ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន BOCC DEVELOPMENT CO.,LTD. ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក គ្រោងចំណាយទុន ១១៨១លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានប្រណីតនៅលើទីក្រុងកោះពេជ្រ។

ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន BOCC DEVELOPMENT CO.,LTD. ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក គ្រោងចំណាយទុន ១១៨១លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានប្រណីតនៅលើទីក្រុងកោះពេជ្រ។

យោងតាមសេចក្តីប្រកាសព៌តមាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងកាលពីព្រលប់ថ្ងៃទី២៥ ធ្នូកន្លងមកថា ក្រុមហ៊ុនខាងលើនេះមានគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥០០បន្ទប់, Service Hotel Apartment ថ្នាក់ផ្កាយ៤ ចំនួន១.៦០០units និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ “លើកោះពេជ្រ”។
ក្រុមហ៊ុននេះគ្រោងដាក់ទុនវិនិយោគ ប្រមាណ ១,១៨១ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦.៣៧០កន្លែង។
លោកទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលកំពុងគ្រប់គ្រងអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ពិតជាមានគំរោងដ៏ធំបាននិងកំពុងត្រៀមសាងសង់នៅលើទីក្រុងកោះពេជ្រ ប៉ុន្តែលោកមិន ទាន់បញ្ជាក់ពីឈ្មោះក្រុមហ៊ុន និងឈ្មោះគំរោងនេះនៅឡើយទេ ប៉ុន្តែពេលនេះគំរោងនេះពិតជាត្រូវបានអនុម័តដោយ CDC។

លោកបន្តថា “គំរោងនេះមានទីតាំងនៅតំបន់ផ្សារាត្រី និងកន្លែងលេងកំសាន្តរបស់កុមារ ដែលបច្ចុប្បន្នតំបន់លេងកំសាន្តនេះបានរើចាកចេញហើយ”។ លោកបន្តថា “ផ្ទៃដីកោះពេជ្រ ទើបអភិវឌ្ឍន៍បាន៥០ភាគរយ ហើយបើគិតពីផ្ទៃក្រឡាសំណង់នៅលើទីក្រុងកោះពេជ្រ ទើបសម្រេចបាន២៥ភាគរយប៉ុណ្ណោះ”៕