ដោយ វុត្ថា
ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យ លោក ច្រឹក សុខនីម បានជំរុញឱ្យភ្នាក់ងារអចលនទ្រព្យទាំងអស់ណែនាំភ្ញៀវដែលមកទាក់ទងខ្លួនអោយទៅវិនិយោគចំពោះខេត្តក្រុងចំនួន ៦ ដែលខេត្តក្រុងទាំងនោះមានលក្ខណៈវិនិយោគខុសគ្នាយ៉ាងណាក្តី តែមានសក្តានុពលខ្ពស់។
ខេត្តក្រុងទាំងនោះរួមមាន៖
-->
១) ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុបាននឹងកំពុងមានសក្តានុពលខ្ពស់លើការវិនិយោគវិស័យអចលនទ្រព្យ ខណៈបច្ចុប្បន្ននេះ រដ្ឋាភិបាលបាននឹងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អប្រសើរ រួមជាមួយនឹង ក៏បាននឹងកំពុងសាងសង់ប្រព័ន្ធផ្លូវហាយវ៉េ ដែលនឹងបង្កមានភាពកាន់តែងាយស្រួល ទាំងការធ្វើដំណើរ និងដឹកជញ្ជូន។
ម្យ៉ាងទៀត ក៏មានផ្លូវរថភ្លើង និងការពង្រីកអាកាសយានដ្ឋានអន្តរជាតិ ដែលជាកត្តាធំបំផុតក្នុងការវិយោគលើវិស័យផ្សេង ៗ ហើយអ្នកដែលមានដីនៅខេត្តនេះ នឹងទទួលបានផលច្រើន ។ បន្ថែមពីនេះ គឺជាខេត្តកំរូដែលទាក់ទាញការវិនិយោគបរទេសយ៉ាងច្រើន ជាពិសេសមកពីប្រទេសចិន ។
២) ខេត្តកំពត
ប្រពលរដ្ឋខ្មែរភាគច្រើនបានបង្វែទិសដៅទៅលេងខេត្តកំពតកាន់តែច្រើន ព្រោះខេត្តមួយនេះ មានសមុទ្រស្រសបំព្រងនិងជាពិសេសមានកន្លែងមើលអំពិលអំពែក ។ ហើយក្នុងមួយរយៈចុងក្រោយនេះ ខេត្តកំពតបាននឹងកំពុងទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិយ៉ាងច្រើន ដែលចូលទៅវិនិយោគនៅក្នុងខេត្តមួយនេះ ។
ប្រការនេះ បានធ្វើឱ្យខេត្តមួយនេះទាក់ទាញលើវិនិយោគលើវិស័យអចលនទ្រព្យ ដែលទាមទាឱ្យភ្នាក់ងារទាំងអស់ជួយណែនាំឱ្យអ្នកវិនិយោគទៅវិយោគនៅក្នុងខេត្តនេះ។
៣) ខេត្តសៀមរាប
បើទោះខេត្តសៀមរាបបណ្តុំទៅដោយបិតិកភណ្ឌវប្បធម៌ និងតំបន់អភិរក្សច្រើនយ៉ាងណាក្តី ក៏មានតំបន់ខ្លះនៅតែមានអាចវិនិយោគលើវិស័យវិស័យអចលនទ្រព្យបានផងដែរ ដែលអាចសាងសង់សណ្ឋាគារផ្ទះសំណាក់បាន។ បើចង់ឱ្យមានទេសចរណ៍ចូលទៅលេងកាន់តែច្រើន ត្រូវតែមានសណ្ឋាគារសំរាប់ស្នាក់នៅ ច្រើនផងដែរ មិនមែនមានភ្ញៀវច្រើនហើយ គ្មានកន្លែងគ្រប់គ្រាន់ឱ្យពួកគេស្នាក់នៅនោះទេ ។
៤) ខេត្តកំពង់ស្ពឺ
ភាគច្រើនមនុស្សមួយតែងមើលរំលង ចំពោះខេត្តកំពង់ស្ពឺ ដោយមិនដឹងថា ខេត្តមួយនេះមានសក្តានុពលខ្ពស់លើវិស័យអចលនទ្រព្យចំពោះខេត្តមួយនេះ ។ ចំពោះដីធ្លីមានតម្លៃធូថ្លៃដែលអាចទិញទុកសម្រាប់ធ្វើការវិនិយោគបន្ត ហើយបន្តមានការថ្លៃនិងចំណេញខ្ពស់ ដែលទាមទាឱ្យភា្នក់ងារទាំងអស់ណែនាំ អ្នកវិនិយោគ និងកែឆ្នៃឱ្យទៅជារបស់ផ្សេងៗ។
៥) ខេត្តកណ្តាល
ការវិនិយោគអចលនទ្រព្យនៅក្នុងខេត្តកណ្តាលធ្វើឱ្យឆាប់ទទួលបានផលចំណេញ ព្រោះខេត្តមួយនេះ មានសក្តានុពល និងហុំព័ន្ធជាប់ភ្នំពេញ ជាពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ផ្លូវជាតិលេខ ៥ និង កន្លែងផ្សេង ។ បន្ថែមពីនេះ គឺមានគម្រោងបុរី និងផ្ទះល្វែងជាច្រើនបាននឹងកំពុងវិនិយោគនៅខេត្តកណ្តាលនេះ។
៦) ទីក្រុងភ្នំពេញ
ទីក្រុងភ្នំពេញ គឺជាមជ្ឈមណ្ឌលវប្បធម៌ សេដ្ឋកិច្ច និងនយោបាយនៃប្រទេសកម្ពុជា ហើយវិស័យអចលនទ្រព្យមានការរីកចំរើន និងធ្វើការវិនិយោគ ជាពិសេស តំបន់ខាងលិច ឈាងខាងជើងដែលមានការអភិវឌ្ឍន៍យ៉ាងលឿន រាប់ចាប់ពីតំបន់កប់ស្រូវតទៅ៕