ដោយ វុត្ថា
ភ្នំពេញៈ ខណ្ឌចំការមននៅក្នុងចំណោមខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញនៅតែឈរនៅលំដាប់លេខរៀងទី១ ដែលមានភាពទាក់ទាញការវិនិយោគ និងលេចធ្លោរខ្លាំងលើវិស័យអចលនទ្រព្យនៅក្នុងឆ្នាំ២០១៩នេះ ។

ដោយ វុត្ថា
ភ្នំពេញៈ ខណ្ឌចំការមននៅក្នុងចំណោមខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញនៅតែឈរនៅលំដាប់លេខរៀងទី១ ដែលមានភាពទាក់ទាញការវិនិយោគ និងលេចធ្លោរខ្លាំងលើវិស័យអចលនទ្រព្យនៅក្នុងឆ្នាំ២០១៩នេះ ។

លោកស្រីតាំង ហ៊ួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property Service បានប្រាប់គេហទំពរ័ propertyarea.asia នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩កន្លងមកថា នៅក្នុងចំណោមខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញនេះ គឺខណ្ឌចំការមន នៅតែឈរលំដាប់លេខរៀងទី១ ទាំងតម្លៃដីធ្លី និងការវិនិយោគលើវិស័យអចលនទ្រព្យ។
លោកស្រីបន្ថែមថា “កត្តាជាច្រើនដែលធ្វើឱ្យខណ្ឌមួយនេះ នៅតែឈរលំដាប់លេខរៀងទី១ ដោយសារតែមានការទាក់ទាញ លើការវិនិយោគទៅលើសណ្ឋាគារ អគារខុនដូ អាផាតមិន និងអគារពាណិជ្ជកម្មផ្សេងៗជាច្រើន”។ លោកស្រីបន្តថា “ខណ្ឌដែលឈរនៅលំដាល់លេខរៀងទី២ គឺខណ្ឌដូនពេញ”។
លោកបន្ថែមថា ខណ្ឌមួយនេះ ស្ថិតនៅក្នុងកណ្តាលក្រុង និងនៅជាប់មាត់ទន្លេ និងជាតំបន់ដែលមានទេសចរណ៍ច្រើន ដែលធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង ជារៀងរាល់ឆ្នាំពីមួយឆ្នាំទៅមួយឆ្នាំ។
នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Cambodia លោកស្រី Grace Rachny Fong បានឱ្យដឹងដែរថា ខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ គឺមានសក្តានុពលក្នុងការប្រើប្រាស់ និងមានតម្រូវការខុសៗពីគ្នា ដែលវាអាស្រ័យទៅតាមតំបន់ និងទីតាំង។
លោកស្រីបានបន្តថា “ខណ្ឌដែលត្រូវបានចាត់បញ្ចូលជាតំបន់ ដែលមានសក្ដានុពលខ្លាំង លើវិស័យអចលនទ្រព្យ នៅក្នុរាជធានីភ្នំពេញ រួមមានដូចជា ខណ្ឌបឹងកេងកងដូនពេញ ទួកគោក ច្បារអំពៅ ជ្រោយចង្វារ ៧មករា សែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌចំការមន”។
លោកស្រីបានបន្តទៀតថា “បើទោះជាខណ្ឌទាំងអស់នេះ មានសក្ដានុពលក្នុងវិស័យមួយនេះក្ដី ប៉ុន្តែតម្រូវការនៃការប្រើប្រាស់ ត្រូវបានបែងចែកចេញពីគ្នា។ ក្រៅពីនេះ ខណ្ឌដែលមានសក្ដានុពល និងមានតម្រូវការខ្ពស់លើវិស័យ លំនៅដ្ឋានបែបអាជីវកម្ម គឺខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌចំការមន”។
ខណ្ឌចំការមនមានផ្ទៃក្រឡាប្រមាណ១១គីឡូម៉ែត្រការ៉េ បានបង្ហាញពីសក្តានុពលយ៉ាងខ្លាំង ដោយសារការកើនឡើងនៃសំណង់អគារស្នាក់នៅចម្រុះ អគារសហកម្មសិទ្ធិ(ខុនដូ)ផ្សារទំនើប ដែលបន្តរីកដុះឡើងដូចផ្សិត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌចំការមនធ្លាប់បានឱ្យដឹងថា ការអភិវឌ្ឍមានគ្រប់វិស័យនៅក្នុងមូលដ្ឋាននេះ រាប់ទាំងការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងការបញ្រ្ជាបចំណេះដឹងជំនាញ។

ទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធ មិនសំដៅទៅលើតែសំណង់ខ្ពស់ៗធំៗនោះទេ ប៉ុន្តែក្នុងការអភិវឌ្ឍប្រទេសជាតិ គឺសំដៅទៅលើគ្រប់វិស័យទាំងការអភិវឌ្ឍស្ពាន ផ្លូវថ្នល់ ប្រព័ន្ធលូ សំណង់នានា សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងការចូលរួមសម្អាតបរិស្ថាន (ទីក្រុងស្អាត)» ។
លោកបានបង្ហាញថា តម្រូវការសម្រាប់ទីក្រុង និងជនបទមានភាពខុសគ្នា ពីព្រោះការរស់នៅមានភាពខុសគ្នាទៅតាមតំបន់។ ឧទាហរណ៍ ដូចជានៅតាមតំបន់ជនបទខ្លះត្រូវការប្រព័ន្ធធារាសាស្ត្រ ប្រឡាយទឹកសម្រាប់កសិកម្ម។ ចំណែកទីក្រុងវិញ ប្រជាជនចង់មានផ្លូវស្អាត ភ្លើងបំភ្លឺផ្លូវ គ្មានភាពកកស្ទះ គ្មានសំរាមនៅមុខផ្ទះ និងគ្មាន ចោរលួចប្លន់នៅកន្លែងរស់នៅជាដើម៕