ក្រុមហ៊ុន​ដឹក​ជញ្ជួន​ខ្នាត​យក្ស​របស់​ចិន​ត្រៀម​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​

0
ក្រុមហ៊ុន​ដឹក​ជញ្ជួន​ខ្នាត​យក្ស​របស់​ចិន​ត្រៀម​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​
ក្រុមហ៊ុន​ដឹក​ជញ្ជួន​ខ្នាត​យក្ស​របស់​ចិន​ត្រៀម​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំពេញ​៖ ក្រុមហ៊ុន​ Best​ Inc​ ដែល​ផ្តល់​ដំណោះស្រាយ​ក្នុង​វិស័យ​ដឹក​ជញ្ជួន​ និង​មូលដ្ឋាន​នៅ​ចិន​កំពុង​ស្វែងរក​ការពង្រីក​ទីផ្សារ​ឱ្យ​កាន់​ធំជាង​មុន​នៅ​អាស៊ី​អាគ្នេយ៍​ ខណៈ​កម្ពុជា​ ម៉ាឡេស៊ី​ និង​ឥណ្ឌូ​នេ​ស៊ី​បាន​និង​កំពុង​ស្ថិត​ក្នុង​ទិសដៅ​ទីផ្សារ​របស់​ខ្លួន​។

បន្ទាប់ពី​ទទួល​បាន​លទ្ធផល​ប្រចាំ​ត្រី​ដ៏​ល្អ​នៅ​វៀតណាម​ លោក​ George​ Chow​ ប្រធាន​យុទ្ធសាស្ត្រ​ និង​ជា​មន្រ្តី​វិនិយោគ​នៃ​ក្រុមហ៊ុន​ចិន​នេះ​ បាន​និយាយ​ថា​ ក្រុមហ៊ុន​ Best​ កំពុង​ពង្រីក​សេវាកម្ម​ដឹកជញ្ជូន​របស់​ខ្លួន​ ហើយ​មាន​គោលបំណង​ផ្តល់​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​នៅ​ម៉ាឡេស៊ី​ កម្ពុជា​ និង​ឥណ្ឌូ​នេ​ស៊ី​។

លោក​ Chow​ បាន​ថ្លែង​ថា​ “យើង​មើលឃើញ​អាស៊ី​អាគ្នេយ៍​ជា​តំបន់​មាន​យុទ្ធសាស្ត្រ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការពង្រីក​របស់​យើង​ ព្រោះ​តំបន់​មាន​ប្រជាជន​វ័យក្មេង​ និង​សេដ្ឋកិច្ច​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​”។

លោក​ បន្ត​ថា​ ការ​ជ្រៀតចូល​ទីផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​អាស៊ី​អាគ្នេយ៍​ក៏បាន​និង​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដែល​ទាមទារ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​រួមបញ្ចូល​គ្នា​។ ដំណោះស្រាយ​ក៏ដូចជា​សេវាកម្ម​ចែកចាយ​ដែល​មានគុណ​ភាព​ផង​ដែរ​”។

កាលពី​ខែមុន​ ក្រុមហ៊ុន​ Best​ បាន​ពង្រីក​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​លឿន​របស់​ខ្លួន​ទៅកាន់​វៀតណាម​ដែល​បាន​កត់សម្គាល់​ពី​ការ​បណ្តាក់​ទុន​ទី​ ១៩​ របស់​ក្រុមហ៊ុន​នៅ​ក្រៅប្រទេស​។ ដោយ​ដកស្រង់​ការស្រាវជ្រាវ​ពី​ធនាគារពិភពលោក​ លោក​ Chow​ បាន​និយាយ​ថា​ ការ​ចំណាយ​លើ​ភ័ស្តុភារ​មាន​ប្រហែល​ ២១​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​វៀតណាម​ដែល​ស្ថិត​ក្នុងចំណោម​អត្រា​ខ្ពស់​បំផុត​នៅក្នុង​តំបន់​អាស៊ាន​។

ដោយឡែក​ លោក​ Chow​ ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ក៏​ផ្តល់​សេវាកម្ម​គ្រប់គ្រង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​ Alibaba​ ក្នុងចំណោម​អតិថិជន​សាជីវកម្ម​ចំនួន​ ៦០០​នាក់​។

លោក​ បាន​និយាយ​ថា​ ក្រុមហ៊ុន​បង្កើត​បាន​ត្រឹមតែ​ ១ ភាគរយ​នៃ​ប្រាក់ចំណូល​របស់​ខ្លួន​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ Alibaba​ ប៉ុន្តែ​វា​ទាក់ទង​ជាមួយ​ពាណិជ្ជករ​ និង​ម៉ាក​ដែល​លក់ទំនិញ​នៅ​លើ​វេទិកា​លក់រាយ​តាម​ Alibaba​ ។

លោក​ Chow​ បាន​សរសេរ​ថា​ “ឈ្មួញ​ទាំងនេះ​ធ្វើការ​សម្រេចចិត្ត​ជា​លក្ខណៈ​បុគ្គល​ និង​ឯករាជ្យ​លើ​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​ដឹកទំនិញ​។ ជាមធ្យម​ ក្រុមហ៊ុន​ BEST​ Express​ ដឹក​ជាង​ ២០​លាន​កញ្ចប់​ជា​រៀងរាល់ថ្ងៃ​សម្រាប់​ពាណិជ្ជករ​ទាំងនេះ​”៕

អានបន្ថែម៖ ក្រុមហ៊ុន​ដឹក​ជញ្ជួន​ម៉ាឡេស៊ី​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here