ដោយ ៖ រ៉ាណេត
កំពង់ឆ្នាំង ៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជា សុផារ៉ា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិក ចំនួន៥ភូមិ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច។

-->
នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិក ដែលបានបំពេញគ្រប់លក្ខខណ្ឌចំនួន ៩០៦ គ្រួសារ ស្មើនឹង ១៥០៦ បណ្ណ។
នៅក្នុងចំណោមអ្នកដែលទទួលបានវញ្ញាបនបត្រត្រូវបានបែងចែកជាសម្បទានិកគម្រោងដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ចំនួន ៧៣២ គ្រួសារ ស្មើ ១ ១៧៩ បណ្ណ និងដីរដ្ឋបាលសាធារណៈចំនួន ៤១ បណ្ណ ស្ថិតនៅភូមិសុខសែនជ័យ ឃុំពាម ភូមិគីរីអភិវឌ្ឍន៍ ឃុំឈានឡើង និងភូមិខ្សាច់ស និងភូមិសំបុកក្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះក៏មានសម្បទានិកដែលជាអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារចំនួន ១៧៤ គ្រួសារ ស្មើ ២៧៤ បណ្ណ និងដីរដ្ឋបាលសាធារណៈ ចំនួន ១២ បណ្ណស្ថិតនៅភូមិក្ដុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សម្បទានិកដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងពិធីនេះទទួលបានដីលំនៅឋានទំហំ ៣០ ម៉ែត្រ គុណ ៤០ ម៉ែត្រ និងដ៏កសិកម្មទំហំ ១ ហិកតា ស្មើៗគ្នា។គិតពីពេលចាប់ផ្ដើមរហូតដល់ខែវិច្ឆិកា ឆ្នាំ ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានចែកដីជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ គ្រួសារយោធិន និងនគរបាលនៅតាមបណ្តោយព្រំដែន និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅបានចំនួន ១ ៣៨៤ ៨៨៩ ហិកតា ជូន ៤៨០ ៨៦២ គ្រួសារ និងចែកផ្ទះបានចំនួន ៧២៣៦ ខ្នងក្នុងនោះតាមរយៈ ៖
១. គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអវិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASH IT) + បានផ្តល់សរុបទំ ១៦ ១១៤ ហិកតា ជូនប្រជាពលរដ្ឋ ៥ ០១០ សារ ស្ថិតនៅខេត្តគោលដៅចំនួន ៥ រួមមានខេត្តក្រចេះ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ ។
២. កម្មវិធីសម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ បានផ្តល់ដីសរុបទំហំ ៤៦៤៤ ហិកតា ជូនប្រជាពលរដ្ឋ ៣៥០៤ និងសាងសង់ផ្ទះបានចំនួន១៦៨០ខ្នង ស្ថិតខេត្តគោលដៅចំនួន ១២ រួមមាន ខេត្តកំពង់ស្ពឺ ក្រចេះ បាត់ដំបង កំពត កំពង់ឆ្នាំ ពោធិ៍សាត់ សៀមរាប ព្រះសីហនុ ស្ទីងត្រែ រតនគីរី កោះកុង និងខេត្តស្វាយរៀង។
៣. សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ៖ ផ្តល់ដីជូនតាមរយៈថវិកាពិសេសរបស់រាជរដ្ឋាភិបាល ការធ្វើប្រទានកម្មដីរដ្ឋ និយ័តកម្មដីរដ្ឋ សារាចរលេខ ០៣ និងតាមសំណើរបស់រដ្ឋបាលខេត្តបានចំនួន ១១១ ៦១៦ ហិកតា ជូនប្រជាពលរដ្ឋចំនួន ៥៨ ១២៩ គ្រួសារ និងបានប្រទានកម្មដីតាមរយៈការអនុវត្តនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី ជាង ១,២ លានហិកតា ជូនប្រជាពលរដ្ឋប្រមាណ៤០០ ០០០ គ្រួសារ។

៤. ការអភិវឌ្ឍតាមបណ្តោយព្រំដែន ៖ ផ្តល់ដីសម្បទានសង្គមកិច្ចទំហំ ១២៥១៥ ហិកតា ជូនគ្រួសារកងទ័ព និងនគរបាលជាតិចំនួនំ ១៤ ២១៩ គ្រួសារ និងសាងសង់ផ្ទះបានចំនួន ៥៥៥៦ ខ្នង ស្ថិតនៅខេត្តគោលដៅចំនួន ៤ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្វាយរៀង និងខេត្តស្ទឹងត្រែង៕