ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនផសេវាកម្មកាស៊ីណូ ដែលចុះបញ្ជីនៅហុងកុង Macau Legend Development Ltd បានឱ្យដឹងថា ក្រុមហ៊ុនបានយល់ព្រមពន្យាពេលដល់ពេល ក្នុងទិញដីពីក្រុមហ៊ុនកាន់កាប់ដីមួយចំនួននៅប្រទេសកម្ពុជា ដែលក្រុមហ៊ុនបង្កើតជាកន្លែងកម្សាន្តចម្រុះក្រោមយីហោ Macau Legend។
ក្រុមហ៊ុននេះបានបញ្ជាក់ថា ការពន្យាពេលនេះ នឹងមានរយៈពេលដល់ពាក់កណ្តាលឆ្នាំ ២០២០។ នេះបើយោងតាមគេទំព័រ GGRAsia នៅថ្ងៃនេះ។
កាលពីខែធ្នូឆ្នាំ ២០១៨ ក្រុមហ៊ុន Macau Legend បានប្រកាសថា ខ្លួនបានយល់ព្រមបង់ប្រាក់ឱ្យអ្នកលក់ដីឈ្មោះWang Jieman alias Wang Kitman ក្នុងតម្លៃ ៩០,០១លានដុល្លារអាមេរិក សម្រាប់ភាគហ៊ុនទាំងមូលនៃក្រុមហ៊ុនកម្ពុជាមួយ ឈ្មោះថា Howing Enterprises Co Ltd។ នៃដីនៅខេត្តសៀមរាបនៃប្រទេសកម្ពុជា។ អ្នកទិញបាននិយាយថា ក្រុមហ៊ុន Howing កាន់កាប់ដីប្រហែល១២០០ហិកតា នៅក្នុងខេត្តសៀមរាប។
យោងតាមកិច្ចព្រមព្រៀង ដែលបានប្រកាសកាលពីឆ្នាំមុន ការផ្ទេរដី និងការចុះឈ្មោះនៅក្រោមកម្មសិទ្ធិថ្មីគឺ “មានលក្ខខណ្ឌ និងការពេញចិត្តនៃលក្ខខណ្ឌជាក់លាក់” នៅ ឬមុនកាលបរិច្ឆេទដែលបានព្រមព្រៀងគ្នាមួយ ពោលគឺថ្ងៃត្រឹមទី២៨ ខែធ្នូ ឆ្នាំ ២០១៩ ។
នៅក្នុងឯកសារកាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Macau Legend បានឱ្យដឹងថា អ្នកលក់ត្រូវការពេលវេលាបន្ថែមទៀត សម្រាប់ការបំពេញលក្ខខណ្ឌមួយចំនួន ដូច្នេះភាគីទាំងពីរបានព្រមព្រៀងគ្នានៅថ្ងៃទី២៦ ខែ ធ្នូ ដើម្បី“ បន្តពន្យាកាលបរិច្ឆេទដ៏វែងដល់ថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០ (ឬកាលបរិច្ឆេទក្រោយៗទៀត នៅពេលដែលភាគីអាចយល់ព្រម ជាលាយលក្ខណ៍អក្សរ)។
ក្រុមហ៊ុនបានបន្ថែមទៀតថា “រាល់ល័ក្ខខ័ណ្ឌនៃការលក់ និងការទិញនឹងមិនផ្លាស់ប្តូរទេ”។
នៅពេលកិច្ចព្រមព្រៀងនេះត្រូវបានប្រកាស ក្រុមហ៊ុន Macau Legend ដែលត្រូវបានស្គាល់ថាជាប្រតិបត្តិករកន្លែងកាស៊ីណូមួយ នៅទីក្រុងម៉ាកាវ និងឡាវ បានថ្លែងថា ក្រុមហ៊ុនមានគោលបំណង អភិវឌ្ឍន៍រមណីយដ្ឋានចម្រុះមួយនៅខេត្តសៀមរាប។ ឯកសាររបស់ក្រុមហ៊ុន មិនបាននិយាយអំពីល្បែង ទាក់ទងនឹងរមណីយដ្ឋានសៀមរាបទេ។
សៀមរាបគឺជាគោលដៅទេសចរណ៍ ដ៏ពេញនិយមមួយ ដែលស្ថិតនៅជិតប្រាសាទបុរាណអង្គរវត្ត ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូ។
ក្រុមហ៊ុន Macau Legend មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីទីតាំង ដែលបានគ្រោងទុកសម្រាប់គម្រោងខេត្តសៀមរាបទេ៕






