ដោយ វុត្ថា
ភ្នំពេញ៖ លោក ច្រឹក សុខនីម អគ្គនាយក្រុមហ៊ុន Century21 Mekong បានរៀបរាប់ពីផលយោជន៍នៃទីផ្សារការទិញលក់អចលនទ្រព្យតារយៈក្រុមហ៊ុនប្រេនឆាយ ដូចជាក្រុមហ៊ុន Century គឺទទួលបាននូវផលប្រយោជន៍ច្រើន ដូចការផ្តល់នូវទំនុកចិត្ត មិនចំនាយពេលយូ និងប្រកបដោយវិជ្ជាជីវៈ ។
លោកអគ្គនាយករូបនេះ បានឱ្យដឹងកាលពីកន្លងមកនេះថា “គេស្គាល់នូវរបស់ខ្លួនយើងនៅក្នុងទីផ្សារ ពាក់ព័ន្ធទៅនឹងការទិញលក់អចលនវត្ថុ គឺគេនិយាយអំពី Century គឺគេជឿជាក់ហើយ”។
-->
លោកបន្ថែមថា បើនិយាយពី Century នៅក្នុងទីផ្សារ មនុស្សមួយចំនួនគេឱ្យតម្លៃ និងជឿជាក់ថាជាក្រុមហ៊ុន ប្រកបដោយក្រមសីលធម៌ដោយពុំមានការខ្វល់ខ្វាយពីការទិញលក់អចលនទ្រព្យនោះទេ ទាំងផ្លូវច្បាប់ ទាំងការផ្តល់ប្រឹក្សាយោបល់ ទាំងការយកចិត្តទុកដាក់ ទាំងដំណើរការនៃការទិញលក់ គឺមានគេចចារ ប្រឹក្សាយោបល់ មេធាវី និងមានអ្នករត់ប្លង់ដីប្រកបដោយ ជំនាញ និងវិជ្ជាជីវៈ ។
លោកថា “យើងបានផ្តល់ការងារយើងច្រើនដល់អ្នកលក់ និងអ្នកទិញប្រកបដោយសប្បាយរីករាយក្នុងការទិញលក់ ។ អ្នកលក់ និងអ្នកទិញពួកគាត់អាចទទួលយកបាន នូវការចចារ អ្នកលក់ក៏ព្រមលក់ អ្នកទិញក៏ព្រមទិញ នេះ គឺជាចំណុចសំខាន់ដែល ធ្វើឱ្យក្រមសីលធម៌នៃការទិញលក់ប្រកដោយភាពជោគជ័យ ហើយ អាចទទួលយកបានទាំងអស់គ្នា ទាំងភាគីអ្នកលក់ និងភាគីអ្នកទិញព្រមទាំងភាគីភ្នាក់ងារ “។
លោកបន្ថែមថា នេះ គឺជាចំ ណុចខ្លាំងរបស់ពួកយើង ដែលយើងបានផ្តល់ឪកាសជូនដល់ពួកគាត់។ មិនតែប៉ុណ្ណោះ យើងមានក្រមសីលធម៌ យើងមិនទៅកិបកេង យើងមិនទៅផ្តល់ព័ត៌មានណាដែលមិនមានលក្ខណៈក្រមសីលធម៌នោះទេ មុននឹងយើងយកមកលក់ យើងបានសិក្សាពីប្រព័ន្ធផ្លូវច្បាប់ យើងសិក្សាពីភាពជឿជាក់ យើងសិក្សាអំពីទំនុកចិត្តដែលយើងផ្តល់ឱ្យ ប្រឹក្សាយោបល់ទៅ ហ្នឹងប្រកបដោយភាពជឿជាក់ នៅពេលដែលគាត់វិនិយោគទៅទទួលបានផល និងសុវត្ថិភាពនៅក្នុងការវិនិយោគ។
លោកច្រឹក សុខនីម ញ្ជាក់ថា “អ្នកវិនិយោគមួយចំនួនគាត់បារម្ភពីការវិនិយោគរបស់គាត់ណាស់ ព្រោះគាត់គិតថាការវិនិយោគនេះ ត្រឹមត្រូវ ឬមិនត្រឹមត្រូវ តែនៅក្នុងក្រុមហ៊ន Century21 Mekong គឺជាក្រុមហ៊ុនដែលមានការសិក្សាទៅលើពីភាពស្របច្បាប់របស់អចលនទ្រព្យ ហើយពួកគាត់មានលទ្ធភាពជាង ដោយទទួលបានការណ្តុះបណ្តាល ជារៀរាល់សប្តាហ៍ដើម្បីឱ្យបុគ្គលិក ទទួលបាននូវចំ ណេះជំនាញ និងបទពិសោធកាន់តែច្រើនជូនដល់អតិថិជនរបស់ខ្លួន”។
លោកបន្ថែមទៀតថា “ជាទូទៅយើងមានក្រុមហ៊ុនច្រើនណាស់ផ្តល់នូវទំនុកចិត្តដល់អតិថិជន របស់យើងតាមរយៈសេវាកម្មទិញលក់ និងជួលអចលនវត្ថុ តែសម្រាប់ក្រុមហ៊ុន Century21 Mekong មានជំនាញច្បាស់លាស់ ហើយមានភ្នាក់ងារច្រើន ដែលធ្វើកិច្ចការងារនេះ” ។
លោកបន្ថែមថា ក្រុមហ៊ុន ប្រេនឆាយ Century 21 គឺជាប្រេនឆាយ ដែលមានភាពជឿជាក់នៅលើពិភពលោក បច្ចុប្បន្នកំពុងដំណើរការ នៅក្នុង ៨១ ប្រទេស មានភា្នក់ងារ ជាង ១០ ម៉ឺននាក់នៅលើពិភពលោក ដែលផ្តល់ទំនុកចិត្តខ្ពស់ទៅដល់អ្នកលក់ និងអ្នកទិញ ដេលអាចបង្កើតប្រាក់ចំណូលខ្ពស់ជាង ក្រុមហ៊ុនធម្មតា ។
លោកបញ្ជាក់ថា បើក្រុមហ៊ុនធម្មតាដែលបង្កើតឡើងនៅក្នុងស្រុក គឺត្រូវការពេលយូរក្នុងការកសាងកេរ្តិ៍ឈ្មោះ ប្រេនឆាល ប៉ុន្តែបើមានប្រេនឆាយស្រាប់យើងចំណេញពេលវេលា ហើយមានភាពជឿជាក់ នៅក្នុងទីផ្សារជាតិ និងអន្តរជាតិ បើជាតិជឿជាក់ អន្តរជាតិក៏គេឱ្យតម្លៃខ្ពស់ទៅតាមហ្នឹងដែរ៕