ដោយ ប៊ី
បាងកក៖ ការឡើងថ្លៃប្រាក់បាតថៃបាន និងកំពុងធ្វើឱ្យអ្នកទិញអចលនទ្រព្យបរទេសបង្វែទិសទិញអចលនទ្រព្យនៅកម្ពុជា ខណៈសមាគមខុនដូថៃបានជំរុញឱ្យរដ្ឋាភិបាលខ្លួនស្វែងរកវិធានការណ៍ដើម្បីលើកទឹកចិត្តដល់ការផ្ទេរភាពជាម្ចាស់លើការដាក់បញ្ចាំ និងការកាត់បន្ថយថ្លៃសេវាផ្ទេរប្រាក់ដើម្បីជួយជំរុញការលក់ខុនដូ។

ប្រធានសមាគម លោកស្រី Apa Ataboonwongse បាននិយាយថា បរទេសបាន និងកំពុងសម្លឹងរកទិសដៅវិនិយោគផ្សេងៗនៅតំបន់ក្រៅពីប្រទេសថៃ ដោយវិបត្តិសេដ្ឋកិច្ចសកល និងការឡើងថ្លៃប្រាក់បាត។
លោកស្រីបានលើកឡើងថា ជនបរទេសកំពុងបង្វែទិសដៅខ្លួនទៅទិញអចលនទ្រព្យនៅកម្ពុជា និងជប៉ុន ព្រោះប្រាក់បាតឡើងថ្លៃមានន័យថាប្រាក់ចំណេញទាបជាងការវិនិយោគ។
លោកស្រីបានបន្តថា ប្រសិនបើស្ថាប័នហិរញ្ញវត្ថុរក្សាការបដិសេដផ្តល់ប្រាក់កម្ចីរបស់ពួកគេ វិធានការណ៍ជំរុញអចលនទ្រព្យរបស់រដ្ឋាភិបាលនឹងមានប្រសិទ្ធិភាពតិចតួច ពីព្រោះអ្នកអភិវឌ្ឍន៍អាចទទួលបានប្រាក់ចំណូលពីការលក់នៅពេលអចលនទ្រព្យនោះត្រូវបានផ្ទេរ។
លោកស្រីបាននិយាយថា អត្រាការបដិសេដការផ្តល់ប្រាក់កម្ចីអចលនទ្រព្យបានបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាមួយនឹងអត្រាសរុប ៣០ ភាគរយ និងខ្ពស់ជាង ៥០ ភាគរយសម្រាប់គម្រោងមួយចំនួន។ អត្រាបដិសេធខ្ពស់ជាងនេះអាចបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចដែលធ្វើឱ្យការទិញធ្លាក់ចុះ។
លោកស្រី Apa បាននិយាយថា តម្លៃអចលនទ្រព្យដោយជនបរទេសដែលបានទិញតាំងពីពាក់កណ្តាលឆ្នាំនេះគឺជិតដល់ ០ ភាគរយ ហើយរងផលប៉ះពាល់ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការឡើងថ្លៃប្រាក់បាត។
ពាក់កណ្តាលនៃការផ្គត់ផ្គង់លំនៅដ្ឋានថ្មីគឺខុនដូ ប៉ុន្តែខុនដូយូនីតប្រណីតមានចំនួន ៦០ ទៅ ៦៥ ភាគរយ នៃការផ្គត់ផ្គង់ថ្មីគឺនៅទីក្រុងបាងកក។






