រោងចក្រ​ផលិត​ក្រ​ដាស់​វេច​ខ្ចប់​ថ្មី​មួយទៀត​ នឹង​បង្ហាញខ្លួន​នៅក្នុង​ស្រុក​សង្កែ​ ខេត្តបាត់ដំបង

0

​ដោយ​ ៖ រ៉ា​ណេត​

បាត់ដំបង​ ៖ ​រដ្ឋាភិបាល​បានសម្រេច​អនុម័ត​ឱ្យ​មានការ​វិនិយោគ​លើ​វិស័យ​រោងចក្រ​ផលិត​ក្រ​ដាស់​វេច​ខ្ចប់​គ្រប់​ប្រភេទ​ថ្មី​មួយទៀត​ ដែល​មាន​ទីតាំងនៅ​ក្នុង​ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ដែល​តាមរយៈ​ការ​អនុម័ត​នេះ​ នឹង​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ ក៏ដូចជា​ផ្តល់​ឱកាស​ការងារ​ជាច្រើន​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​ផង​ដែរ​។

បន្ទាប់ពី​បាន​ទទួល​សំណើ​ស្នើសុំ​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ក្រ​ដាស់​វេច​ខ្ចប់​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន​ ​ដុង​លាង​ ផេ​ភើរ​ មីល​ អ៊ិ​នដា​សស្ទ្រី​ ថេ​កណូ​ឡជី​ (ខេម​ បូ​ ឌា​) នៅ​លើ​ផ្ទៃដី​ទំហំ​ជាង៤១ហិ​កតា​ ស្ថិតនៅ​ក្នុង​ភូមិ​ស្រះ​កែវ​ ឃុំ​កំពង់​ស្រះ​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ កាលពី​ពេល​កន្លងទៅ​នោះ​ ក្រោយ​កិច្ចប្រជុំ​វាយតម្លៃ​ពី​ផល​ប៉ះពាល់​របស់​អន្តរ​អន្តរក្រសួង​ និង​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ កាលពី​ថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ រដ្ឋាភិបាល​បានសម្រេច​អនុម័ត​ និង​គាំទ្រ​លើ​គម្រោង​វិនិយោគ​មួយ​នេះ​ទាំងស្រុង​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ លោក​ ងួន​ រតនៈ​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ និង​គាំទ្រ​ទៅលើ​គម្រោង​ថ្មី​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​រោងចក្រ​នេះ​ ដោយហេតុថា​ នៅ​ទូទាំង​ខេត្ត​បាត់​ដំ​បង់​ វិស័យ​មួយ​នេះ​ហាក់​នៅ​មានកម្រិត​តិចតួច​នៅឡើយ​បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ខេត្ត​ដទៃទៀត​។

លោក​ ងួន​ រតនៈ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ថា​ “ថ្វី​ដ្បិត​ខេត្តបាត់ដំបង​ បាន​ខិតខំ​ធ្វើការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ជាពិសេស​វិស័យ​កសិកម្ម​ និង​ពាណិជ្ជកម្ម​ ដែល​ជំរុញ​ឱ្យ​កម្រិត​ GDP​ បាន​កើន ឡើង​ដល់​ជាង​ ១៥៥០ដុល្លារ​ក្នុង​ម្នាក់​ ប៉ុន្តែ​សម្រាប់​វិស័យ​រោងចក្រ​គឺ​នៅ​មានកម្រិត​នៅឡើយ​ ដោយ​បច្ចុប្បន្ន​នេះ​យើង​មានតែ​រោងចក្រ​ផលិត​ឱសថ​ រោងចក្រ​ផលិត​ស៊ី​ម៉ង់​តិ៍​ រោងចក្រ​ម្សៅមី​ រួម​ជាមួយនឹង​ប្រភេទ​សិប្បកម្ម​ខ្នាត​តូច​ និង​លក្ខណៈ​គ្រួសារ​តែប៉ុណ្ណោះ​”។

ជាមួយនឹង​វត្តមាន​ថ្មី​នៃ​រោងចក្រ​ផលិត​ក្រ​ដាស់​វេច​ខ្ចប់​ខាងលើ​នេះ​ លោក​ ងួន​ រតនៈ​ ក៏បាន​លើកទឹកចិត្ត​ដល់​បណ្តា​វិនិយោគិន​នានា​ ឱ្យ​បន្ថែម​ការ​វិនិយោគ​នៅក្នុង​វិស័យ​រោងចក្រ​នៅក្នុង​ខេត្តបាត់ដំបង​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ស្រប​ពេល​ដែល​ខេត្តបាត់ដំបង​ជា​តំបន់​ដែល​មាន​សក្ដានុពល​លើក​ត្តា​ភូមិសាស្ត្រ​ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​អនុគ្រោះ​ដល់​ការ​ដឹកជញ្ជូន​បាន​យ៉ាង​ប្រសើរ​។

គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស​វេច​ខ្ចប់​គ្រប់​ប្រភេទ​ នៅ​លើ​ផ្ទៃដី​ទំហំ​ ៤១.៦១៦ម៉ែត្រការ៉េ​ ដែល​មាន​ទីតាំងនៅ​ក្នុង​ភូមិសាស្ត្រ​ខាងលើ​នេះ​ត្រូវ​បាន​សិក្សា​ និង​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ អេស​ ប៊ី​ ខេ​ ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here