ដោយ វុត្ថា
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជំរុញឱ្យក្រុមហ៊ុន China Rail Way International Group .,Ltd ធ្វើការសិក្សាគម្រោងផ្លូវល្បឿនលឿន តភ្ជាប់ភ្នំពេញ បាវិតត្រឹមតែ២ឆ្នាំ ដើម្បីឈានទៅស្ថាបនាបានឆាប់រហ័ស។

-->
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៩កន្លងមកបានឱ្យដឹងថា គម្រោងនេះ គឺជាគម្រោងរបស់រដ្ឋាភិបាល តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ចូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ សម្រាប់គម្រោងហេដ្ឋរចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញទៅបាវិត ឱ្យក្រុមហ៊ុនChina Rail Way International Group .,Ltd ធ្វើការសិក្សា។
លោកន្តថា “ក្នុងការសិក្សានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានស្នើឱ្យខាងក្រុមហ៊ុនពន្លឿនការសិក្សាឱ្យបានឆាប់ យ៉ាងហោចណាសក្នុងរយៈពេល២ឆ្នាំ អោយចប់សព្វគ្រប់ ដើម្បីបានស្ថាននាផ្លូវនេះ”។លោកបន្តថា ;“មានន័យថាអោយសិក្សាមួយឆ្នាំកន្លះ ហើយសល់សកន្លះឆ្នាំទៀតធ្វើការចចាម្តងទៀត នៅពេលដឹងពីទំហំទឹកប្រាក់ដែលត្រូវចំណាយលើការសាងសង់”។
លោកបន្ថែមថា ជាមួយគ្នានេះ ខាងក្រុមហ៊ុនក៏បានលើកឡើងពីការប្តេជ្ញា ក្នុងការសិក្សាឱ្យបានចប់សព្វគ្រប់ តាមសំណូពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នៅក្នុងពិធីចុះហត្ថលេខានេះ។
លោកន្ថែមទៀថា គម្រោងដែលនឹងចុះហត្ថលេខានេះ គ្រាន់តែជាគម្រោងក្របខណ្ឌរបស់រដ្ឋាភិបាល តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនប្រគល់ឱ្យក្រុមហ៊ុនសម្រាប់សិក្សាប៉ុណ្ណោះ បន្ទាប់ពីសិក្សា និងដឹងពីតម្លៃថ្លៃអស់ប៉ុន្មានរួចរាល់ហើយនោះនឹងធ្វើកុងត្រាមួយទៀតចាប់ផ្តើមសាងសង់ហើយ។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែងសរុបប្រហែល១៣៥ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង២៥,៥ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។
យោងតាមរបាយការណ៍សិក្សារបស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល១២ គ.ម មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល២៨,៤ គ.ម និងជាប្រភេទផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល៨៥,៨ គ.ម។ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន៧កន្លែង កន្លែងឈប់សម្រាក៦កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន១ផងដែរ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព និងកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាលើតម្លៃនៃគម្រោង និងប្រភពថវិកា។
ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម ក៏បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី ការជំរុញការសិក្សា និងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃរួចរាល់ផងដែរ ៕