ដោយ ប៊ី
ភ្នំពេញៈ ឥណ្ឌាទទួលបានកំណើនសេដ្ឋកិច្ច បានហក់ឡើងក្នុងរង្វង់៩ភាគរយកាលពី៣ឆ្នាំមុន ប៉ុន្តែបច្ចុប្បន្នអត្រានៃកំណើននេះ បានធ្លាក់ចុះមកត្រឹមពាក់កណ្តាលប៉ុណ្ណោះ។

ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ បានកើនឡើងត្រឹមតែ៤.៥ភាគរយប៉ុណ្ណោះ នៅក្នុងខែកក្កដាដល់ខែ កញ្ញា ដែលជាកម្រិតទាបបំផុត ចាប់តាំងពីដើមឆ្នាំ ២០១៣មក។ កំណើនផលិតផលក្នុងស្រុកសរុបមាន៧ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និង៥ភាគរយនៅក្នុងត្រីមាសមុន។
សេដ្ឋកិច្ចឥណ្ឌាបានធ្លាក់ចុះ ក្នុងរយៈពេល៦ត្រីមាសជាប់ៗគ្នា ជាការធ្លាក់ចុះដែលអាចបណ្តាលមកពីផ្នែកខ្លះ នៃភាពទន់ខ្សោយរបស់រោងចក្រឥណ្ឌា នាពេលថ្មីៗនេះ។ វិស័យផលិតកម្មបានធ្លាក់ចុះ១ភាគរយ កាលពីត្រីមាសមុន បើប្រៀបធៀបទៅនឹងកំណើន ៦,៩ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាកំណើនសម្រាប់វិស័យកសិកម្មមានច្រើនជាងពាក់កណ្តាល។
តួលេខផលិតផលក្នុងស្រុកសរុប គឺជាកំណត់ត្រាខ្សោយបំផុតក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ណារេនត្រា ម៉ូឌី ដែលបានឡើងកាន់អំណាចកាលពី៥ឆ្នាំមុនខណៈលោកធ្លាប់បានសន្យាថា នឹងយកសេដ្ឋកិច្ចឥណ្ឌាឈានទៅរកកំពស់ថ្មី និងបង្កើតការងាររាប់លានកន្លែងជារៀងរាល់ឆ្នាំ។
ប៉ុន្តែបញ្ហាបានកើតឡើង សម្រាប់ប្រទេសមាមសេដ្ឋកិច្ចធំបំផុតទីបី នៅអាស៊ីក្នុងឆ្នាំកន្លងមក។ វិស័យផលិតយានយន្តរបស់ប្រទេសនេះ បានផ្តល់ការងាររាប់ពាន់រាប់ពាន់ហើយក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ ដូចជា ក្រុមហ៊ុនយូនីលីវើរ (យូអិល) ត្រូវបានរាយការណ៍ថា បានចាប់ផ្តើមបញ្ចុះតម្លៃ ដោយសារតែតម្រូវការធ្លាក់ចុះ។
ចាប់តាំងពីបានឈ្នះការបោះឆ្នោតឡើងវិញ ដោយការភ្លូកទឹកភ្លូកដីកាលពីខែ ឧសភា លោក ម៉ូឌី និងរដ្ឋាភិបាលរបស់លោក បានខិតខំប្រឹងប្រែងដើម្បីជំរុញសេដ្ឋកិច្ច។ ពួកគេបានបន្ធូរបន្ថយបទប្បញ្ញត្តិ ការដាក់ពន្ធលើការចាប់ផ្តើមអាជីវកម្ម ហើយបានផ្តល់ប្រាក់កម្ចីទិញផ្ទះ និងរថយន្តថោកជាងមុនក្នុងចំណោមវិធានការផ្សេងទៀត៕






