ធនាគារពិភពលោក​៖ ភាព​ចម្រុះ​ និង​គុណភាព​ការងារ​នៅ​កម្ពុជា​កំពុង​មាន​ភាព​ប្រសើរ​ឡើង

0

​ដោយ​ ប៊ី​

ភ្នំពេញ​៖ ភាព​ចម្រុះ​ និង​គុណភាព​ការងារ​នៅ​កម្ពុជា​កំពុង​មាន​ភាព​ប្រសើរ​ឡើង​ ប៉ុន្តែ​គោល​នយោបាយ​ថ្មី​ៗចាំបាច់​សម្រាប់​កម្ពុជា​ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ឱកាស​ដែល​អាច​រកបាន​នៅក្នុង​ទីផ្សារ​ពិភពលោក​នា​ពេល​អនាគត​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ស្តី​ពី​ការងារ​អនាគត​របស់​កម្ពុជា​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃនេះ​ ។

ក្នុងចំណោម​ការងារ​ ៨ លាន​នៅ​កម្ពុជា​ ៣៧​ ភាគរយ​គឺជា​ការងារ​ប្រាក់ឈ្នួល​ ដែល​ភាគច្រើន​ផ្តល់​ប្រាក់ចំណេញ​ខ្ពស់​ និង​ការ​ការពារ​បន្ថែម​ដល់​កម្មករ​។ ទោះ​យ៉ាងណា​ការងារ​ ៦៣​ ភាគរយ​ផ្សេងទៀត​នៅតែ​ជា​ការ​បែប​ប្រពៃណី​ដដែល​។

ការងារ​បែបនេះ​នៅ​លើ​កសិដ្ឋាន​គ្រួសារ​ ឬនៅ​ក្នុង​សហគ្រាស​គ្រួសារ​ត្រូវ​បាន​រួមបញ្ចូល​ជាមួយនឹង​ភាព​ខ្សោយ​នៅក្នុង​សេដ្ឋកិច្ច​ទំនើប​ ហើយ​ផ្តល់​ឱ្យ​កម្មករ​នូវ​ប្រាក់ចំណូល​ទាប​។

លោកស្រី​ Inguna​ Dobraja​ នាយក​ប្រចាំ​ប្រទេស​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​មានប្រសាសន៍​ថា​ “ភាព​ចម្រុះ​ និង​គុណភាព​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើងជា​លំដាប់​”។

លោកស្រី​ បន្ថែម​ថា​ “ប៉ុន្តែ​និន្នាការ​ពិភពលោក​ដូចជា​វណ្ណៈ​កណ្តាល​អាស៊ី​ដែល​កំពុង​កើនឡើង​ ការ​ផ្លាស់​ប្តូរ​ទម្រង់​ពាណិជ្ជកម្ម​ និង​ស្វ័យប្រវត្តិ​កម្ម​តម្រូវ​ឱ្យ​កម្ពុជា​គិត​ឡើងវិញ​នូវ​យុទ្ធ​សាស្រ្ត​ការងារ​របស់​ខ្លួន​ នៅពេល​វា​ឈាន​ទៅ​ដំណាក់កាល​បន្ទាប់​នៃ​ការ​អភិវឌ្ឍ​ដឹកនាំ​ដោយ​ការនាំចេញ​”។

ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការងារ​ដែល​មានគុណ​ភាព​ខ្ពស់​នៅ​កម្ពុជា​។ នៅ​ឆ្នាំ​ ២០១៥​ មួយភាគបី​នៃ​ការងារ​ប្រាក់ឈ្នួល​នៅ​កម្ពុជា​ស្ថិតនៅ​ក្នុង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស​។

ក្នុងអំឡុងឆ្នាំ​ ២០១០​-២០១៥​ ឧស្សាហកម្ម​កាត់ដេរ​គឺជា​វិស័យ​ដែល​មានការ​រីក​លូតលាស់​យ៉ាង​លឿន​បំផុត​ដោយ​បង្កើន​ចំណែក​ការងារ​របស់​ខ្លួន​ ១,១​ ភាគរយ​ក្នុង​មួយឆ្នាំ​។ ក្រុមហ៊ុន​ក្នុង​ស្រុក​មាន​ចំនួន​ច្រើនជាង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស​ ប៉ុន្តែ​ក្រុមហ៊ុន​ក្នុង​ស្រុក​មិនបាន​ចូលរួម​ចំណែក​ការងារ​ច្រើន​ទេ​។

ក្រុមហ៊ុន​ក្នុង​ស្រុក​ជួល​អ្នកធ្វើការ​ជាមធ្យម​ ៨ នាក់​ បើ​ប្រៀបធៀប​ទៅ​នឹង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស​បាន​ជួល​អ្នកធ្វើការ​ ១២៤​។ កង្វល់​ចំបង​មួយ​គឺ​ការធានា​ថា​ កម្មករ​កម្ពុជា​ត្រូវការ​ជំនាញ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​កម្មករ​មក​ពី​ប្រទេស​ដទៃទៀត​ក្នុង​ការ​រក​ការងារ​ធ្វើ​នៅក្នុង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស​។

នៅ​ឆ្នាំ​ ២០១៦​ អ្នកនាំ​ចេញ​ចំនួន​ ៣៧.៦​ នាក់​បាន​លើកឡើង​ពី​កម្លាំង​ពលកម្ម​ដែល​មានការ​អប់រំ​មិន​គ្រប់គ្រាន់​ដែល​ជា​ឧបសគ្គ​ដល់​អាជីវកម្ម​កំពូល​។

លោក​ Wendy​ Cunningham​ សេដ្ឋវិទូ​នាំមុខ​ និង​ជា​អ្នកនិពន្ធ​នាំមុខ​នៃ​របាយការណ៍​ មានប្រសាសន៍​ថា​ ”ជោគជ័យ​នៃ​យុទ្ធសាស្ត្រ​ការងារ​របស់​កម្ពុជា​ពឹងផ្អែក​លើ​ការចូលរួម​ និង​កិច្ច​សហប្រតិបត្តិ​ការ​របស់​ភាគី​ពាក់ព័ន្ធ​នានា​លើ​សេដ្ឋកិច្ច​ មិន​ត្រឹមតែ​អ្នកធ្វើ​គោលនយោបាយ​ និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​មាន​សហគ្រិន​ អ្នក​វិនិយោគ​ ដៃគូ​អភិវឌ្ឍន៍​ផង​ដែរ​ ហើយ​កម្មករ​និយោជិក​ខ្លួនឯង​ក៏​ត្រូវ​ចូលរួម​ផង​ដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here