ក្រុមហ៊ុន​អន្តរជាតិ​ថ្មី​មួយ​បាន​បើក​ដំណើរការ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្តស្វាយរៀង​

0

ដោយ ​វុត្ថា​

ខេត្ត​ស្វាយ​រៀងៈ​ ក្រុមហ៊ុន​ SO​ YANG​ Decorative​ Lighting​ (Cambodia​) Co.Ltd​) ដែល​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ GIGA​ Resources​ SEZ​ ស្ថិត​ក្នុង​ភូមិ​ដើមពោធិ៍​ ឃុំ​កណ្តៀ​ងរាយ​ ស្រុក​ស្វាយទាប​ ខេត្តស្វាយរៀង​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើ​ការ​ជា​ផ្លូវការ​។

លោកស្រី​ ម៉ែ​ន សំ​អន​ ឧបនាយក​រដ្ឋ​មន្រ្ដី​ រដ្ឋ​មន្រ្ដី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-ព្រឹទ្ធសភា​ និង​អធិការកិច្ច​ បាន​មានប្រសាសន៍​ក្នុង​ពិធីសម្ពោធ​ដំណើរ​នៃ​ក្រុមហ៊ុន​អន្តរជាតិ​នេះ​ កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​យុទ្ធ​សា​ស្រ្ដចតុកោណ​ដំណាក់កាល​ទី៤​ ដើម្បី​កំណើន​ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​ បាន​ចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​ នៃ​ការអភិវឌ្ឍន៍​ និង​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ និង​ជម្រុ​ញវិស័យ​ឯកជន​ឲ្យ​លូតលាស់​ ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​។

លោកស្រី​បន្ត​ថា​ “ក្រុមហ៊ុន​ដ៏​ធំ​នេះ​ បាន​បង្កើត​ឡើងលើ​ផ្ទៃដី​ដល់ទៅ១១.៥ហិ​កតា​ មាន​ជំនាញ​ខាង​ផលិត​អំពូលភ្លើង​លំអ​ ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​”។ លោកស្រី​បន្ថែម​ថា​ “នេះ​ពិតជា​សមិទ្ធផល​ និង​មោទនភាព​របស់​ខេត្តស្វាយរៀង​យើង​ដែល​ក្លាយជា​មូលដ្ឋាន​ឧស្សាហកម្ម​មួយ​ ជាមួយនឹង​ទុន​វិនិយោគ​ជាច្រើន​ គម្រោង​នេះ​ពិតជា​ផ្តល់​ការងារ​ដល់​ពលករ​ក្នុង​ស្រុក​ ផ្តល់​ចំណូល​ជា​ពន្ធដារ​នានា​ រួមចំណែក​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាពិសេស​ខេត្តស្វាយរៀង​ឱ្យ​កាន់តែ​ជឿនលឿន​ថែមទៀត​”។

លោកស្រី​បញ្ជាក់​ទៀត​ថា​ ការ​វិនិយោគ​នេះ​ ជា​ការ​ឆ្លុះបញ្ចាំង​នូវ​ជំនឿ​ជឿជាក់​ ពី​អ្នក​វិនិយោគ​បរទេស​ លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​សុខ​សន្តិភាព​ពេញលេញ​ ស្ថិរភាព​នយោបាយ​ រឹងមាំ​ និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​យ៉ាង​ឆាប់រហ័ស​។ទន្ទឹម​នេះ​ ក្នុងរយៈពេល​ប្រហែល២០ឆ្នាំ​ចុងក្រោយ​នេះ​ ប្រទេស​កម្ពុជា​មាន​កំណើន​ សេដ្ឋកិច្ច​ជាមធ្យម​ប្រមាណ៧​% ដែល​នាំឲ្យ​ចំណូល​របស់​ប្រជាជន​ យើង​មានការ​កើនឡើង​ និង​មាន​ជីវភាព​កាន់តែ​ធូ​ធារ​ផង​ដែរ​។

លោក​គូសបញ្ជាក់​ទៀត​ថា​ ដោយឡែក​ វិស័យ​ឧស្សាហកម្ម​ ក៏​កំពុង​រីក​ចំរើន​យ៉ាង​ខ្លាំង​ ដោយសារ​យើង​មាន​គោល នយោបាយ​ លើកទឹកចិត្ត​អ្នក​វិនិយោគ​ និង​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ផ្លូវដែក​ ផ្លូវអាកាស​ ស្ពាន​អ្នកលឿង​ ផ្លូវទឹក​ដែល​ត្រូវ​បាន​ស្ដារ​ឡើងវិញ​ឲ្យ​កាន់តែ​ទំនើប​ និង​ជាប់​ប្រទាក់ក្រឡា​គ្នា​នៅ​ពាសពេញ​ប្រទេស​ ធ្វើឲ្យ​ការ​ធ្វើដំណើរ​និង​ដឹកជញ្ជូន​កាន់តែ​ងាយស្រួល​ ព្រោះ​ខេត្តស្វាយរៀង​ គឺជា​ច្រក​ទ្វារ​ទិស​បូព៌ា​ នៃ​ប្រទេស​កម្ពុជា​ដែល​ភ្ជាប់​កម្ពុជា​ ទៅ​ពិភពលោក​ តាមរយៈ​ប្រទេស​វៀតណាម​ ។ ដូច្នេះ​ ខេត្ត​នេះ​មាន​សក្តា​នុ​ពលភាព​ ផ្នែក​ឧស្សាហកម្ម​ និង​ទីតាំង​យុទ្ធ​សាស្រ្ត​ដ៏​ល្អ​។

លោកស្រី​ ម៉ែ​ន សំ​អន​ ក៏បាន​ស្នើ​ដល់​ក្រុមហ៊ុន​ សូម​ធ្វើ​ប្រតិបត្តិ​ការ​អាជីវកម្ម​ ដោយ​គោរព​តាមច្បាប់​ និង​លិខិត​បទដ្ឋាន​ ជាធរមាន​របស់​កម្ពុជា​ម៉្យាងទៀត​ ក្រុមហ៊ុន​ត្រូវ​ផលិត​ និង​ផ្តល់​សេវា​ប្រកបដោយ​គុណភាព​ និង​តម្លៃ​សមរម្យ​ដែល​អាច​ទទួលយក​បាន​ ដោយ​គិត​ពី​ផលប្រយោជន៍​ និង​កេរ្ថិ៍​ឈ្មោះ​យូរអង្វែង​។

ហើយ​ការអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ មិន​អាច​ធ្វើឡើង​តែឯកឯង​បានទេ​ ពោល​ គឺ​ត្រូវ​អភិវឌ្ឍ​ជា​អន្តរ​វិស័យ​រួមគ្នា​ជាច្រើន​ ដូចជា​ ប្រព័ន្ធ​ផ្លូវ​ ទូរគមនាគមន៍​អគ្គិសនី​ ទឹក​ស្អាត​ សួនច្បារ​ ទី​កំសាន្ត​សាធារណៈ​ និង​ត្រូវ​ធានា​ឲ្យបាន​នូវ​សន្ដិ​សុខ​ និង​សណ្តាប់​ធ្នាប់​។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here