កម្ពុជាជំរុញឱ្យបង់ក្លាដេសជំរុញវិនិយោគិនមកវិនិយោគនៅកម្ពុជា

0

ដោយ​វុត្ថា

​ភ្នំពេញ​ ​៖​ ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​ ​បាន​ជំរុញ​ ​និង​ស្នើ​ដល់​សភា​បង់ក្លាដេស​ ​ជំរុញ​វិនិយោគ​គិ​នរ​ប​សស់​ខ្លួន​ឱ្យមក​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​រួម​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ ​និង​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ ​ដើម្បី​ឱ្យ​ប្រទេស​ទាំងពីរ​ ​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ​ ​ឡើង​។​

​លោក​ ​ងួន​ ​ញ៉ិល​ ​អនុប្រធាន​ទី១​ ​នៃ​រដ្ឋ​សភាព​កម្ពុជា​ ​បាន​ជំរុញ​បែបនេះ​ ​នៅក្នុង​ជំនួប​ជាមួយ​លោក​ ​មូ​ហា​ម៉ាត​ ​ហ្វា​រុ​ខាន់​ ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ ​ទទួលបន្ទុក​កិច្ចការ​បរទេស​ ​នៃ​សភា​ ​ប្រទេស​បង់ក្លាដេស​ ​ខណៈ​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ​ចាប់ពី​ថ្ងៃទី៥​ ​ដល់​ថ្ងៃ​ ​ទី៨​ ​ខែមករា​ ​ឆ្នាំ​ ​២០២០នេះ​ ​។​

​លោក​បន្ត​ថា​ ​ក្នុង​ក្របខ័ណ្ឌ​ ​ទ្វេភាគី​ ​រដ្ឋសភា​ទាំងពីរ​ ​នៅ​មិនទាន់​ចុះ​កិច្ច​ព្រមព្រៀង​ ​ឬ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ​ស្តី​ពី​វិស័យ​ ​ទេសចរណ៍​នៅឡើយ​ទេ​ ​ខណៈ​នៅ​ឆ្នាំ២០១៨​ ​មាន​អ្នកទេសចរ​បង់ក្លាដេស​ ​ចំនួន​ជិត​បី​ពាន់​នាក់​ ​មក​ ​ទស្សនា​កម្ពុជា​ ​ដែល​ជា​តួលេខ​ទាប​នៅឡើយ​។​ ​

​លោក​បាន​ស្នើ​ដល់​ភាគី​បង់ក្លាដេស​ ​ជួយ​ជំរុញ​អ្នក​វិនិយោគ​ ​មក​បណ្ដាក់ទុន​នៅ​ ​កម្ពុជា​ ​ឱ្យ​ច្រើន​ថែមទៀត​ ​ព្រោះថា​ ​កម្ពុជា​ ​មាន​លក្ខខណ្ឌ​អំណោយផល​ជាច្រើន​ ​ដូចជា​ ​កម្ពុជា​ ​ស្ថិតនៅ​លើ​ ​ទីតាំង​យុទ្ធសាស្ត្រ​ ​ក្នុង​តំបន់​អាស៊ាន​ ​កម្ពុជា​ ​មាន​ស្ថិរភាព​នយោបាយ​ ​និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​កម្ពុជា​ ​មាន​កម្លាំង​ពលកម្ម​សម្បូរ​បែប​ ​និង​វ័យក្មេង​ ​ក្នុង​នោះ​អ្នកមាន​អាយុ៣៥ឆ្នាំ​ចុះ​ ​មាន៧២ភាគរយ​ ​នៃ​ប្រជាជន​សរុប​ ​គួបផ្សំ​ប្រាក់ឈ្នួល​មានការ​ប្រកួតប្រជែង​។​

​លោក​ ​មូ​ហា​ម៉ាត​ ​ហ្វា​រុ​ខាន់​ ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ ​ទទួលបន្ទុក​កិច្ចការ​បរទេស​ ​នៃ​សភា​ ​ប្រទេស​បង់ក្លាដេស​ ​បាន​សន្យា​ថា​នឹង​ជំរុញ​វិស័យ​ទាំងពីរ​នេះ​ ​ដើម្បី​ជា​ផ្លែផ្កា​សក្ដិសម​ ​នឹង​កិច្ច​ ​សហប្រតិបត្តិ​ការ​របស់​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។​

​បើ​តាម​ ​លោក​ ​ងួន​ ​ញ៉ិល​ ​ឱ្យ​ដឹង​ថា​ ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​បង់ក្លាដេស​ ​បាន​ផ្តើម​តាំងពី​ ​ឆ្នាំ១៩៩៣​ ​ហើយ​ទំនាក់ទំនង​នេះ​ ​បាន​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិ​ការ​ ​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភាពល្អ​ ​ប្រសើរ​ឡើងជា​លំដាប់​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here