ការសិក្សា​ថ្មី​៖ កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ វៀតណាម​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ពី​ ៦ ទៅ៧​ ភាគរយ​នៅ​ឆ្នាំ​ ២០២០​

0

ដោយ​ ប៊ី

ភ្នំពេញ​៖ សេដ្ឋកិច្ច​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​ (CLMV​) នឹង​មាន​កំណើន​ចន្លោះ​ពី​ ៦ ទៅ៧​ ភាគរយ​នៅ​ឆ្នាំ​ ២០២០​ ខណៈ​ឧបសគ្គ​ពី​ភាព​មិន​ប្រាកដប្រជា​នៃ​ពាណិជ្ជកម្ម​ដែល​អូស​បន្លាយពេល​ និង​ការ​ថយ​ចុះ​កំណើន​សេដ្ឋកិច្ច​សំ​ខាន់​ៗប៉ះពាល់​ដល់​ចក្ខុវិស័យ​សេដ្ឋកិច្ច​តាមរយៈ​ការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​ និង​ការ​មកដល់​នៃ​ភ្ញៀវ​ទេសចរ​។ នេះ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​របស់​ធនាគារពាណិជ្ជ​កម្ម​ Siam​ Commercial​ Bank​។

ទោះ​យ៉ាងណា​ផលិតកម្ម​ក្នុង​តំបន់​ដែល​សម្រប​ខ្លួន​នឹង​ផ្តល់​ផលប្រយោជន៍​ខ្លះ​ដល់​ប្លុក​នេះ​ ជាពិសេស​វៀតណាម​យ៉ាងហោចណាស់​ក្នុងរយៈពេល​ខ្លី​ ដោយសារ​ក្រុមហ៊ុន​ចិន​ និង​សាជីវកម្ម​ពហុជាតិ​មួយចំនួន​ប្តូរ​ផលិតកម្ម​របស់​ខ្លួន​ទៅ​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​ដើម្បី​គេចពន្ធ​ពី​អាមេរិក​។

មជ្ឈមណ្ឌល​នេះ​ បានឱ្យ​ដឹង​ថា​ ជា​លទ្ធផល​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀ​តណា​ នៅក្នុង​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​នឹង​តែ​បន្ត​កើនឡើង​។លើស​ពីនេះ​ទៅទៀត​ ការប្រើ​ប្រាស់​នៅក្នុង​ប្លុក​ និង​ការ​កើនឡើង​នៃ​ទីផ្សារ​អ្នកប្រើ​ប្រាស់​ត្រូវ​បាន​រំពឹង​ថា​នឹង​ការពារ​ការ​ជះឥទ្ធិពល​អវិជ្ជមាន​ពី​ការ​ធ្លាក់ចុះ​ខាងក្រៅ​។

ទោះ​យ៉ាងណា​ ហានិភ័យ​ក៏​កំពុង​កើនឡើង​ ខណៈ​ដែល​ប្រទេស​នី​មួយ​ៗបច្ចុប្បន្ន​ប្រឈម​នឹង​ហានិភ័យ​បុគ្គល​ដែល​កើត​ចេញពី​ប្រភព​ទាំង​ក្នុង​ និង​ក្រៅ​។កម្ពុជា​ និង​មីយ៉ាន់ម៉ា​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ដក​ប្រព័ន្ធ​ៗអនុគ្រោះ​ពន្ធ​ទាំងអស់​លើកលែងតែ​អាវុធ​ (EBA​) ពីសំណាក់​សហគមន៍​អឺរ៉ុប​ ហើយ​អាច​នឹង​បាត់បង់​ការប្រកួត​ប្រជែង​ក្នុង​ការនាំចេញ​ក្នុងរយៈ​ពេល​មធ្យម​។

ឡាវ​នៅតែ​ប្រឈម​នឹង​ហានិភ័យ​នៃ​ភាព​តានតឹង​ផ្នែក​ខាង​បំណុល​ ខណៈ​ពេល​ដែល​វៀតណាម​អាច​ប្រឈម​នឹង​ការ​ចាត់វិធានការ​របស់​អាមេរិក​បន្ថែម​ទៀត​ ប្រសិនបើ​វៀតណាម​រៀប​ឧបាយ​ករូបិយវត្ថុ​លើ​អាមេរិក​។

កំណើន​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ដល់​ ៦,៧​ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២០​ ដែល​គាំទ្រ​ទាំង​តម្រូវការ​ក្នុង​ស្រុក​ និង​ការនាំចេញ​។ជាមួយនឹង​ការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​ និង​ការ​បង្កើន​ហានិភ័យ​ខាងក្រៅ​ពី​គោលនយោបាយ​គាំពារ​និយម​អាមេរិក​ ការប្រើ​ប្រាស់​ឯកជន​គួរតែ​គាំទ្រ​ដល់​កំណើន​ពីទី​ផ្សារ​ការងារ​ខ្លាំង​ និង​អតិផរណា​កម្រិតមធ្យម​។

ទន្ទឹម​នឹង​នេះ​ ការ​បន្ត​កែទម្រង់​រចនាសម្ព័ន្ធ​គួរតែ​ជួយ​ជំរុញ​ទាំង​ការ​វិនិយោគឯកជន​ និង​បរទេស​នៅក្នុង​ប្រទេស​នេះ​។កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​មានការ​កើនឡើង​មធ្យម​ទៅ​ ៦,៨​ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២០​ ដោយសារតែ​ពាណិជ្ជកម្ម​ពិភពលោក​ធ្លាក់ចុះ​។

វិស័យ​ទេសចរណ៍​ និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​កើនឡើង​ក្នុង​អត្រា​ទាប​ជាង​មុន​ ប៉ុន្តែ​ស្ថានភាព​សារពើពន្ធ​ និង​ការនាំចេញ​របស់​ប្រទេស​នេះ​នៅតែ​រឹងមាំ​ដដែល​។ទោះ​យ៉ាងណា​ ហានិភ័យ​នៃ​ការ​ប្រឈម​នឹង​ការ​ដក​ EBA​ នៅតែ​មានកម្រិត​ខ្ពស់​ ហើយ​អាច​ប៉ះពាល់​ដល់​ការនាំចេញ​ទៅកាន់​សហគមន៍​អឺរ៉ុប​ដែល​ជាទី​ផ្សារ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា​។

មីក្រូហិរញ្ញវត្ថុ​ដែល​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​នៅក្នុង​ប្រាក់កម្ចី​ក្នុង​គ្រួសារ​ក៏អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ស្ថិរភាព​ហិរញ្ញវត្ថុ​ និង​ទស្សនវិស័យ​នៃ​ការប្រើ​ប្រាស់​នា​ពេល​អនាគត​ផង​ដែរ​។

សេដ្ឋកិច្ច​របស់​ឡាវ​ត្រូវ​បាន​ព្យាករ​ថា​នឹង​ងើបឡើង​វិញ​ដល់​ ៦,៥​ ភាគរយ​នៅ​ឆ្នាំ​ ២០២០​។ សកម្មភាព​សេដ្ឋកិច្ច​ជា​រួមមាន​ការ​ថមថយ​ ដោយសារ​ផល​ប៉ះពាល់​នៃ​គ្រោះមហន្តរាយ​ធម្មជាតិ​ក្នុង​ឆ្នាំ​ ២០១៨​ សង្គ្រាម​ពាណិជ្ជកម្ម​ និង​ការ​ធ្លាក់ចុះ​នៃ​ប្រទេស​ចិន​។

ទន្ទឹម​នឹង​នេះ​ ភាព​ងាយ​រងគ្រោះ​រយៈពេល​ខ្លី​របស់​ឡាវ​ រួមមាន​ប្រាក់​បំរុង​បរទេស​មានកម្រិត​ និង​ភាព​តានតឹង​ផ្នែក​សារពើពន្ធ​ពី​ប្រាក់ចំណូល​ទាប​ក្នុង​ការ​ប្រមូល​ពន្ធ​។ ទោះ​យ៉ាងណា​ហេដ្ឋារចនាសម្ព័ន្ធ​ និង​គម្រោង​វារីអគ្គិសនី​នា​ពេល​អនាគត​ និង​កំណែទម្រង់​គោលនយោបាយ​គួរតែ​ជំរុញ​សេដ្ឋកិច្ច​ក្នុងរយៈពេល​មធ្យម​។

សេដ្ឋកិច្ច​របស់​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ ៦,៣​ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២០​ ចំ​ពេល​មាន​ហានិភ័យ​ក្នុង​ស្រុក​ មុន​ពេល​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ​។ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​ធ្លាក់ចុះ​គួរ​ឱ្យ​កត់សម្គាល់​ ប៉ុន្តែ​ការ​ធ្វើ​កំណែ​ទម្រង់​​គោលនយោបាយ​ដែល​កំពុង​បន្ត​ធ្វើ​សេរី​ភាវូបនីយកម្ម​ហិរញ្ញវត្ថុ​ និង​ការ​វិនិយោគ​បរទេស​ពី​បណ្តា​ប្រទេស​អាស៊ីដ​ទៃ​ទៀត​គួរតែ​គាំទ្រ​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើងវិញ​។ ប៉ុន្តែ​ហានិភ័យ​ធ្លាក់ចុះ​កើតឡើង​ពី​វិប​ត្តិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​មិនទាន់​ដោះស្រាយ​ ខណៈ​មីយ៉ាន់ម៉ា​ក៏​មាន​ហានិភ័យ​ផង​ដែរ​ក្នុងករណី​មានការ​ដក​ EBA​៕

LEAVE A REPLY

Please enter your comment!
Please enter your name here