ដោយ Donald Lee
ភ្នំពេញ៖ ប្រធានសេដ្ឋវិទូមួយនៅធនាគារ Morgan Stanley ដែលមូលដ្ឋាននៅអាមេរិក ជឿជាក់ថា សេដ្ឋកិច្ចពិភពលោកអាចនឹងឆ្ពោះទៅរកការផ្លាស់ប្តូរមួយដែលនឹងកើនឡើងនៅចុងឆ្នាំ ២០១៩ និងឈានដល់កំណើនសេដ្ឋកិច្ចពិភពលោកជិត ៣,២ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២០។
សេដ្ឋវិទូរូបនេះបានកែប្រែការព្យាករមុននៃកំណើនជាសកលចំនួន ២,៩ ភាគរយសម្រាប់ឆ្នាំ ២០១៩ ដោយសារធនាគារកណ្តាលនៅជុំវិញពិភពលោកកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញសេដ្ឋកិច្ច និងវឌ្ឍនភាពថ្មីៗនៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មរវាងអាមេរិក និងចិន។
លោក Chetan Ahya ប្រធានសេដ្ឋវិទូរបស់ធនាគារ Morgan បានថ្លែងនៅក្នុងរបាយការណ៍ថា “ក្នុងរយៈពេល ១៥ ខែកន្លងមកនេះទិន្នន័យកំណើនសេដ្ឋកិច្ចពិភពលោកចង្អុលបង្ហាញពីទិសដៅធ្លាក់ចុះថេរ។ វាជារឿងធម្មតាទេដែលគិតថា វដ្តនេះនឹងមិនអាចត្រឡប់មក ហើយយើងនឹងបន្តឃើញការធ្លាក់ចុះក្នុងប៉ុន្មានខែខាងមុខនេះ”។
លោកបានបន្ថែមថា “ទោះយ៉ាងណាយើងឃើញអ្វីៗខុសគ្នា៖ តាមរូបភាពទស្សនៈវិស័យធំមួយ យើងគិតថា ទស្សនៈវិស័យសេដ្ឋកិច្ចសកលពឹងផ្អែកលើកម្លាំងសំខាន់ពីរដែលផ្តោតលើការកាត់បន្ថយគោលនយោបាយ និងភាពតានតឹងផ្នែកពាណិជ្ជកម្ម។ ហើយឥឡូវនេះចាប់តាំងពីឆ្នាំ ២០១៨ យើងមានកម្លាំងទាំងពីរកំពុងដើរក្នុងទិសដៅតែមួយដើម្បីជួយបញ្ច្រាសទិសដៅធ្លាក់ចុះ។
ការបន្ធូរបន្ថយរបស់ធនាគារកណ្តាលកាន់តែខ្លាំងឡើងៗ ហើយជម្លោះពាណិជ្ជកម្មកំពុងធ្លាក់ចុះ។ អង្គការ UNCTAD ដែលជាស្ថាប័នសំខាន់របស់អង្គការសហប្រជាជាតិទាក់ទងនឹងបញ្ហាពាណិជ្ជកម្ម និងការអភិវឌ្ឍបានចេញរបាយការណ៍ស្តីពីផលប៉ះពាល់នៃការធ្វើសង្រ្គាមពាណិជ្ជកម្មអស់រយៈពេលជាងមួយឆ្នាំទៅលើសេដ្ឋកិច្ចពិភពលោកទាំងមូល។
របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា “ជម្លោះពន្ធពាណិជ្ជកម្មរវាងចិន និងអាមេរិកគឺជាស្ថានភាពចាញ់ ចាញ់ សម្រាប់ប្រទេសទាំងពីរ និងពិភពលោកទាំងមូល ហើយវាទំនងជាយ៉ាប់យ៉ឺន ដរាបណាមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើង៕






