ដោយ វុត្ថា
ភ្នំពេញៈ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានពិភាក្សាពីការកសាងមហាវិថីរាម ជាមហាវិថីថ្មីមួយទៀតនៅក្រុងព្រះសីហនុ ដែលនឹងសាងសង់នាពេលខាងមុខនេះ។

ដោយ វុត្ថា
ភ្នំពេញៈ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានពិភាក្សាពីការកសាងមហាវិថីរាម ជាមហាវិថីថ្មីមួយទៀតនៅក្រុងព្រះសីហនុ ដែលនឹងសាងសង់នាពេលខាងមុខនេះ។

ក្នុងឱកាសអនុញ្ញាតឱ្យលោក Alain BRUN ប្រធានក្រុមហ៊ុន Cambodia Airports ចូលជួបពិភាក្សា ការងារអំពីការអនុវត្តគម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវក្រុងមហាវិថីរាម លេខ៤៥ នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក្រុមហ៊ុន SCA និងអាជ្ញាធរខេត្តព្រះសីហនុផងដែរនោះ បានចុះពិនិត្យពិភាក្សាលើលក្ខខ័ណ្ឌបច្ចេកទេស និងផលប៉ះពាល់ នៃគម្រោងអភិវឌ្ឍន៍មហាវិថីរាម (លេខ៤៥) និងមហាវិថីជំទាវម៉ៅ (លេខ៤៧) ក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
គម្រោងអភិវឌ្ឍន៍មហាវិថីរាម (លេខ៤៥) នេះ គឺស្ថិតនៅក្នុងចំណោមគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ សរុបចំនួន៣៤ខ្សែ គឺជាស្ថិតនៅក្នុងប្រភេទទី ១មហាវិថី មានចំនួន៣ខ្សែ ប្រវែងសរុប២២,៧៣១ម៉ែត្រ មានទទឹង ៥០ ម៉ែត្រ ផ្លូវរថយន្ត ៦ គន្លង ផ្លូវទោចក្រយានយន្ត ២ គន្លង រួមមាន៖ មហាវិថីរាម (លេខ ៤៥) ប្រវែង ៧ ២៥០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ មកអាកាសយានដ្ឋានអន្តរជាតិខេត្ត “កងកេង” រហូតដល់មហាវិថីឆ្នេររាម មហាវិថីឆ្នេររាម ប្រវែង ៥ ៩៨១ ម៉ែត្រ និងស្ពានចំនួន ២ កន្លែងទី១ ប្រវែង ៧៥ ម៉ែត្រ។

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ (KOS) បាននឹងកំពុងអភិវឌ្ឍន៍ និងដោះស្រាយនូវផលប៉ះពាល់លំនៅឋាន មិនរៀបរយមួយចំនួន ដែលតម្រូវឱ្យអាជ្ញាធរក៏ដូចជាអាកាសចរណ៍ស៊ីវិលត្រូវចុះត្រួតពិនិត្យ ដោះស្រាយគម្រោងការដ្ឋានសាងសង់របងការពារសុវត្ថិភាព និងដោះស្រាយផលប៉ះពាល់ដី ក្នុងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ ទើបឈានទៅធ្វើការអភិវឌ្ឍព្រលានយន្តហោះ ប្រកបដោយសុវត្ថិភាព ដើម្បីឱ្យយន្តហោះប្រភេទធុនធំចុះចតបាន៕