រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​សិក្សា​សាងសង់​ស្ពាន​តភ្ជាប់​ពី​សង្កាត់​ព្រែកប្រា​ មក​សង្កាត់​ចាក់អង្រែលើ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ចុះ​សិក្សា​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ ភ្ជាប់​ពី​សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ​ មក​សង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ សម្ដៅ​ដល់​ការកាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ នៅ​តបន់​ច្បារអំពៅ​ និង​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​។

យោង​តាម​សេចក្ដីសម្រេច​របស់​លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​បាន​ចាត់​លោក​ ស៊ុយ​ សេរិ​ទ្ធ​ អភិបាលរង​រាជធានី​ភ្នំពេញ​ ជា​ប្រធាន​ក្រុមការងារ​ និង​អភិបាលខណ្ឌ​ច្បារអំពៅ​, ខណ្ឌមានជ័យ​ ជា​អនុប្រធាន​ក្រុមការងារ​ ព្រមទាំង​សមាជិក១៧នាក់​ផ្សេងទៀត​។

អភិបាល​រាជធានី​ភ្នំពេញ​ បាន​កំណត់​ដោយក្រុម​ការងារ​នេះ​ ចុះ​សិក្សា​កំណត់​ទីតាំង​សាងសង់​ ដើម្បី​លើក​គម្រោង​ប្លង់​សាងសង់​ស្ពាន​ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ ពី​ការសាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ និង​ការងារ​សំ​ខាន់​ៗមួយចំនួន​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here