វិនិយោគ​កូរ៉េ​ខាងត្បូង​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ វិនិយោគ​កូរ៉េ​ខាងត្បូង​ កំពុង​ស្វែងរក​ឱកាស​វិនិយោគ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​ ខណៈ​រដ្ឋាភិបាល​កម្ពុជា​លើកទឹកចិត្ត​ រាល់​ការ​វិនិយោគ​ដើម្បី​ជំរុញ​ដល់​សេដ្ឋកិច្ច​។

លោក​ Sang​ Won​ Park​ ប្រធាន​វេទិកា​រអា​សាន​-កូរ៉េ​ និង​សមាគម​កម្ពុជា​-កូរ៉េ​ និង​បាន​ដឹក​ក្រុម​អ្នក​វិនិយោគ​មកកាន់​កម្ពុជា​ បាន​ថ្លែង​ក្នុង​កិច្ចពិភាក្សា​រវាង​អ្នក​វិនិយោគ​កូរ៉េ​ និង​កម្ពុជា​នៅ​ថ្ងៃទី១៨​ ខែវិច្ឆិកា​ថា​ លោក​មាន​មោទនភាព​ ដែល​បេ​សកម្ម​លើក​ដំ​បូង​មកា​ន់​ភ្នំពេញ​ កម្ពុជា​។

កិច្ចពិភាក្សា​រវាង​អ្នក​វិនិយោគ​កូរ៉េ​ ដែល​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ គឺ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិ​និ​ស័យ​កែសម្ផស្ស​ គ្រឿងបន្លាស់​រថយន្ត​ កសិកម្ម​ និង​មានបំណង​បើក​សាកល​វិទ្យាល័យ​កែសម្ផស្ស​នៅ​កម្ពុជា​។

លោក ​Sang​ Won​ Park ​បាន​ថ្លែង​ថា​ “ខ្ញុំ​សង្ឃឹមថា​ ជំហាន​ដំបង​នៃ​បេ​សកម្ម​នឹង​កាន់តែ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​បន្ថែម​ទៀត​រវាង​កូរ៉េ​ និង​កម្ពុជា​ និង​លើកកម្ពស់​ការយោគយល់​គ្នា​ទៅវិញទៅមក​”។ លោក​បន្ត​ថា​ “យើង​នឹង​ព្យាយាម​ឱ្យ​អស់ពី​ចិត្ត​ ដើម្បី​ធានា​ថា​នឹង​បន្ត​អភិវឌ្ឍ​ និង​លោក​កម្ពស់​បេ​សកម្ម​នេះ​ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​បម្រើ​ជា​វេទិកា​មួយ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​”។

លោក​ ទី​ សុ​គន្ឋ​ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​សា្វ​គមន៍​ចំពោះ​រាល់​ការ​វិនិយោគ​នៅ​កម្ពុជា​ ដែល​រដ្ឋាភិបាល​លើកទឹកចិត្ត​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​នៅ​កម្ពុជា​។

លោក​បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​មាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​ ហើយ​ការហោះហើរ​របស់​កូរ៉េ​ត្រង់​មកកាន់​កម្ពុជា​ មាន​ជាង​ ៥០​ ជើង​ក្នុង​មួយ​សប្តាហ៍​។ ចំណែក​វិស័យ​ទេសចរណ៍​ ការ​មកដល់​របស់​ភ្ញៀវ​ទេសចរ​កូរ៉េ​ត្បូង​មាន​ចំនួន​ជាង៣០ម៉ឺន​នាក់​។

ចំណែក​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​កូរ៉េ​ចំនួន ៦១​,៦០០នាក់​ ក្នុង​នោះ​ស្ត្រី​ខ្មែរ​ជាង​ ៨ ពាន់​នាក់​បាន​រៀបការ​ជាមួយ​បរុស​កូរ៉េ​ ហើយ​បុរស​កម្ពុជា​ជាង៤០០នាក់​ បាន​រៀបការ​ជាមួយ​ស្ត្រី​កូរ៉េ​។

ជំនួយឥតសំណង​ផ្លូវការ​របស់​កូរ៉េ​ សម្រាប់​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី៤​ បន្ទាប់ពី​ចិន​ ជប៉ុន​ និង ​ADB​។ ចាប់​ឆ្នាំ១៩៩៧​ ទៅ​ ២០១៨​ កូរ៉េ​បាន​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា​ជាង៣០០លាន​ដុល្លារ​ និង​ផ្តល់​ជា​កម្ចី​ជាង៧៦០លាន​ដុល្លារ​។

លោក​ឧកញ៉ា​ ងួន​ ម៉េ​ងតិច​ អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ស្វាគមន៍​ និង​លើកទឹកចិត្ត​ ហើយ​សន្យា​ជួយ​សម្របសម្រួល​អ្នក​វិនិយោគ​កូរ៉េ​ ដែល​មានបំណង​ចង់​វិនិយោគ​លើ​គ្រប​វិស័យ​នៅ​កម្ពុជា​។

អ្នក​វិនិយោគ​កូរ៉េ​អាច​ធ្វើការ​ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ហើយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ នឹង​ជួយ​សម្របសម្រួល​ដល់​ការស្វែងរក​ឱកាស​វិនិយោគ​ របស់​អ្នក​វិនិយោគ​កូរ៉េ​នៅ​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here