ដោយ ម៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុន VINCI Construction Grands Projets បានចុះកិច្ចសន្យាជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដើម្បីរៀបចំ និងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនៅជាយក្រុងភាគខាងជើងនៃទីក្រុងភ្នំពេញ។

ដំណាក់កាលដំបូងនៃគម្រោងនេះមានតម្លៃ ១៥៥ លានដុល្លារ (១៤១ លានអឺរ៉ូ) គ្របដណ្តប់លើការសាងសង់ បណ្តាញប្រព្រឹត្តកម្មទឹកស្អាតដំបូងដែលមានសមត្ថភាពផលិត ១៩៥,០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ។
ការប្រព្រឹត្តកម្មទឹកស្អាតនៅទន្លេមេគង្គដែលមានសមត្ថភាពផលិត ៣៩០,០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ និងបំពង់ដែលមានអង្កត់ផ្ចិត ១,៤ ម៉ែត្រចំនួនមានប្រវែង ១,៥ គីឡូម៉ែត្រដើម្បីដឹកទឹកពីទន្លេមេគង្គទៅរោងចក្រប្រព្រឹត្តកម្ម។
បំពង់ដែលមានអង្កត់ផ្ចិត ២ ម៉ែត្រដែលមានប្រវែង ៧,៨ គីឡូម៉ែត្រ (រួមទាំងការឆ្លងកាត់ទន្លេប្រវែង ៦៣០ ម៉ែត្រដែលត្រូវបានសាងសង់ដោយប្រើម៉ាស៊ីន microtunneling) ដើម្បីនាំទឹកស្អាត់ដល់ប្រជាជនជាង ៥០០,០០០ នាក់នៅទីក្រុង។
ដើម្បីបង្រួមអប្បបរមាកាបូនរបស់រោងចក្រ តម្រូវការអគ្គិសនីរបស់វានឹងត្រូវបានផ្គត់ផ្គង់មួយផ្នែកដោយបន្ទះស្រូបពន្លឺព្រះអាទិត្យទំហំ ២៧,០០០ ម៉ែត្រក្រឡាដែលមានសមត្ថភាព ៣,៨ មេហ្គាវ៉ាត់។
គម្រោងដែលសហការឧបត្ថម្ភដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ធនាគារវិនិយោគអឺរ៉ុប និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្តល់ការងារដល់បុគ្គលិកក្នុងស្រុក និងបុគ្គលិកត្រួតពិនិត្យជាង ៥០០ នាក់។
កិច្ចសន្យាផ្តល់ជូនសម្រាប់ដំណាក់កាលការងារដែលមានលក្ខខណ្ឌទី ២ ដែលមានតម្លៃ ៤៥ លានដុល្លារ (៤១ លានផោន) ។ ដំណាក់កាលនេះត្រូវបានធ្វើឡើងដើម្បីបង្កើនសមត្ថភាពរោងចក្រប្រតិកម្មទឹកស្អាតនេះទ្វេដងដល់ ៣៩០,០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ។
បន្ទាប់ពីដំណាក់កាលទី ២ គម្រោងនេះនឹងផ្តល់ទឹកស្អាតដល់ ប្រជាជនចំនួន ១ លាននាក់។គម្រោងថ្មីនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន VINCI Construction Grands Projets ក្នុងការពង្រីកការទទួលបានទឹកស្អាតនៅកម្ពុជា។ កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុនបានប្រគល់រោងចក្រផលិតទឹកបរិសុទ្ធ Niroth នៅជាយក្រុងភ្នំពេញ និងរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នៅព្រលានយន្តហោះភ្នំពេញ និងសៀមរាប។

នៅឆ្នាំនេះក្រុមវិស្វកម្មធារាសាស្ត្រក្រុមហ៊ុន VINCI Construction Grands Projets ក៏បានប្រគល់រោងចក្រផលិតទឹកស្អាតចំនួន ២ នៅខេត្តសៀមរាប និងចំការមនភ្នំពេញ៕






