ដោយ Donald Lee
ភ្នំពេញ៖ ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍មួយថា ប្រជាជនម៉ាឡេស៊ីវ័យក្មេងកំពុងជំពាក់បំណុល និងតស៊ូដើម្បីរួចផុតពីបំណុល ដោយសារអត្រាកំណើនប្រាក់ចំណូលសម្រាប់កម្មករដែលមានប្រាក់ចំណូលទាបជាប់គាំង ហើយមិនរក្សាល្បឿនអតិផរណា។

យោងតាមធនាគារពិភពលោក ២៧ ភាគរយនៃមនុស្សពេញវ័យដែលនៅលីវនៅគូឡាឡាំពួរកប្រាក់ចំណូលបានតិចជាង ៦៥០ ដុល្លារដែលជាប្រាក់ឈ្នួលដែលអាចរស់នៅបានតាមការប៉ាន់ស្មានរបស់ធនាគារកណ្តាលនៅក្នុងទីក្រុងរបស់ខ្លួន។
ការត្រួតពិនិត្យសេដ្ឋកិច្ចម៉ាឡេស៊ីលើកទី ២១ របស់ធនាគារពិភពលោកបានបញ្ជាក់ថា “នៅឆ្នាំ ២០១៨ ប្រជាជនម៉ាឡេស៊ីជិត ៣០ ភាគរយ បង្ហាញថា ពួកគេមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ម្ហូបអាហារ ហើយ ២៣ ភាគរយបានរាយការណ៍ថា ពួកគេមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទីជម្រក”។
ការវិភាគរបស់ធនាគារពិភពលោកបានរកឃើញការមិនពេញចិត្តជាទូទៅក្នុងចំណោមអ្នកដែលរស់នៅក្នុងទីក្រុង និងជនបទ។ អ្នកឆ្លើយសំណួរបានលើកឡើងថា ពួកគេមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយលើថ្លៃអាហារដែលកើនឡើងទ្វេដង និងទីជម្រកដែលកើនឡើងបីដង។
លោក Seri Saifuddin Nasution Ismail រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងកិច្ចការអតិថិជនក្នុងប្រទេសម៉ាឡេស៊ី បានថ្លែងនៅក្នុងរបាយការណ៍ធនាគារពិភពលោកថា “ថ្លៃការរស់នៅគឺជាក្តីកង្វល់មួយដែលវាថ្លៃហួសពីតម្លៃរស់នៅ។ អ្នកដែលមានប្រាក់ឈ្នួលទាបចំណាយប្រាក់ចំណូលរបស់ពួកគេដើម្បីចំណាយសម្រាប់ការជួលផ្ទះថ្លៃដឹកទំនិញ និងនៅចុងបញ្ចប់ពួកគេមិនមានអ្វីនៅសល់ច្រើនសម្រាប់ប្រចាំខែទេ”។
ធនាគារ Negara Malaysia (BNM) បានឱ្យដឹងថា ផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានធ្វើឱ្យស្ថានភាពរបស់ប្រជាជនម៉ាឡេស៊ីកាន់តែធ្ងន់ធ្ង រដោយការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច និងការដំឡើងប្រាក់ឈ្នួល។សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានធ្វើឱ្យកំណើនសេដ្ឋកិច្ចម៉ាឡេស៊ីធ្លាក់ចុះ ដូចជាក្នុងវិស័យលក់រាយ និងរថយន្តរ រួមជាមួយផ្នែកដឹកជញ្ជូន និងអនុផ្នែកដឹកជញ្ជូន ហើយនិយោជិកធំទាំងអស់ និងប្រជាជនម៉ាឡេស៊ីវ័យក្មេងចំណូលទាប។
លោក Mara Warwick នាយកធនាគារពិភពលោកប្រចាំប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងថៃបាននិយាយនៅក្នុងរបាយការណ៍នេះ ថា “ជាងពេលណាៗទាំងអស់ យើងត្រូវបង្កើនការវិនិយោគលើប្រជាជនដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលមាននិរន្តរភាព។

ម៉ាឡេស៊ីអាចធ្វើការសម្រេចចិត្តលើគោលនយោបាយដើម្បីប្រយុទ្ធប្រឆាំងនឹងវិសមភាព និងលើកស្ទួយជីវភាព និងឱកាសរបស់អ្នកក្រីក្របំផុត”។ កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីបានធ្លាក់ចុះបន្តិចពី ៤,៩ ភាគរយនៃកំណើនផលិតផលក្នុងស្រុកសរុបនៅក្នុងត្រីមាសទី ២ មកត្រឹម ៤,៤ ភាគរយនៅក្នុងត្រីមាសទី ៣៕






