ក្រុមហ៊ុន​អចលនទ្រព្យ​ M&​G បោះទុន ១៣១លាន​ដុល្លារ​ទិញ​មជ្ឈមណ្ឌល​ដឹកជញ្ជូន​នៅ​ប្រទេស​កូរ៉េ​

0

ដោយ ​វុត្ថា​

អា​ស៊ីៈ ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ M&​G Real​ Estate​ ដែល​មាន​ទីស្នាក់ការ​នៅ​ទី​ក្រុង​ឡុង​បាន​ទិញ​ មជ្ឈមណ្ឌល​ដឹកជញ្ជូន​ទំនើប​មួយ​ នៅ​ជិត​ទីក្រុង​សេអ៊ូល​ក្នុង​តម្លៃ ១៥៥.៥​ កោ​ដិ​វ៉ុន​ ស្មើនឹង១៣១លាន​ដុល្លារ​អាមេរិក​ ខណៈ​ក្រុមហ៊ុន​នេះ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពីទី​ផ្សារ​ដឹក​ជញ្ចូន​ច្រើន​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ APAC​ កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​ បានឱ្យ​ដឹង​ថា​ មជ្ឈ​ណ្ឌល​ដឹក​ជញ្ចូ​នរ​បស់​កូរ៉េ​នេះ​ Yongin​ Baegam​ Logistic​ Centre​ មាន​ទំហំ១០០​,០០០ម៉ែត្រការ៉េ​ និង​កំពស់៤ជាន់​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​ភស្តុភារ​នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​សេអ៊ូល​។

ក្រុម​អ្នក​វិ​និ​យោ​អចលនទ្រព្យ​ បាន​ដាក់​ទុន​យ៉ាងច្រើន​ លើ​កា​ធ្វើ​ពាណិជ្ជកម្ម​តាម​អ៊ី​នធឺ​ណេត​ នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយ​ការទិញ​ទំនិញ​តាម​អ៊ិ​នធឺ​រណែ​ត នឹង​កើនឡើង​នៅក្នុង​ទីផ្សារ​អាស៊ី​ប៉ាស៊ីហ្វិក​ចន្លោះ​ពី១៤​% ទៅ​ ២៣​% នៅ​ឆ្នាំ​ ២០២៣​ ។

លោក​ Richard​ van​ den​ Berg​ អ្នកគ្រប់គ្រង​យុទ្ធ​សាស្រ្ត​អចលនទ្រព្យ​អាស៊ី​បាន​ថ្លែង​ថា​ “យើង​មាន​ភាព​វិជ្ជមាន​ អំពី​មូលដ្ឋាន​គ្រឹះ​ក្នុង​វិស័យ​ដឹកជញ្ជូន​ របស់​អាស៊ី​ប៉ាស៊ី​ហ្វិ​ក ជាពិសេស​នៅ​ប្រទេស​កូរ៉េ​ដែល​ការ​ផ្គត់ផ្គង់​ និង​តម្រូវការ​ខ្លាំង​”។

លោក​បន្ត​ថា​ តម្រូវការ​ឥត​ឈប់ឈរ​ សម្រាប់​ការ​ដឹកជញ្ជូន​លឿន​ជាង​មុន​ នឹង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ដឹក​ជញ្ចូ​នភា​គី​ទីបី​ ទៅកាន់​មជ្ឈមណ្ឌល​ចែកចាយ​ ដែល​មាន​លក្ខណៈ​កណ្តាល​កាន់តែ​ធំ​ ​; និង​លឿន​ជាដើម​។

ក្រុមហ៊ុន​ M&​G Asia​ Property​ Fund​ បាន​ទិញ​យក​មជ្ឈមណ្ឌល​ភ័ស្តុភារ​របស់​កូរ៉េ​នេះ​ជា​លើក​ទី២​ របស់​ក្រុមហ៊ុន​ បន្ទាប់ពី​ការទិញ​មជ្ឈមណ្ឌល​ភ័ស្តុភារ​ Homeplus​ Hub​ Logistics​ Centre ​នៅ​ឆ្នាំ២០១៧​ ដែល​មាន​ទំហំ ៦៤​,២៥០​ ម៉ែត្រក្រឡា​។

ក្រុមហ៊ុន ​M&​G Real​ Estate​ បាន​កត់សម្គាល់​ថា​ ការ​រីក​រាលដាល​រវាង​ភ័ស្តុភារ​ និង​អចលនទ្រព្យ​ផ្សេងទៀត​ នៅក្នុង​ទីផ្សារ​អភិវឌ្ឍន៍​បាន​រួម​តូច​ទៅៗ​ ខណៈ​ដែល​វិស័យ​ភស្តុភារ​មាន​ភាព​ចាស់ទុំ​ និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ វិនិយោគិន​កាន់តែ​ច្រើន​ដោយ​ទាម​ទា​អោយ​មានការ​កែ​លម្អ​ ​និង​ធ្វើ​ទំនើ​កម្ម​ទីតាំង​ដឹកជញ្ជូន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here