ហេតុអ្វី​ខ័ណ្ឌ​ទួលគោក​ប្រែក្លាយ​ជា​តំបន់​ CBD​ យ៉ាង​ឆាប់រហ័ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​?

0
ហេតុអ្វី​ខ័ណ្ឌ​ទួលគោក​ប្រែក្លាយ​ជា​តំបន់​ CBD​ យ៉ាង​ឆាប់រហ័ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​?
ហេតុអ្វី​ខ័ណ្ឌ​ទួលគោក​ប្រែក្លាយ​ជា​តំបន់​ CBD​ យ៉ាង​ឆាប់រហ័ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​?

ដោយ ​វុត្ថា​

ភ្នំពេញ​៖ ពីមុន​ខ័ណ្ឌ​នេះ​ ត្រូវ​បាន​គេ​ចាត់ទុកជា​តំបន់​លំ​នោ​ដ្ឋាន​ប៉ុណ្ណោះ​ ប៉ុន្តែ​រយៈពេល៣ទៅ៥ឆ្នាំ​ចុងក្រោយ​នេះ​ ខ័ណ្ឌ​នេះ​បាន​ប្រែក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម ​(CBD​) ដោយសារ​គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​ បាន​ឆ្ពោះទៅ​កាន់​ខ័ណ្ឌ​មួយ​នេះ​ ពិសេស​អាគារ​លំនៅ​ដ្ឋាន​សហ​កម្ម​សិទ្ឋ​ ដែ​លប​ណ្តុំ​ដោយ​លំនៅ​ដ្ឋាន​ និង​សេវា​ចម្រុះ​ដ៏​ស៊ីវិល័យ​។

ហេតុអ្វី​ខ័ណ្ឌ​មួយ​នេះ​មានការ​រីកចម្រើន​ និង​ក្លាយជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​អាជីវកម្ម​ចម្រុះ​ (CBD​) លឿន​បែបនេះ​? លោ​កយិន​ លាង​គង់​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១៤​ វិច្ឆិកា​កន្លងមក​ថា​ ការ​រីកចម្រើន​របស់​ខ័ណ្ឌ​ទួលគោក​ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​វា​កើត​ចេញពី​កត្តា​អនុ​នោម័​ត និង​សត្យានុម័ត​ជាច្រើន​។

លោក​បន្ត​ថា​ តាម​ការសង្កេត​និង​ការយល់ឃើញ​របស់ខ្ញុំ​ ការ​រីកចម្រើន​របស់​ខ័ណ្ឌ​នេះ​ និង​ខ័ណ្ឌ​ដទៃទៀត​ គឺ​ដោយសារ​កត្តា​សុខ​សន្តិភាព​ និង​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ គឺ​សម្តេច​តេជោ​ហ៊ុន​ សែន​”។

លោក​បន្ត​ថា​ ការ​រីក​ចម្រើ​នេះ​ដោយសារ​កត្តារួម​ផ្សំ​ជាច្រើន​ រួមមាន​ ទី១​ ដោយសារ​ខ័ណ្ឌ​នេះ​ស្ថិតនៅ​ជាប់នឹង​ខ័ណ្ឌ៧មករា​ ដែល​មានការ​រីកចម្រើន​មុន​ ទី២​ ដោយ​សា​រកំនើន​សេដ្ឋកិច្ច​ និង​លំហូរ​វិនិយោគ​ច្រើន​ពី​បរទេស​ ទី៣​ ដោយសារ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ក្នុង​ខ័ណ្ឌ​នេះ​មាន​ភាពល្អ​ប្រសើរ​ ដោយសារ​ផ្លូវ​ជាច្រើន​ជា​ផ្លូ​វធំៗ​ និង​ជា​តំបន់​ថ្មី​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ និង​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជាដើម​។

អគ្គនាយក​ក្រុ​មហ៊ុ​អចលនទ្រព្យ​អន្តរជាតិ​ ERA​ លោក​ខន​ គង្គា​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ខ័ណ្ឌ​ទួលគោក​បាន​ចាប់ផ្តើម​រះ​ឡើង​ ជាមួយ​វត្តមាន​ខុន​ដូ​ អាគារ​ពាណិជ្ជកម្ម​ជាច្រើន​ ដែល​ធ្វើឲ្យ​តំបន់​នេះ​ មាន​សក្តា​នុ​ពល​ក្នុង​ការ​វិនិយោគ​ ជាពិសេស​តំបន់​នេះ​ វា​ចាប់ផ្តើម​មានការ​រី​ចម្រើន​ទៅលើ​សហ​គម​ន៍​ធំៗ​ដូចជា​ គម្រោង​ Phnom​ Penh​ Center​ និង​ One​ Park​ ជាដើម​ទៅ​អភិវឌ្ឍន៍​នៅក្នុង​តំបន់​នេះ​។

លោក​បន្ត​ថា​ “ប្រជាពលរដ្ឋ​ខ្មែរ​ ចាប់ផ្តើម​មានការ​ចាប់អារម្មណ៍​ទិញ​ខុន​ដូ​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​ ព្រោះ​ការរស់នៅ​ខុន​ដូរ​មាន​ទាំង​កន្លែង​ញាំ​ម្ហូបអាហារ​ មជ្ឈមណ្ឌល​កំសាន្ត​កុមារ​ កន្លែង​លេង​កីឡា​ហាត់ប្រាណ​លើគោក​ និង​អាងហែលទឹក​ជាដើម​”។

លោក​គង្គា​បាន​បន្ត​ថា​ នៅពេល​មាន​គម្រោង​ខុន​ដូ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ច្រើន​នៅក្នុង​តំបន់​ទួលគោក​នេះ​ កាន់តែ​ច្រើនបែប​នេះ​ នឹង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មក​រស់នៅ​ និង​ធ្វើ​ពាណិជ្ជ​កម្ម​ផ្សេង​ៗ ក្នុង​ដំបន់​នេះ​កាន់តែ​ច្រើន​ ហើយ​ដី​ក៏​មានតម្លៃ​ថ្លៃ​ផង​ដែរ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនី​មបាន​ឲ្យដឹង​ដែរ​ថា​ សម្រាប់​ទីផ្សារ​ខុន​ដូ​នៅក្នុង​តំបន់​ទួលគោក​ កំពុងតែ​ចាប់ផ្តើម​ផុលផុស​ហើយ​ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់ផ្តើម​ពេញ​ពេញនិយម​ ចំពោះ​ការរស់នៅ​ក្នុង​ខុន​ដូ​ហេតុនេះ​ ទើប​យើង​ឃើញ​មាន​គំរោង​ខុន​ដូ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​បាន​សាងសង់​នៅ​តំបន់​នេះ​។

លោក​បន្ត​ថា​ តាម​លោក​សង្កេតឃើញ​បច្ចុប្បន្ន​ មាន​គំរោង​ខុន​ដូ​ប្រមាណ២០កំពុង​សាងសង់​នៅ​តំបន់​នេះ​ ហើយ​តម្លៃ​ខុន​ដូ​បើ​គិតជា​ម៉ែត្រការ៉េ​ គឺ​មានតម្លៃ​ចន្លោះ​ពី១៨០០ដល់៣០០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​”។

អ្នកនាង​អាន​ សុធី​តា​ នាយិកា​ក្រុមហ៊ុន​ CBRE​ Cambodia​ បាន​ឲ្យដឹង​ផង​ដែរ​ថា​ តំបន់​ទួលគោក​ ជា​តំបន់​មាន​សក្តា​នុ​ពល​ និង​រីកចម្រើន​ខ្លាំង​ក្នុងរយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​នៅ​មិន​ឆ្ងាយ​ពី​កណ្តាល​ភ្នំពេញ​នោះ​ទេ​ មាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ ​តម្លៃ​ដី​ក៏​នៅ​មានតម្លៃ​សមរម្យ​ និង​ជា​កន្លែង​ចាប់អារម្មណ៍​របស់​អ្នក​វិនិយោគ​នានា​ទៀតផង​។

អ្នកនាង​បន្ត​ថា​ “តំបន់​នេះ​ ព្រោះ​វា​មាន​សក្តា​នុ​ពល​អភវិ​ឌ្ឍ​ន៍​លើ​វិស័យ​ខុន​ដូ​ ហើយ​មិន​យូ​មិនឆាប់​តំបន់​នេះ​ និង​រីក​ដុះដាល​ខ្លាំង​លើ​វិស័យ​នេះ​ ដែល​អាច​ប្រកួតប្រជែង​ជាមួយ​តំបន់​ផ្សេងទៀត​បាន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here