ដោយ វុត្ថា
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ សម្រេចផ្អាកការដ្ឋានសំណង់អគារ Gold Tower 42 បន្ទាប់ពីមានករណីធ្លាក់ដែកដ៏ធំមួយពីលើអគារចំរថយន្តទំនើបមួយគ្រឿងថ្មីសន្លាង ឡើងខ្ទេចផ្នែកខាងក្រោយ។

ដោយ វុត្ថា
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ សម្រេចផ្អាកការដ្ឋានសំណង់អគារ Gold Tower 42 បន្ទាប់ពីមានករណីធ្លាក់ដែកដ៏ធំមួយពីលើអគារចំរថយន្តទំនើបមួយគ្រឿងថ្មីសន្លាង ឡើងខ្ទេចផ្នែកខាងក្រោយ។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងរៀបចំដែនដីគនរូបណីយកម្ម និងសំណង់ ផ្ញើទៅកាន់ លោក លី សាន់ហ៊ីម តំណាក្រុមហ៊ុន យ៉ុន វូ (ខេមបូឌា) ដែលជាម្ចាស់អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម Gold Tower 42 ដែលមានទីតាំងស្ថិតនៅលើក្បាលដីលេខ ៦០ និងដីឡូត៍ ១៤៥ មហាវិថីព្រះសីហនុ កែងមហាវិថីព្រះមុនីវង្ស ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាធានីភ្នំពេញ បញ្ជាក់ថា ការដ្ឋានសំណង់របស់នេះ ត្រូវបានផ្អាក់ការងារសាងសង់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃចេញលិខិតនេះតទៅ និងត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖

១) ត្រូវរុះរើចេញកន្ត្រកយោងសម្ភារៈ ដែលនជាប់តាមបណ្តោយផ្លូវសាធារណៈ
២) ត្រូវក្រុមហ៊ុនឯកទេសផ្នែកសុវត្ថិភាពការដ្ឋាន មកធ្វើការវាយតម្លៃ និងបញ្ជាក់អំពីសុវត្ថិភាពការដ្ឋានរបស់លោក ដែលបានចុះបញ្ជីពីក្រសួងរៀបចំដែនដីនគរូនីយកម្ម និងសំណង់
៣) ការដ្ឋានអាចបន្តការដ្ឋានបានលុះត្រាតែមានលិខិតអនុញ្ញាតពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
យោងតាមលិខិតដែលគេហទំព័រ propertyarea. asia ទទួលបាននៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថាក្នុងករណីលោកមិនបានអនុវត្តតាមលិខិតនេះទេ នោះលោកនឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ជាធរមាន។
ការធ្លាក់ដុំដែមួយពីលើអគារនេះ ជាលើកទី២ ហើយ ដែលមានការធ្លាក់ដែកចំរថយន្តប្រជាពលរដ្ឋ នៅតាមដងផ្លូវ ខណៈដែលកាលពីពេលកន្លងទៅក៏មានហេតុការណ៍ធ្លាក់ដែកពីលើអគារមួយនេះត្រូវចំរថយន្តទំនើប លុច្សស៊ីស មួយគ្រឿង ដែលចតនៅតាមបណ្តោយផ្លូវព្រះសីហនុ ក្បែរគម្រោងសំណង់មួយនេះ៕
