អាជ្ញាធរ​ហុងកុង​បាន​វាយឆ្មក់​ចូល​សាកល​វិទ្យាល័យ​ប្រឆាំង​នឹង​អ្នក​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​

0

ដោយ​ Donald​ Lee​

ហុង​កុងៈ​ អាជ្ញាធរ​ហុងកុង​បាន​វាយឆ្មក់​ចូល​សាកល​វិទ្យាល័យ​ ពហុបច្ចេកទេស​ Polytechnic​ University​ ​នៃ​ទីក្រុង​ហុងកុង​ នៅក្នុង​ការ​ប្រយុទ្ធ​ដ៏​សាហាវ​មួយ​ប្រឆាំង​នឹង​ក្រុម​បាតុករ​ ដែល​បាន​បាញ់​ព្រួញ​ទៅលើ​មន្រ្តី​ប៉ូលី​ស ហើយ​ដុតភ្លើង​នៅ​តាមផ្លូវ​ និង​ស្ពាន​កាលពី​ថ្ងៃច័ន្ទ​។

យោង​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters​ បានឱ្យ​ដឹង​ថា​ ប៉ូលី​ស បា​នបាញ់ហ្គា​សប​ង្ហូរ​ទឹកភ្នែក​ ទៅ​ក្នុង​បរិ​វេញ​សាកល​វិទ្យាល័យ​ និង​គ្រាប់​កាំភ្លើង​ជ័រ​ ចាប់តាំងពី​អំ​ពើ​ហឹង្សា​ នៅ​លើ​បរិវេណ​សាលា​បាន​កើតឡើង​នៅ​យប់​ថ្ងៃអាទិត្យ​នេះ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ប្រកាស​ថា​ ទីក្រុង​ហុងកុង​ប្រឈម​នឹង​ផលវិបាក​យ៉ាង​ខ្លាំង​ ប្រសិនបើ​ភាព​គ្មាន​ច្បាប់​គ្រប់​នៅតែ​បន្ត​។

អត្ថា​ធិប្បាយ​មួយ​នៅក្នុង​ទស្សនាវដ្តី​ Global​ Times​ ដែល​គ្រប់គ្រង​ចិន​បានឱ្យ​ដឹង​ថា​ “ហុងកុង​គឺជា​ទឹកដី​របស់​ចិន​ ហើយ​ប្រទេស​នេះ​មានអំណាច​ និង​ដោះស្រាយ​គ្រប់គ្រាន់​ ដើម្បី​ធានា​បាន​នូវ​សណ្ដាប់​ធ្នប់​ត្រលប់​មកវិញ​នៅ​ហុងកុង​”។

បទ​អត្ថា​ធិប្បាយ​នេះ​បាន​បន្ថែម​ថា​ “ហុងកុង​គឺជា​ផ្នែក​មួយ​របស់​ចិន​។ កន្លែង​ដែល​ហ្វូង​មនុស្ស​ បាន​ធ្វើ​ភាព​វឹកវរ​គឺជា​ផ្លូវ​មួយ​ ដែល​មាន​ចម្ងាយ​ជិត​ពី​កន្លែង​ឈរជើង​របស់​ប៉ូលី​សប្រ​ដាប់​អាវុធ​ ដែល​នៅ​ជិត​បំផុត​ និង​មាន​ចម្ងាយ​ពី​កងទ័ព​រំដោះប្រជាជន​ហុងកុង​។

គោលការណ៍​ស្នូល​នៃ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​ គឺ​ដើម្បី​ការពារ​សន្តិភាព​ និង​វិបុលភាព​របស់​ហុងកុង​។ ប្រទេស​នេះ​អាច​ផ្តល់​អន្តរាគមន៍​ដោយ​ផ្ទាល់​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ច្បាប់​នេះ​ ហើយ​ខ្លួន​នឹង​មិន​ភ្លេច​កាតព្វកិច្ច​នេះ​ឡើយ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here