សម្តេច​តេជោ​អញ្ជើញ​សម្ពោធ​រោងចក្រ​ផលិត​ស៊ី​ម៉ង់​តិ៍​តម្លៃ​ជាង​ ១១០លាន​ដុល្លារ​នៅ​ខេត្តកំពត​នៅ​ព្រឹក​នេះ

0
សម្តេច​តេជោ​អញ្ជើញ​សម្ពោធ​រោងចក្រ​ផលិត​ស៊ី​ម៉ង់​តិ៍​តម្លៃ​ជាង​ ១១០លាន​ដុល្លារ​នៅ​ខេត្តកំពត​នៅ​ព្រឹក​នេះ
សម្តេច​តេជោ​អញ្ជើញ​សម្ពោធ​រោងចក្រ​ផលិត​ស៊ី​ម៉ង់​តិ៍​តម្លៃ​ជាង​ ១១០លាន​ដុល្លារ​នៅ​ខេត្តកំពត​នៅ​ព្រឹក​នេះ

​ដោយ​ ម៉ា​ណេត

​កំពត​៖ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ផលិត​ស៊ី​ម៉ង់​តិ៍​ទី៥​ នៅ​កម្ពុជា​តម្លៃ​ប្រមាណ​ ១១០លាន​ដុល្លារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​។

រោងចក្រ​ផលិត​ស៊ី​ម៉ង់​តិ៍​ របស់​ក្រុមហ៊ុន​ ថៃ​ ប៊ុ​នរ៉ុង​ មាន​ទីតាំង​ស្ថិតនៅ​តំបន់​ភ្នំ​ល្អាង​ ឃុំ​ល្អាង​ ស្រុក​ដងទង់​ ខេត្តកំពត​។

រោងចក្រ​ស៊ី​ម៉ង់​តិ៍​ ថៃ​ ប៊ុ​នរ៉ុង​ នេះ​សាងសង់​លើ​ផ្ទៃដី​ទំហំ​ជិត​ ៧០០ហិ​កតា​ បំពាក់​ដោយ​ឧបករណ៍​បច្ចេកទេស​ទំនើប​ ហើយ​មាន​សមត្ថភាព​ផលិត​ស៊ី​ម៉ង់​តិ៍​បាន​ប្រមាណ​ ២,៥០០តោន​ក្នុង​មួយថ្ងៃ​ ស្មើនឹង​ជិត​ ១លាន​តោន​ក្នុង​មួយឆ្នាំ​។

វត្តមាន​រោងចក្រ​ស៊ីម៉ង់​ ថៃ​ ប៊ុ​នរ៉ុ​ងនេះ​ បាន​រួមចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​លើ​កម្ពស់​សេដ្ឋកិច្ច​ជាតិ​ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ រោងចក្រ​នេះ​ អាច​ផ្តល់​ការងារ​អចិន្ត្រៃយ៍​ដល់​បុគ្គលិក​ប្រមាណ​ ៣៣៥នាក់​ ក្នុង​នោះ​មាន​ជនជាតិ​បរទេស​ប្រមាណ​ ៣៥នាក់​ផង​។

បច្ចុប្បន្ន​កម្ពុជា​មាន​រោងចក្រ​ផលិត​ស៊ី​ម៉ង់​តិ៍​ចំនួន៥ហើយ​ រាប់ទាំង​រោងចក្រ​ស៊ី​ម៉ង់​តិ៍​ ថៃ​ ប៊ុ​នរ៉ុង​ ដែល​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ព្រឹក​នេះ​ ហើយ​រោងចក្រ​ទាំង៥នេះ​ អាច​ផលិត​ស៊ី​ម៉ង់​តិ៍​បាន​ជិត​ ៨លាន​តោន​ក្នុង​មួយឆ្នាំ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here