សេដ្ឋកិច្ច​ថៃ​កើនឡើង​ ២,៤ភាគរយ​ បើ​ទោះបីជា​ការនាំចេញ​ធ្លាក់ចុះ​ក៏ដោយ​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​៖ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទី២នៅ​អាស៊ី​អាគ្នេយ៍​ (ថៃ​) បាន​កើនឡើង​ ២,៤ ភាគរយ​នៅក្នុង​ត្រីមាស​ទី៣​ ទោះបី​មានការ​ធ្លាក់ចុះ​ក្នុង​ការនាំចេញ​ក៏ដោយ​។ នេះ​បើ​យោង​តាម​របាយការណ៍​សេដ្ឋកិច្ច​ ដែល​ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃចន្ទ​។

របាយការណ៍​របស់​ខ្លួន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​សង្គមជាតិ​ថៃ​បាន​លើកឡើង​ថា​ “ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​ត្រីមាស​ទី៣​ ឆ្នាំ២០១៩​ បាន​កើនឡើង ២​,៤ភាគរយ​បើ​ប្រៀបធៀប​នឹង​ការ​កើនឡើង ២​,៣ភាគរយ​ នៅក្នុង​ត្រីមាស​ទី២​ ឆ្នាំ​ ២០១៩​ ដែល​ជំរុញ​ដោយ​ការ​កើនឡើង​នូវ​ការ​ចំណាយ​ប្រើប្រាស់​ និង​ការ​វិនិយោគ​ចុងក្រោយ​របស់​ឯកជន​ និង​រដ្ឋាភិបាល​។ ទោះជា​ការនាំចេញ​ និង​នាំចូល​ទំនិញ​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់​ក៏ដោយ​”។

សេដ្ឋកិច្ច​ថៃ​បាន​ឈាន​ទៅ​រក​ការ​ធ្លាក់ចុះ​ចាប់តាំងពី​ដើមឆ្នាំ​នេះ​ ដោយសារតែ​ប្រាក់​បាត​ឡើងថ្លៃ​ និង​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​។ ធនាគារ​ថៃ​បាន​ទម្លាក់​អត្រា​ការប្រាក់​ពីរ​ដង​ក្នុង​ឆ្នាំនេះ​ ដើម្បី​គ្រប់គ្រង​រូបិយវត្ថុ​ជាតិ​ ដោយសារតែ​ផល​ប៉ះពាល់​លើ​ការនាំចេញ​ និង​វិស័យ​ទេសចរណ៍​។

រូបិយប័ណ្ណ​ថៃ​ស្ថិត​ក្នុងចំណោម​រូបិយប័ណ្ណ​ ដែល​កើនឡើង​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក​ក្នុងរយៈពេល​មួយឆ្នាំ​កន្លងមក​នេះ​។ ប្រាក់​បាត​ឡើងថ្លៃ​ជាង៥ភាគរយ​ ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​។

ប្រាក់​បាត​ឡើងថ្លៃ​ជាង​រូបិយ​ប័ណ្ណ​ផ្សេង​ៗទៀត​នៅ​អាស៊ី​។ ប្រាក់​បាត​ឡើង​ដល់កម្រិត​ខ្ពស់​ក្នុងរយៈពេល ៦ឆ្នាំ​នៅ​ឆ្នាំនេះ​។

ធនាគារ​កណ្តាល​ថៃ​ បាន​ទម្លាក់​អត្រា​ការប្រាក់​មក​នៅ​ត្រឹម ១​,២៥ភាគរយ​ កាលពីដើម​ខែ​នេះ​ ដែល​ជា​អត្រា​មួយ​ដែល​មិនបាន​មើលឃើញ​ ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​កាលពី​ឆ្នាំ២០០៩​៕

LEAVE A REPLY

Please enter your comment!
Please enter your name here