សម្ដេច​តេជោ​ ហ៊ុន​ សែន​នឹង​សម្ពោធ​សមិទ្ធផល​សំ​ខាន់ៗចំនួន​ពីរ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​សមុទ្រ​នា​ចុង​សប្តាហ៍​នេះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​ ក្នុង​ការ​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ សមិទ្ធិ​ផល​សំ​ខាន់​ៗនៅក្នុង​ខេត្ត​ជាប់​សមុទ្រ​ចំនួន២​ ក្នុង​ខេត្តកំពត​ និង​ខេត្ត​ព្រះសីហនុ​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​នឹង​សម្ពោធ​សមិទ្ធផល​សំ​ខាន់ៗចំនួន​ពីរ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​សមុទ្រ​នា​ចុង​សប្តាហ៍​នេះ​

នៅ​ព្រឹក​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ស្អែកនេះ​ សម្ដេច​តេជោ​ហ៊ុន​ សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន រ៉ា​នី​ ហ៊ុន​សែន​ នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​ស៊ី​ម៉ង់​តិ៍​ ថៃ​ ប៊ុ​នរ៉ុង​ ស្ថិតនៅ​ក្នុង​ឃុំ​ល្អាង​ ស្រុក​ដងទង់​ ខេត្តកំពត​។

ក្រុមហ៊ុន​ ថៃ​ ប៊ុ​នរ៉ុង​ បា​វិនិយោគ​ជា​ទឹកប្រាក់​សរុប​ប្រមាណ១២០លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការ​កសាង​រោងចក្រ​ស៊ី​ម៉ង​តិ៍​នេះ​ និង​គម្រោង​កំណែទម្រង់​បច្ចេកវិទ្យា​ផលិតកម្ម​ ។ ខ្សែ​សង្វាក់​ផលិ​កម្ម​ថ្មីនេះ​ បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប​ ដែល​មាន​សមត្ថភាព​ផលិត​ស៊ី​ម៉ង​តិ៍​បាន​ប្រមាណ៣០០០តោន​ក្នុង​មួយថ្ងៃ​ ឬស្មើនឹង​ប្រមាណ២លាន​តោន​ក្នុង​ ១ឆ្នាំ​ និង​ផ្តល់​ឪកាស​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​បាន​ចំនួន៣០០នាក់​។

ជាមួយនឹង​គម្រោង​វិនិយោគ​មួយ​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​បង្ហាញ​ពី​ការ​គាំទ្រ​ ហើយ​សម្ដេច​ក៏​ធ្លាប់​បាន​មានប្រសាសន៍​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​ រោងចក្រ​ស៊ី​ម៉ង់​តិ៍​នៅ​កម្ពុជា​ នឹង​ចូលរួម​ចំណែក​ច្រើន​ ក្នុង​ការ​ផ្គត់ផ្គង់​សភា​រៈសំ​ណង់​ នៅ​កម្ពុជា​ និង​កាត់បន្ថយ​ការនាំចូល​ស៊ី​ម៉ង​តិ៍​មក​ពី​បរទេស​។

ដោយឡែក​នៅ​ត្រឹម​ថ្ងៃទី១៦​ ខែវិច្ឆិកា​ នៃ​សប្ដាហ៍​ដដែល​នេះ​ សម្ដេច​តេជោ​ ក៏​នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ នៅក្នុង​ពិធីសម្ពោធ​បើក​គម្រោង​ស្ថាន​នា​ ផ្លូវ​ចំនួន៣៤ខ្សែ​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ផង​ដែរ​ ដើម្បី​កែ​លម្អ​ និង​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​ទូទាំង​ខេត្ត​ឱ្យ​ល្អ​ប្រសើរ​ ស័ក្ដិសម​ទៅ​នឹង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ពិសេស​ប្រចាំ​ប្រទេស​ ជាពិសេស​រង់ចាំ​ស្វាគមន៍​ការ​ចូលរួម​ចំណែក​លើ​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ដ៏​ទំនើប​ ដែល​បាន​សន្យា​ដោយ​នាយក​រដ្ឋមន្ត្រី​ចិន​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​នឹង​សម្ពោធ​សមិទ្ធផល​សំ​ខាន់ៗចំនួន​ពីរ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​សមុទ្រ​នា​ចុង​សប្តាហ៍​នេះ​

គម្រោង​ស្ថាបនា​ផ្លូវ​ទាំង៣៤ខ្សែ​ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​ នឹង​ចាប់​ផ្តើម​មអនុវត្ត​ចាប់ពី​ថ្ងៃនេះ​តទៅ​ ដោយធ្វើ​ទាំង​ថ្ងៃ​ ទាំងយប់​ និង​ប្រើ​រយៈពេល៨ខែ​ ដោយមាន​ក្រុមហ៊ុន​ទទួល​ម៉ៅការ​ចំនួន៧ក្រុមហ៊ុន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here