អ្នកចរចា​អាមេរិក​ ចិន​ប្រញាប់​បញ្ចប់​កិច្ច​ព្រមព្រៀង​ ខណៈ​ថ្ងៃកំណត់​ពន្ធ​លើ​ទំនិញ​ចិន​ជិត​មកដល់​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ អ្នកចរចា​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ កំពុង​ប្រញាប់​ប្រញាល់​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ មុន​កាលបរិច្ឆេទ​កំណត់​ពន្ធគយ​ថ្ងៃទី១៥​ ខែ​ ធ្នូ​ ចូលជាធរមាន​ដែល​នឹង​ប៉ះពាល់​ ដល់​ការនាំចូល​របស់​ចិន​មានតម្លៃ១៥៦ពាន់​លាន​ដុល្លារ​។

ពន្ធគយ​កំណត់​គោលដៅ​លើ​ទូរស័ព្ទចល័ត​ កុំព្យូទ័រ​យួរដៃ​ និង​ទំនិញ​ប្រើប្រាស់​ដែល​មានតម្លៃ​ខ្ពស់​។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បន្ត​សង្កត់ធ្ងន់​ថា​ ពួកគេ​កំពុង​ខិតខំ​ធ្វើ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​ នៅក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ដែល​មាន​លក្ខណៈ​យុត្តិធម៌​សម្រាប់​ភាគី​ទាំងពីរ​។

លោក​ Gao​ Feng​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​ថា​ “នេះ​គឺ​ស្រប​ជាមួយនឹង​ផលប្រយោជន៍​របស់​ចិន​ និង​អាមេរិក​ និង​នៅ​លើ​ពិភពលោក​”។

ផ្ទុយទៅវិញ​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​អះអាង​ថា​ អាមេរិក​មិន​មាន​ភាព​ប្រញាប់​ប្រញាល់​ ក្នុង​ការ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នោះ​ទេ​។

លោក​Trump​ បាន​និយាយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ នៅ​រោងចក្រ​ដំឡើង​ផលិតផល​ក្រុមហ៊ុន​ Apple​ មួយ​នៅ​រដ្ឋ​តិច​សាស​ អាមេរិក​កាលពី​ថ្ងៃពុធ​ថា​ “ខ្ញុំ​អាច​ប្រាប់​អ្នក​ពី​រឿង​នេះ​ទេ​។ ចិន​នឹង​ធ្វើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាជាង​ខ្ញុំ​ចង់​ធ្វើ​។ ខ្ញុំ​មិន​គិតថា​ ពួកគេ​កំពុង​ឈាន​ដល់កម្រិត​មួយ​ដែល​ខ្ញុំ​ចង់បាន​នោះ​ទេ​”។

លោក​ Trump​ បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​ លោក​ប្រាថ្នា​ក្រុមហ៊ុន​អាមេរិក​នឹង​ផ្លាស់​ប្តូរ​ ទីតាំង​ផលិតកម្ម​របស់​ពួកគេ​ចេញពី​ចិន​ ហើយ​ត្រឡប់ទៅ​អាមេរិក​វិញ​។ សុន្ទរកថា​ ដែល​គាត់​បាន​និយាយ​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​របស់​លោក​ នៅ​ឯរោងចក្រ​ក្រុមហ៊ុន​ Apple​ នៅ​ថ្ងៃពុធ​ ជាមួយ​នាយក​ប្រតិបត្តិ​ Apple​ លោក​ Tim​ Cook​។

លោក​ Trump​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ “អ្នកណា​ដែល​តាមដាន​យុទ្ធនាការ​របស់ខ្ញុំ​នឹង​ដឹង​ថា​ខ្ញុំ​តែងតែ​និយាយ​អំពី​ក្រុមហ៊ុន​ Apple​ ហើយ​ខ្ញុំ​ចង់​ឃើញ​ក្រុមហ៊ុន​ Apple​ ដែល​កំពុង​សាងសង់​កុំព្យូទ័រ​នៅ​អាមេរិក​ ហើយ​នោះ​គឺជា​អ្វី​ដែល​កំពុង​កើតឡើង​”។

លោក​ Trump​ បាន​បន្ថែម​ទៀត​ថា​ “អ្វី​ដែល​ល្អ​គឺ​ [Tim​ Cook​] មិន​ចាំបាច់​ព្រួយបារម្ភ​អំពី​ពន្ធគយ​ទេ​ ពីព្រោះ​នៅពេល​ដែល​អ្នកសាង​សង់​នៅ​អាមេរិក​ អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​អំពី​ពន្ធគយ​ទេ​ វា​ជួយ​មនុស្ស​ធ្វើការ​សម្រេចចិត្ត​ចូល​មក​វិនិយោគ​”។

ពាណិជ្ជកម្ម​សម្រាប់​អាមេរិក​ និង​ចិន​បាន​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ​ ដោយសារតែ​សង្រ្គាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​។ ការនាំចេញ​របស់​ចិន​ទៅកាន់​អាមេរិក​ បាន​ធ្លាក់ចុះ​មក​ត្រឹម៥៣ពាន់​លាន​ដុល្លារ​ ហើយ​ការនាំចេញ​របស់​អាមេរិក​ទៅកាន់​ចិន​ បាន​ធ្លាក់ចុះ​មក​ត្រឹម ១៤​,៥ពាន់​លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​សេដ្ឋកិច្ច​របស់​អង្គការសហប្រជាជាតិ​ចេញផ្សាយ​ក្នុង​ខែ​នេះ​។

របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ បាន​បញ្ជាក់​ថា​ ក្នុងចំណោម​ការខាតបង់​ក្នុង​ការនាំចេញ​របស់​ចិន៣៥​ ពាន់​លាន​ដុល្លារ​នៅក្នុង​ទីផ្សារ​អាមេរិក​ ប្រហែល ២១ពាន់​លាន​ដុល្លារ​ (ឬ ៦៣​ ភាគរយ​) ត្រូវ​បាន​បង្វែរ​ទៅ​ប្រទេស​ទាំងនេះ​ និង​ប្រទេស​ដទៃទៀត​ ខណៈ ១៤ពាន់​លាន​ដុល្លារ​ ដែល​នៅ​សេសសល់​ត្រូវ​បាន​បាត់បង់​ ឬចាប់​យក​ដោយ​អ្នក​ផលិត​អាមេរិក​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here