ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យជាតិ និងអន្តរជាតិបានអះអាងស្រដៀងគ្នាថា ខេត្តកំពតនឹងមានសក្តានុពលរូកចម្រើនលឿន បន្ទាប់ពីក្រុងព្រះសីហនុ ដោយសារលក្ខខ័ណ្ឌជាច្រើន។

ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យជាតិ និងអន្តរជាតិបានអះអាងស្រដៀងគ្នាថា ខេត្តកំពតនឹងមានសក្តានុពលរូកចម្រើនលឿន បន្ទាប់ពីក្រុងព្រះសីហនុ ដោយសារលក្ខខ័ណ្ឌជាច្រើន។

លោក Saraj Sutton នាយកចាត់ការទូទៅនៃក្រុមហ៊ុន Century21 Cambodia (COO) បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ខេត្តកំពតកំពុងមានសក្តានុពល ដែលជំរុញឲ្យខេត្តនេះ មានការរីកចម្រើនលឿន បន្ទាប់ពីខេត្តព្រះសីហនុ ដោយសារកត្តាសំខាន់ៗជាច្រើន ដូចជា ទី១ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ក្នុងការតភ្ជាប់ជាមួយខេត្តព្រះសីហនុ ខេត្តកែប ទី២ មានទីតាំងមិនឆ្ងាយពីក្រុងភ្នំពេញ ហើយហេដ្ឋារចនាសម្ព័ន្ឋនានាកំពុងស្ថាបនា ទី៣ វិស័យដឹកជញ្ជូន ខេត្តកំពតជាខេត្តធំមួយ ដែលមានកំពង់ផែទឹកជ្រៅបន្ទាប់ពីក្រុងព្រះសីហនុ។
ទី៤ ខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ ដោយមានរមណីយដ្ឋានធម្មជាតិជាច្រើន ដែលទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកកំសាន្ត និងទី៥ ខេត្តមានសក្តានុពលលើវិស័យកសិកម្ម និងកសិឧស្សាហកម្មដូចជា ដំណាំាំម្រេច ធូរ៉េនជាដើម។
លោក Saraj Sutton បានបន្តថា “ យើងជឿជាក់ថាខេត្តកំពតនឹងរីកចម្រើនកាន់តែលឿន និងមានសក្តានុពលវិនិយោគខ្ពស់នាពេលអនាគត”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងផងដែរថា ផ្អែកលើលក្ខខ័ណ្ឌភូមិសាស្រ្ត អាកាសធាតុ និងធនធានធម្មជាតិដ៏សម្បូរបែប ខេត្តកំពតពិតជាមានការរីកចម្រើនលឿន នាពេលអនាគត ហេតុនេះ ទើបបច្ចុប្បន្នមានក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន ចូលមកវិនិយោគនៅក្នុងខេត្តកំពត ដែលជាខេត្តមានភាពអំណោយផលលើធនធានធម្មជាតិ រមណីយដ្ឋានទេសចរណ៍ និងវិស័យអចលនទ្រព្យ។

បច្ចុប្បន្ននេះក្រុមហ៊ុនថៃ ប៊ុនរ៉ុងបាននិងកំពុងសាងសង់ អាគារពាណិជ្ជកម្មភ្លោះកប់ពពកជាលើកដំបូងនៅក្នុងក្រុងកំពត ដែលគំរោងនេះនឹងជំរុញការផ្លាស់ប្តូរមុខមាត់់របស់ខេត្តក៏ដូចជា ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ លើវិស័យអចលនទ្រព្យកាន់តែច្រើនថែមទៀត៕