ដោយ វុត្ថា
ភ្នំពេញ៖ ខណ្ឌកំបូល គឺជាខណ្ឌជាយក្រុងមួយ ដែលទើបបំបែកចេញពីខណ្ឌពោធិ៍សែនជ័យ និងមានការ រីកចម្រើន លើវិស័យសំណង់ ពាណិជ្ជកម្ម និងឧស្សាហកម្មគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ដោយ វុត្ថា
ភ្នំពេញ៖ ខណ្ឌកំបូល គឺជាខណ្ឌជាយក្រុងមួយ ដែលទើបបំបែកចេញពីខណ្ឌពោធិ៍សែនជ័យ និងមានការ រីកចម្រើន លើវិស័យសំណង់ ពាណិជ្ជកម្ម និងឧស្សាហកម្មគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងពិធីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នាព្រឹកថ្ងៃទី ១៩ ធ្នូ ២០១៩ នេះ បានឱ្យដឹងថា ទន្ទឹមនឹងការរីកចំរើននេះ ក៏បានលេចចេញនូវបញ្ហាប្រឈម ជាច្រើនផងដែរ ទាក់ទង និង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវលូបរិស្ថាន និងតម្រូវឲ្យមានការបង្កើនផ្តល់សេវា អប់រំសុខាភិបាល បន្ថែមទៀត ។
លោកប៉ា សុជាតិវង្សបន្តថា បញ្ហាខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ ១៩នាក់ លើកឡើង និង ៩៤ នាក់ទៀតធ្វើសំណើជាលាយលក្ខណ៍អក្សរក្នុងវេទិកា ព្រឹកនេះ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ។
នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century 21 Cambodia លោកស្រី Grace Rachny Fong ធ្លាប់បានប្រាប់គេហទំព័រ propertyarea.asia ឱ្យដឹងថា ខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ គឺមានសក្តានុពលក្នុងការប្រើប្រាស់ ការរីកចំរើនលើវិស័យអចលនទ្រព្យ និងមានតម្រូវការខុសៗពីគ្នា ដែលវាអាស្រ័យទៅតាមតំបន់ និងទីតាំង។
លោកស្រីបន្តថា បច្ចុប្បន្ននេះ ខណ្ឌដែលជាចំណុះរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ បានបង្កើនឡើងរហូតដល់ចំនួន១៤ ដោយបំបែកខណ្ឌចំនួន២ គឺខណ្ឌបឹងកេងកង (ចេញពីខណ្ឌចំការមន) និងខណ្ឌកំបូល (ចេញពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ) ដែលកំពុងតែមានសក្ដានុពលលើវិស័យដីធ្លី និងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម។
លោកស្រីបន្តថា ខណ្ឌកំបូល ដែលស្ថិតនៅតំបន់ជាយក្រុង កំពុងតែមានសក្ដានុពល និងទាក់ទាញខ្លាំងលើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម រួមជាមួយនឹងសកម្មភាពពុះដីឡូតិ៍។
ខណ្ឌកំបូល ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ ដោយបំបែកចេញពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ក្នុងនោះមានសង្កាត់ចំនួន៧ គឺសង្កាត់ កំបូល កន្ទោក ស្នោភ្លើងឆេះរទេះ ប្រទះឡាង ឪឡោក និងសង្កាត់បឹងធំ ៕