បុរី​ ខេ​ស៊ី​ ផ្តល់​ជូន​ជម្រើស​បង់ប្រាក់​ងាយស្រួល​សម្រាប់​អត​ថិ​ជន​របស់​ខ្លួន​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជា​ការសម្រួល​និង​ឆ្លើយតប​ ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​របស់​អតិថិជន​ ដែល​មាន​ចំណូល​កម្រិតមធ្យម​ និង​មានបំណង​ចង់បាន​លំនៅ​ដ្ឋាន​កម្មសិទ្ធិ​ សម្រាប់​ស្នាក់នៅ​ និង​អាច​ប្រកប​អាជីវកម្ម​បាន​ប្រចាំថ្ងៃ​បាន​ បុរី​ ខេ​ស៊ី​ ដែល​កំពុងតែ​ដំណើរការ​សាងសង់​លំនៅ​ដ្ឋាន​បែប​ប្រណីត​ និង​ទាន់សម័យ​ បាន​ផ្តល់​ជូន​ជម្រើស​ងាយស្រួល​កាន់តែ​ច្រើនជាង​មុន​។

ស្ថិតនៅ​ក្នុង​តំបន់​ដែល​កំពុង​ តែ​មាន​សក្ដានុពល​ក្រោម​គម្រោង​អភិ​វឌ្ឍ​ធំៗ​ជាច្រើន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ប្រែក្លាយ​តំបន់​ជាយក្រុង​រាជធានី​ភ្នំពេញ​ ឱ្យទៅ​ជា​តំបន់​លំនៅ​ដ្ឋាន​ប្រកបដោយ​ផាសុកភាព​ រួម​ជាមួយ​នឹង​បណ្តុំ​ឧស្សាហកម្ម​ផង​ដែរ​នោះ​ បុរី​ ខេ​ ស៊ី​ បច្ចុប្បន្ន​នេះ​បាន​ និង​កំពុងតែ​មាន​សកម្មភាព​យ៉ាង​មមាញឹក​ ក្នុង​ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋាន​បែប​ទាន់សម័យ​ ស៊ីវិល័យ​ និង​ប្រណីតភាព​ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ២០២១ឆាប់​ៗខាងមុខនេះ​។

ជាមួយនឹង​ទីតាំង​ល្អ​ អំណោយផល​ដល់​ការរស់នៅ​ និង​ប្រក​អាជីវកម្ម​គ្រប់​ប្រភេទ​ បុរី​ ខេ​ស៊ី​ ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ទំហំ៣០​ម៉ែត្រ​ ជា​ផ្លូវ​តភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ៥​ និង​មហាវិថី​ ឈ្នះ​ ឈ្នះ​ នៃ​ទីក្រុង​មរតក​សម្ដេច​តេជោ​ ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៤​ និង​មាន​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ទីប្រជុំជន​ជាច្រើន​ ដូចជា​ ខាងក្រោយ​មាន​ផ្សារ​ព្រែកព្នៅ​ចាស់​ នៅ​ខាងមុខ​ជាប់​ផ្លូវ​ មាន​ផ្សារ​ព្រែកព្នៅ​ សាលារៀន​រដ្ឋ​ និង​ឯកជន​ មណ្ឌលសុខភាព​ គ្លីនិក​ឯកជន​ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ជាច្រើន​។

ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ក្លាយ​ខ្លួន​ជា​ម្ចាស់​លំនៅ​ដ្ឋាន​ នៅក្នុង​បុរី​ ខេ​ ស៊ី​ គឺ​មាន​ភាព​ងាយស្រួល​បំផុត​ ដោយ​លោកអ្នក​គ្រាន់តែ​មាន​ប្រាក់ដំបូង​ ត្រឹមតែ១០០០ដុល្លារ​ តែប៉ុណ្ណោះ​ រួម​ជាមួយនឹង​ការ​បង់​បណ្តាក់​ក្នុង​រូបភាព​ជា​បង់​រំលស់​ ជាបន្តបន្ទាប់​ស្រប​ទៅតាម​គោលការណ៍​ ដែល​បាន​កំណត់​ដោយក្រុម​ហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​តែប៉ុណ្ណោះ​។

នៅក្នុង​គម្រោង​បុរី​ ខេ​ ស៊ី​ ​ត្រូវ​បាន​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ស្រប​តាម​ស្ដ​ង់​ដារ​សំណង់​ ដូចជា​ផ្លូវ​បេតុង​មេ​មាន​ទំហំ១២ម៉ែត្រ​ ផ្លូវ​តូច​មាន​ទំហំ៨ម៉ែត្រ​ មាន​ប្រព័ន្ធ​ទឹក​ស្អាត​ និង​បណ្តាញ​រំដោះ​ទឹក​យ៉ាង​ត្រឹមត្រូវ​ និង​មានការ​រៀបចំ​សាងសង់​ជាទី​ធ្លា​សម្រាប់​អង្គុយ​កម្សាន្ត​ ហាត់ប្រាណ​សាធារណៈ​ និង​សួនច្បារ​ ដែល​បំពាក់​ទៅ​ដោយ​ចង្កៀង​អគ្គិសនី​ LED​ ​យ៉ាង​ភ្លឺច្បាស់​ត្រជាក់​ភ្នែក​ផង​ដែរ​។

លំនៅ​ដ្ឋាន​នៅក្នុង​ ខេ​ស៊ី​ ​ត្រូវ​បាន​សាងសង់​ឡើងជា៣ប្រភេទ​ រួមមាន​ប្រភេទ​ Link​ House​, Shop​ House​ និង​ប្រភេទ​ Twin​ Villa​ ដែល​សុទ្ធតែ​សមស្រប​ទៅ​នឹង​ការរស់នៅ​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​ខ្ពស់​ទាំងអស់​។

ប្រភេទ​លំនៅ​ដ្ឋាន​ Link​ House​ មាន​ទំហំ៥​ X ៩,៥០​ ម៉ែត្រ​ (Eo​, E1) មាន​បន្ទប់គេង​ចំនួន២​ បន្ទប់ទឹក​ចំនួន៣​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ នៅសល់​ទីធ្លា​ខាងមុខ៥ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​ ២ម៉ែត្រ​ ។ ប្រភេទ​លំនៅ​ដ្ឋាន​ Shop​ House​ មាន​ទំហំ៥​ X ១៥​ ម៉ែត្រ​ ក្នុង​នោះ​រួមមាន​បន្ទប់គេង​ចំនួន៤​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ នៅសល់​ទីធ្លា​ខាងមុខ ៧ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់ ៣ម៉ែត្រ​ ។

ប្រភេទ​លំនៅ​ដ្ឋាន​ Twin​ Valla​ មាន​ទំហំ​ ៦ X ១២​ ម៉ែត្រ​ មាន​បន្ទប់គេង​ចំនួន៤​ បន្ទប់ទឹក​ចំនួន៥​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ ជាមួយនឹង​ការរចនា​ម៉ូដ​យ៉ាង​ល្អ​វិចិត្រ​ ហើយ​នៅសល់​ទីធ្លា​ខាងមុខ៥ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​ ២ម៉ែត្រ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ លោកអ្នក​អាច​ទំនាក់ទំនង​បាន​ តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៨៩​ ៧៨៧​ ៧២១​ / ០៨៧​ ៣៦​ ៩៥​ ៣៦​៕

LEAVE A REPLY

Please enter your comment!
Please enter your name here