ដោយ វុត្ថា
ភ្នំពេញៈ លោក ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើដល់វិនិយោគិនជាតិ និងអន្តជាតិបន្តគាំទ្រគោលនយោបាយរបស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីថែរក្សាសន្តិភាព ការអភិវឌ្ឍន៍ ស្ថេរភាព និងបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅក្នុងពិធីបើកឱ្យដំណើរការ ពិព័រណ៍ឧស្សាហកម្មសំណង់នៅកម្ពុជា-អន្តរជាតិលើកទី៦ រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ ២០១៩នេះថា ការស្នើឱ្យជួយគាំទ្រនេះ គឺដើម្បីជាកិត្តិយស ស្ថេរភាព និងការរីកចំរើនរបស់ប្រទេសកម្ពុជា ដើម្បីក្លាយទៅជាប្រទេសមោទនៈភាព និងមានស្ថេរភាព ក្នុងទទួលយកអ្នកវិនិយោគមកពីគ្រប់ទិសនៅលើសកលោក។
លោកបន្តថា “បើចង់ឱ្យមានការអភិវឌ្ឍន៍ឱ្យមានការរីកចំរើន និងឱ្យមានស្ថេរភាពមានតែយើងខំប្រឹងប្រែងបង្កើនស្នាដៃបន្ថែម រួមចំណែកក្នុងការអភិវឌ្ឍន៍ និងគាំទ្រគោលនបាយរបស់សម្តេចតេជោឱ្យមានស្ថេរភាពតែប៉ុណ្ណោះ”។
លោកបានបន្តដោយលើកជាឧទាហរណ៍ថា “ឧទាហរណ៍នៅក្នុងប្រទេសដែលមាននូវភាពវឹកវរ ដូចជានៅក្នុងប្រទេសមជ្ឈឹមបូព៌ា អត់មានពីណាទៅវិនិយោគនោះទេ ។ នៅហុងកុងដែលធ្លាប់តែយើងទៅមើលទេសភាព ឬក៏ទៅទិញនាឡិការដៃ តែឥឡូវ យើងអត់ហ៊ានទៅហុងកុង។ សួរថាអ្នកណាហ៊ានទៅផ្សារទិញរបស់ ឬ អ្នកហុងកុងក៏មិនហ៊ាន ដូច្នេះលទ្ធផលនៃអស្ថេរភាពនេះបានធ្វើឱ្យហិនហោច” ។
លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ាបានបន្ថែមថា “អាស្រ័យហេតុនេះ ចំពោះសេដ្ឋកិច្ចនយោបាយនេះ គឺមានតម្លៃធំណាស់សម្រាប់ជាតិ និងមាតុភូមិរបស់យើង។ ចឹងហើយសុំឱ្យអ្នកទាំងអស់គ្នា ឆ្លៀតយកឪកាសនេះជួយគាំទ្រ ហើយការជួយគាំទ្រនេះ សម្រាប់មាតុភូមិរបស់យើងផង និងការពារទ្រព្យសម្បត្តិ ក៏ដូចជាទុន និងអាយុជីវិតរបស់ខ្លួនដែលបានខិតខំប្រឹងប្រែងតាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ននេះ”។

លោកឧបនាយកដ្ឋមន្ត្រីបញ្ជាក់ទៀថា មកដល់បច្ចុប្បន្ននេះ យើងមានភាពរឹងមុំា បន្ថែមទៀត ដែលចាត់ទុកថាជាការសំណូពរដ៏ចាំបាច់បំផុត ដែលកូនខ្មែរគ្រប់រូបត្រូវតែមានការខិតខំដោយខ្លួនឯង ហើយបង្កើនលើការទទួលខុសត្រូវ ហើយគិតគូផលប្រយោជន៍របស់ខ្លួនទៅខាងមុខ និងផលប្រយោជន៍របស់ខ្លួននៅក្នុងប្រទេសកម្បុជា ទីកន្លែងណាដែលយើងសប្បាយរីករាយ មានតែជាតិ និងមាតុភូមិរបស់ខ្លួនទេ៕






