ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឱ្យក្រុមហ៊ុន “CHIP MONG RETAIL CO., LTD” បោះទុបោះទុនជាង៤១លានដុល្លារសាងសង់ផ្សារទំនើបថ្មីមួយទៀត ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមការចុះផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩ នេះ ឱ្យដឹងថា ក្រុមហ៊ុន “CHIP MONG RETAIL CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៤១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៣៨កន្លែង។
-->
ក្រុមហ៊ុនមួយនេះ កាលពីថ្ងៃទី ទី១៩ ខែធ្នូ ឆ្នាំ២០១៩ ទើបតែបានបើកសម្ពោធផ្សារទំនើបខ្នាតធំបែបសហគមន៍ ជីប ម៉ុង ណូរ៉ូ ម៉ល ផ្ទៃសរុបទំហំ១៧,៩០០ម៉ែត្រការ៉េ មានកម្ពស់៥ជាន់ ក្នុងនោះផ្ទៃសរុបដែលយើងអាចជួលបាន មានទំហំ ៧៥០០ម៉ែត្រការ៉េ ហើយបានជ្រើសរើសដៃគូពាណិជ្ជកម្ម ដូចជាភោជនីយដ្ឋាន រោងភាពយន្តប្រណិត ផ្សារទំនើប ជីប ម៉ុង និងហាងលក់រាយជាច្រើនទៀតដោយការសម្រិតសម្រាំងបំផុត។

ខណ្ឌសែនសុខ ដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ កំពុងទាក់ទាញចំណា ប់អារម្មណ៍វិនិយោគិន ជាមួយនិងគម្រោងជាច្រើន ដែលកំពុងតែលេចរូបរាងជាបណ្តើរៗ។គម្រោងទាំងអស់មានដូចជា ផ្សារទំនើបអ៊ីអនម៉ល និងមានផ្សារបោះដុំ និងលក់រាយ (ផ្សារម៉ាក្រូ) មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍សែនសុខ និងគម្រោងប្រភេទផ្ទះអាជីវកម្ម (Shop House) ដែលមានតម្លៃខ្ទង់សែនដុល្លារក្នុងមួយល្វែងជាដើម៕