ Wood​ បាន​ថ្លែង​ថា​ “ក្រោម​កិច្ច​ព្រមព្រៀង​នេះ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នឹង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ របស់​មជ្ឈមណ្ឌល​អាស៊ាន​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ និង​បញ្ជី​សកម្មភាព​ រួមមាន​ការចែក​រំលែក​ចំណេះដឹង​ ក្នុងចំណោម​វិស័យ​សាធារណៈ​ និង​ឯកជន​ និង​សំណើ​គោលនយោបាយ​សម្រាប់​វិស័យ​ ដែល​ត្រូវការ​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​”។

លោក​បាន​បន្ត​ថា​ ការ​គាំទ្រ​ដល់​ការសម្រេច​ចិត្ត​ ក្នុង​តំបន់​ជាមួយនឹង​ការ​អនុ​វត្ត​ល្អ​ៗជាស​កល​ គឺជា​គន្លឹះ​ក្នុង​ការជំរុញ​លំហូរ​មូលធន​ ទៅ​ក្នុង​ការ​វិនិយោគ​ដែល​ជម្រុ​ញការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ រួម​ទាំង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗផង​ដែរ​។

លោក​ឱ្យ​ដឹង​ទៀត​ថា​ កិច្ច​ព្រមព្រៀង​វេទិកា​សេដ្ឋកិច្ច​អាស៊ី​ និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នឹង​អនុញ្ញាត​ឱ្យ​មជ្ឈមណ្ឌល​អាស៊ាន​ ពង្រីក​សមត្ថភាព​របស់​ខ្លួន​ ដើម្បី​ធ្វើការ​ជាមួយ​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ៗគ្នា​ រួមមាន​អ្នក​ផ្តល់​ហិរញ្ញប្បទាន​អន្តរជាតិ​ ស្ថាប័ន​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​ មូលនិធិ​ឯកជន​ និង​រដ្ឋាភិបាល​ដើម្បី​បង្កើត​លក្ខខណ្ឌ​ សម្រាប់​ការ​បង្កើន​និង​ព ​; ន្លឿ​នកា​រវិ​និ​យោគ​ប្រកបដោយ​ចីរភាព​នៅក្នុង​អាស៊ាន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here