រដ្ឋាភិបាល​ដាក់​ចក្ខុវិស័យ​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជាទី​ក្រុង​ទំនើប​ និង​វៃឆ្លាត​

0

ដោយ ​វត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​បាន​ដាក់​ចក្ខុវិស័យ​ ក្នុង​ការ​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ ដែល​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា​ ទីក្រុង​ទំនើប​ និង​វៃឆ្លាត​ (Smart​ City​) ទៅ​ថ្ងៃ​អនាគត​ ខណៈ​ក្រុង​មួយ​នេះ​ បាន​នឹង​កំពុង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នានា​ ទាំង​ផ្លូវគោក​ ផ្លូវទឹក​ និង​ផ្លូវអាកាស​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ និង​ទាក់ទាញ​។

លោក​គួច​ ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​ ​នៅក្នុង​ផ្តល់​កិច្ច​សម្ភាស​ជាមួយ​ ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​អាល្លឺម៉ង់ ​ARD​ កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​ថា​ សម្រាប់​ចក្ខុវិស័យ​ទៅ​ថ្ងៃ​អនាគត​ រដ្ឋាភិបាល​ចង់​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ ជាពិសេស​ក្រុង​ព្រះសីហនុ​ ជាទី​ក្រុង​ទំនើប​ និង​ជាទី​ក្រុង​វៃឆ្លាត​។

លោក​បន្ត​ថា​ “ខេត្ត​ព្រះសីហនុ​ ជា​ប៉ូល​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ដ៏​មាន​សារ:សំខាន់​មួយ​នៅ​តំបន់ឆ្នេរ​ មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ទាក់ទាញ​វិនិយោគ​ និង​ភ្ញៀវ​ទេសចរ​ មាន​ដូចជា​ ឆ្នេរ​សស្អា​ត កោះ​ទាំង៣២​ កំពង់ផែ​អន្តរជាតិ​ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ និង​ធនធាន​ធម្មជាតិ​សម្បុរ​បែប​”។

លោក​បន្ថែម​ថា​ រយ:ពេល១០ឆ្នាំ​ចុងក្រោយ​ ពិសេស៣ឆ្នាំ​ចុងក្រោយ​ ខេត្ត​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើ​វិស័យ​សំ​ខាន់​ៗជាច្រើន​ ដូចជា​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ដឹកជញ្ជូន​ សំណង់​ ទេសចរណ៍​ ។ល។

ឆ្លើយ​ទៅ​អ្នក​ព័ត៌មាន​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​អាល្លឺម៉ង់​ ARD​ លោក​អភិបាលខេត្ត​រូប​នេះ​បញ្ជាក់​ថា​ កម្ពុជា​ប្រកាន់​ខ្ជាប់​នូវ​របប​ទីផ្សារសេរី​ និង​បើកចំហ​រស​ម្រាប់​អ្នក​វិនិយោគ​គ្រប់​ជាតិសាសន៍​ ខេត្ត​ព្រះសីហនុ​ ទទួល​បាន​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​ ពី​ការ​វិនិយោគ​របស់​ចិន​ ដូចជា​ជំរុញ​កំណើន​សេដ្ឋកិច្ច​ មាន​សំណង់​អគារ​ខ្ពស់​សម្រាប់​បម្រើ​ដល់​វិស័យ​ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ សេវាកម្ម​ ទេសចរណ៍​ និង​កាស៊ីណូ​ បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​មានការ​កើនឡើង​ បើកទូលាយ​ទីផ្សារ​ ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូ​ធារ​ មាន​ប្រាក់ចំណូល​ខ្ពស់​ មានការ​ងារ​ធ្វើ​ និង​បង្កើត​មុខរបរ​ថ្មី​។

លោក​បន្ថែម​ថា​ “ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​រីកចម្រើន​ ខេត្ត​ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​ ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់​ទទួលរង​ការខូចខាត​ស្ទើ​ទាំងស្រុង​ អនាម័យ​ បរិស្ថាន​ និង​ទឹក​ស្អាត​ជាដើម​ ។

លោក​គួច​ ចំរើន​បាន​បន្ត​ថា​ បច្ចុប្បន្ន​មាន​សំណង់​អគារ​ខ្ពស់​ៗមាន​ដូចជា​ សណ្ឋាគារ​ ខុន​ដូ​ និង​អគារ​ណា​ណិ​ជ្ជ​កម្ម​ សុទ្ធតែ​បង្ហាញ​ពី​ការ​រីកចម្រើន​ ភាព​ស៊ី​វី​ល័​យស​ម្បូ​របែប​ និង​បាន​ផ្ដល់​ការងារ​ បង្កើត​មុខរបរ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ធ្វើ​ឱ្យ​ប្រជាជន​មាន​ជីវភាព​កាន់តែ​ធូ​ធារ​ ។

រាជរដ្ឋាភិបាល​បាន​កំណត់​ខេត្ត​ព្រះសីហនុ​ ជា​ខេត្ត​តំបន់​ប៉ូល​អភិវឌ្ឍ​ជាតិ​ មួយ​យ៉ាង​សំខាន់​នៅ​តំបន់ឆ្នេរ​ និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ច្រកចេញ​-ចូល​អន្តរជាតិ​ មជ្ឈមណ្ឌល​កំណើន​ជាតិ​ មជ្ឈមណ្ឌល​ភស្តុ​ភា​ធម្មជាតិ​ មាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន​ និង​ទីផ្សារ​សកលលោក​ និង​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ ផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប​ ដែល​មាន​ សុខដុម​នី​យក​ម្ម​ ជាមួយ​និង​បរិស្ថាន​រស់នៅ​ល្អ​ប្រសើរ​ ឆ្លើយតប​ទៅ​ នឹង​ចក្ខុវិស័យ​នេះ​កាលពី​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចំនួន​ ៣៤ខ្សែ​ ប្រវែង៨៤.៥០៥ម៉ែត្រ​ នៅ​ខេត្ត​ព្រះសីហនុ​ សម្រាប់​បម្រើ​ដល់​វិស័យ​ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ដឹកជញ្ជូន​ សំណង់​ ទេសចរណ៍​កាន់តែ​សម្បុរ​បែប​ថែមទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here