ដោយ ៖ រ៉ាណេត
កំពង់ស្ពឺ ៖ គម្រោងលំនៅដ្ឋានបែបទំនើប និងទាន់សម័យ អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ដែលជាគម្រោងទី២ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Thy Mean Heng Co.,Ltd បានប្រកាសផ្តល់ជូនកាដូពិសេសសម្រាប់អតិថិជនរបស់ខ្លូនចំនួន ៥ ០០០ ដុល្លារភ្លាមៗ នៅត្រឹមដើមឆ្នាំ២០២០ខាងមុខនេះ។

-->
កម្មវិធីពិសេសនៃការផ្តល់ជូនអតថិជនចំនួន ៥០០០ដុល្លារ ភ្លាមៗ បន្ថែមពីលើការបញ្ចុះតម្លៃពីគម្រោងលំនៅដ្ឋានទំនើប អូរ៉ូរ៉ា ស៊ីធី ឧដុង្គ នេះ ត្រូវបានប្រកាសនៅក្នុងពិធីជប់លៀងទទួលទានអាហារប្រចាំឆ្នាំនៃមហាគ្រួសារ Thy Mean Heng Co.,Ltd កាលពីរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការចូលរួមពីសំណាក់លោកអគ្គនាយកក្រុមហ៊ុន ប្រធានផ្នែកគ្រប់គ្រង បុគ្គលិកផ្នែកលក់ និងអតិថិជនដែលជាភ្ញៀវកិត្តិយសសរុបជាង ១០០០នាក់។
មានប្រសាសន៍នៅក្នុងឱកាសនៃការបើកកម្មវិធីជប់លៀងប្រចាំឆ្នាំ លោក ចាន់ គីមរិទ្ធី អគ្គនាយកក្រុមហ៊ុន ធី មាន ហេង (Thy Mean Heng Co.,Ltd) បានលើកឡើងពីមោទនភាពនៃការអភិវឌ្ឍក្រុមហ៊ុន ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់បណ្តាបុគ្គលិកគ្រប់ជាន់ថ្នាក់ ជាពិសេសផ្នែកចែកចាយ និងការលក់ ដែលជាកម្លាំងពិសេសអាចជំរុញឱ្យក្រុមហ៊ុនមានភាពរីកចម្រើន។
នៅក្នុងឱកាសនោះ លោកអគ្គនាយកក៏បានលើកទឹកចិត្តដល់បណ្តាក្រុមការងារ ក៏ដូចជាអតិថិជន បន្តសកម្មភាពគាំទ្រដល់ក្រុមហ៊ុនបន្ថែមទៀត ដើម្បីទទួលបានភាពត្រចះត្រចង់ទាំងអស់គ្នានៅថ្ងៃអនាគត។
ដោយឡែកពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើប អូរ៉ូរ៉ា ស៊ីធី ត្រូវបានលោក ឃិន សារ៉ាត់ ប្រធានគ្រប់គ្រងគម្រោងមានប្រសាសន៍ប្រាប់ឱ្យដឹងថា រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍ អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ដែលស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ គឺជាគម្រោងទី២ ខណៈដែលគម្រោងទី១ត្រូវបានអភិវឌ្ឍយ៉ាងរលូននៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន ៦២ ល្វែង នៅលើផ្ទៃដីទំហំជាង៨០០០ ម៉ែត្រការ៉េ ដែលទទួលបានការគាំទ្រពីសំណាក់អតិថិជនគួរជាទីមោទន ជាក់ស្ដែងរហូតមកដល់ពេលនេះ ដំណើរការនៃការលក់ទើបតែបានប្រមាណ៣ខែតែប៉ុណ្ណោះ ក្រុមហ៊ុនលក់សម្រេចបានប្រមាណ ៧០ភាគរយរួចទៅហើយ ទន្ទឹមនឹងដំណើរការសាសង់ផ្ទះយ៉ាងសកម្មសម្រេចបានប្រមាណជាង 30%។

ភាពជោគជ័យទាំងអស់នេះ ក៏ព្រោះតែក្រុមហ៊ុនទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជនទៅលើគុណតម្លៃនៃគុណភាព ការរចនាម៉ូដប្រកបដោយភាពទាក់ទាញ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយ រឹងមាំ ជាពិសេសក្រុមហ៊ុនបានគិតគូរពីផលប្រយោជន៍របស់អតិថិជន ទាំងផាសុខភាពក្នុងពេលរស់នៅដែលអាចប្រកបអាជីវកម្មបានល្អ និងមានឱកាសទទួលបានចំណេញពីការលក់ ឬវិនិយោគបន្ត។
លោក ឃិន សារ៉ាត់ បានបន្តទៀតថា “ដោយសារតែគម្រោងទី១ យើងទទួលបានជោគជ័យខ្ពស់ ទើបក្រុមហ៊ុនសម្រេចធ្វើការវិនិយោគ និងអភិវឌ្ឍន៍គម្រោងទី២ គឺគម្រោង ; អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ដែលស្ថិតនៅក្នុងតំបន់ពោរពេញទៅដោយសក្ដានុពល ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មយ៉ាងប្រសើរ។
នៅទីនេះ ជាតំបន់មានការអភិវឌ្ឍស្រាប់ ដែលប្រមូលផ្តុំទៅដោយទីប្រជុំជន ជាពិសេសមានបណ្តារោងចក្រ សហគ្រាស ឃ្លាំងធំៗនៅព័ទ្ធជុំវិញ មានបណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្វែងខ្វាត់ ជាពិសេសផ្លូវជាតិលេខ៥១ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ និងស្ថិតនៅជិតរាជធានីភ្នំពេញ”។

គម្រោងលំនៅដ្ឋានបែបទំនើប អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ត្រូវបានធ្វើការអភិវឌ្ឍនៅលើផ្ទៃដីសរុបទំហំ ៣ហិកតា ដែលអាចសងសង់ផ្ទះបានជាង ២០០ល្វែង ចែកចេញជា២ប្រភេទ និង៣ប្លុក ដោយមានផ្លូវក្នុងទទឹង១២ម៉ែត្រសម្រាប់ចរាចរណ៍។
លំនៅដ្ឋានដែលស្ថិតនៅជួរខាងមុខជាប់ផ្លូវជាតិលេខ៥១ ជាប្រភេទ Shop House (គម្រោង A) ត្រូវបានសាងសង់យ៉ាងប្រណីត ទាន់សម័យបែបអូស្រ្តាលី មានកម្ពស់២ជាន់កន្លះ មានបន្ទប់គេងចំនួន៣ ដែលផ្តល់ផាសុខភាពដល់ការរស់នៅ មានភាពងាយស្រួលក្នុងការប្រកបអាជីវកម្ម និងមានការរៀបចំជាសួនច្បារ រួមជាមួយនឹងទីចំណតនៅផ្នែកខាងមុខផងដែរ។
ដោយឡែកលំនៅដ្ឋាននៅជួរខាងក្នុង (គម្រោង B) ក៏ជាប្រភេទ Shop House ដែលអាចប្រកបអាជីវកម្មបានដូចគ្នា និងមានកម្ពស់២ជាន់ មានបន្ទប់គេងចំនួន២ ដោយនៅពីក្រោយគម្រោងមានរោងចក្រផលិតចំណីសត្វដ៏ធំនៅលើផ្ទៃដីទំហំប្រមាណ ៤,៥០ហិកតា រួមជាមួយនឹងរោងចក្រផលិតអង្ករ រោងចក្រកាត់ដេរសំលៀកបំពាក់ និងសំណង់រោងចក្រដទៃទៀតស្ថិតនៅក្បែរគម្រោងលំនៅដ្ឋានផងដែរ។

គម្រោងលំនៅដ្ឋានបែបទំនើប អូរ៉ូរ៉ា ស៊ីធី ឧដុង្គ មានផ្ដល់ជូនកម្មវិធីពិសេស ដោយគ្រប់អតិថិជនទាំងអស់ដែលធ្វើការកក់ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នឹងទទួលបានការដូចំនួន៥០០០ដុល្លារត្រឡប់មកវិញភ្លាមៗ បន្ថែមពីលើការបញ្ចុះតម្លៃផ្សេងទៀត។ រាល់ព័ត៌មានបន្ថែមអាចសាកសួរបន្ថែមតាមរយៈទូរស័ព្ទលេខ ៖ ០១៧ ២២២ ០៩៩ / ០៨៦ ៦៦៦ ៣៧៥៕






