ចិន​នឹង​ដាក់បញ្ចូល​ក្រុមហ៊ុន​អាមេរិក​ក្នុង​បញ្ជីខ្មៅ​របស់​ខ្លួន​ជា​ការ​ឆ្លើយតប​អាមេរិក​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​ចិន​គ្រោង​នឹង​ចុះបញ្ជី​ខ្មៅ​នូវ​ក្រុមហ៊ុន​អាមេរិក​ ដែល​ដាក់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ ក្នុង​ការ​បង្ក​អន្តរាយ​ និង​បង្ក​ភាព​តានតឹង​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង​ឡើង​ ដោយ​កំពុង​ធ្វើ​ឱ្យ​កក្រើ​កសេដ្ឋកិច្ច​ពិភពលោក​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​រាយការណ៍​ថា​ រដ្ឋាភិបាល​កំពុង​ដំណើរការ​បង្កើត​ “បញ្ជី​ឈ្មោះ​អង្គភាព​ដែល​មិន​អាច​ជឿ​ទុកចិត្ត​បាន​” ដែល​នឹង​ដាក់បញ្ចូល​ក្រុមហ៊ុន​អាមេរិក​ ក្នុង​បញ្ជីខ្មៅ​ពី​ប្រតិបត្តិ​ការ​នៅ​ចិន​។ បញ្ជីខ្មៅ​នេះ​ធ្វើឡើង​ក្នុង​ការ​ឆ្លើយតបទៅនឹង​ច្បាប់​ ដែល​ត្រូវ​បាន​ស្នើ​ឡើង​នៅក្នុង​រដ្ឋាភិបាល​អាមេរិក​ ដើម្បី​ដាក់ទណ្ឌកម្ម​ចិន​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ប្រឆាំង​ នឹង​ជនជាតិភាគតិច ​Uyghur​ នៅ​តំបន់​ស៊ីន​ជាំ​ងនៃ​ប្រទេស​ចិន​។

រដ្ឋាភិបាល​ចិន​ ក៏​នឹង​រឹតត្បិត​ទិដ្ឋាការ​សម្រាប់​មន្រ្តី​ និង​សមាជិកសភា​អាមេរិក​ផង​ដែរ​។

និពន្ធន​យាក​កាសែត​ Global​ Times​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​ “យោង​តាមអ្វី​ដែល​ខ្ញុំ​ដឹង​ ចាប់តាំងពី​សភា​អាមេរិក​ គ្រោង​អនុម័ត​ច្បាប់​ ដែល​ទាក់ទង​នឹង​ស៊ីន​ជាំ​ង ចិន​កំពុង​ពិចារណា​ដាក់​ការ​រឹតត្បិត​ទិដ្ឋាការ​ លើ​មន្រ្តី​អាមេរិក​ និង​សមាជិកសភា​ ដែល​មានការ​អនុវត្ត​អាក្រក់​លើ​បញ្ហា​ស៊ីន​ជាំ​ង ហើយក៏​អាច​ហាមឃាត់​អ្នក​កាន់​លិខិតឆ្លងដែន​ កា​ទូត​អាមេរិក​ទាំងអស់​ពី​ចូលក្នុង​ស៊ីន​ជាំ​ង”។

ភាព​តានតឹង​ដែល​កំពុង​កើតឡើង​ កំពុង​ធ្វើ​ឱ្យ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​ នៅ​លើ​ពិភពលោក​ កំពុង​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល​។

ច្បាប់​អាមេរិក​ស្តី​ពី​តំបន់​ស៊ីន​ជាំ​ងធ្វើឡើង​ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​ចុះហត្ថលេខា​លើច្បាប់​ចំនួន២​ ដើម្បី​គាំទ្រ​ក្រុម​បាតុករ​ហុងកុង​កាលពី​សប្តាហ៍​មុន​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​ថ្កោលទោស​ចំពោះ​ច្បាប់​ទាំងនោះ​ ដោយ​ចាត់ទុកថា​ជា​ការ​ជ្រៀតជ្រែក​ពី​បរទេស​ នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ខ្លួន​។

កាលពី​សប្តាហ៍​មុន​ ក្រុម​អ្នកវិភាគ​ និង​ទីផ្សារ​មាន​សុទិដ្ឋិនិយម​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ នឹង​ត្រូវ​បាន​ចុះហត្ថលេខា​ នៅពេល​ដែល​ភាគី​ទាំងសងខាង​បាន​បង្ហាញ​ពី​ភាព​ជឿនលឿន​កំពុង​ត្រូវ​បាន​ធ្វើឡើង​ ហើយ​ថា​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី១​ ជិត​មកដល់​ហើយ​។

លោក​ Trump​ បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា​ “យើង​ស្ថិតនៅ​ក្នុង​កិច្ច​ព្រមព្រៀង​ចុងក្រោយ​ នៃ​កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​មួយ​។ ខ្ញុំ​គិតថា​អ្នក​អាច​និយាយ​ថា​ កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​បំផុត​មួយ​ នៅក្នុង​ពាណិជ្ជកម្ម​ដែល​មិនធ្លាប់​មាន​”។

សង្រ្គាម​ពាណិជ្ជកម្ម​រយៈពេល១៦ខែ​ បាន​បង្អាក់​ដល់​សេដ្ឋកិច្ច​ពិភពលោក​។

​;អង្គការ​សហប្រតិបត្តិ​ការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី១០ឆ្នាំមុន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here