ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន B.Grimm Solar Power 1 បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Pramote Laocharoenwong ដើម្បីទិញភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន Ray Power Supply ក្នុងតម្លៃតម្លៃសរុប ៣០០,០០០ ដុល្លារអាមេរិក ក្នុងការអភិវឌ្ឍគម្រោង ថាមពលពន្លឺព្រះអាទិត្យ នៅលើដីនៅស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រុមហ៊ុន B.Grimm Solar Power 1 ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន B.Grimm Power Public Company Limited, កាលពេលថ្មីៗបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Pramote Laocharoenwong ដើម្បីទិញភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន Ray Power Supply ក្នុងតម្លៃតម្លៃសរុប៣០០,០០០ដុល្លារអាមេរិក (៩,០៧ លានបាត)។
យោងតាមឯកសាររបស់ខ្លួន ជាមួយផ្សារភាគហ៊ុនថៃថ្ងៃនេះ ប្រតិបត្តិការគឺស្របតាមគោលការណ៍ ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាលថៃ កាលពីថ្ងៃទី១៣ ខែវិ ច្ឆិកាឆ្នាំ ២០១៩។
ការទិញយកនេះ កំពុងរង់ចាំការយល់ព្រមពីក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា។
ក្រុមហ៊ុន Ray Power Supply ត្រូវបានផ្តល់សិទ្ធិក្នុងការអភិវឌ្ឍន៍គម្រោងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ នៅលើដីនៅស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយអនុលោមតាមកិច្ចព្រមព្រៀង ទិញថាមពលអគ្គីសនីចំនួន៣០មេហ្គាវ៉ាត់ ជាមួយអគ្គិសនីកម្ពុជាដែលមានរយៈពេល២០ឆ្នាំ។

កាលបរិច្ឆេទប្រតិបត្តិការពាណិជ្ជកម្ម ដែលបានគ្រោងទុកគឺនៅក្នុងខែ តុលា ឆ្នាំ ២០២០៕ (បភព The Nation)៕






