ដោយ ប៊ី
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានថ្លែងថា ក្រុមហ៊ុន Mubadala Petroleum ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័នធំជាងគេនៅអារ៉ាប់រួម កំពុងស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យប្រេងនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំមួយកាលពីសប្តាស៍មុនមួយលោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក Mazin al-Lamki អគ្គនាយកក្រុមហ៊ុន Mubadala Petroleum បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការវិនិយោគក្នុងវិស័យប្រេងនៅកម្ពុជា។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែនិងថាមពល ត្រូវបានរាយការណ៍ថា ក្រសួងបានស្វាគមន៍ចំពោះការចូលរួមរបស់ខ្លួន នៅក្នុងប្លុកប្រេងនៅសមុទ្រ និងដីគោកដោយមានជំនាញ និងបទពិសោធន៍របស់ក្រុមហ៊ុន។
ក្រុមហ៊ុននេះ បានចូលរួមនៅក្នុងឱកាសវិនិយោគរបស់កម្ពុជា រួមមានការរុករក និងផលិតកម្ម ក៏ដូចជាការបង្កើតរោងចក្រចម្រាញ់ប្រេងផងដែរ។
លោកជៀប សួរបានថ្លែងថា “យើងបានជូនដំណឹង ដល់ក្រុមហ៊ុនអំពីឱកាសវិនិយោគនៅកម្ពុជា។ ចំពោះការរុករកប្រេងកាត យើងមានប្លុកនៅឯនាយសមុទ្រចំនួន៤ និងប្លុកប្រេងលើដីគោកចំនួន ១៨ទៀតដែលគ្មានការគ្រប់គ្រង។ យើងកំពុងបង្កើតក្រុមការងារដើម្បីពិភាក្សាបន្ថែមទៀត អំពីឱកាសវិនិយោគនាពេលអនាគត”។
លោកបន្តថា កម្ពុជាបានបែងចែកតំបន់ ដែលមានប្លុកសមុទ្រចំនួន៦ និងតំបន់នៅលើដីចំនួន១៩ សម្រាប់រកឃើញប្រេងកាត។
ក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅសឹង្ហបូរី បច្ចុប្បន្នកំពុងអភិវឌ្ឍន៍ប្លុកអណ្តូងប្រេងអប្សារាក្នុងឈូងសមុទ្រថៃក្នុងដែនទឹកកម្ពុជា។
ក្រសួងរំពឹងថានឹងចុះកិច្ចព្រមព្រៀងប្រេងជាមួយក្រុមហ៊ុន Cambodian Resources Energy Development Co អំពីអណ្តូងប្រេងនៅប្លុក D ។ ក្រសួងក៏កំពុងចរចាកិច្ចព្រមព្រៀងប្រេង ជាមួយក្រុមហ៊ុនកាណាដា EnerCam Co សម្រាប់ការរកឃើញនៅលើដីគោកប្លុក VIII។
លោកបន្តថា “ប្លុកAកំពុងឆ្ពោះទៅរកផលិតកម្ម ហើយយើងគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរុករកប្រេងនៅប្លុកចំនួន៤ នៅសមុទ្រនឹងបើកចំហសម្រាប់វិនិយោគិនថ្មីដូចជាក្រុមហ៊ុន Mubadala។

ដោយមើលឃើញពីសក្តានុពល នៃធនធានប្រេងនិងរ៉ែនៅកម្ពុជា លោក Mazin បាននិយាយថា ក្រុមហ៊ុនបានចាប់ អារម្មណ៍ ក្នុងការវិនិយោគក្នុងវិស័យប្រេងនៅកម្ពុជា។ យើងនឹងធ្វើការសិក្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពីព្រោះមានតម្រូវការចាំបាច់សម្រាប់ការវិនិយោគក្នុងវិស័យប្រេង និងឧស្ម័នរបស់ប្រទេសកម្ពុជា។
ក្រុមហ៊ុន Mubadala ជាក្រុមហ៊ុនប្រេងនិ ងឧស្ម័នគ្រប់គ្រងដោយរដ្ឋាភិបាលអាប៊ូដាប៊ីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ។ បច្ចុប្បន្ននេះប្រតិបត្តិការនៅក្នុងប្រទេសចំនួន ១០ នៅមជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងអាស៊ីអាគ្នេយ៍។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីកាលពីដើមសប្តា៍នេះថា នៅពាក់កណ្តាលឆ្នាំក្រោយ ប្រទេសកម្ពុជានឹងទាញយកដំណក់ប្រេងលើកដំបូងចេញពីប្លុក A នៃអណ្តូងប្រេងអប្សរា៕






