តម្លៃមាសឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជិត១ទសវត្សរ៍កន្លងមកនេះ

0

ដោយ​ ​Donald​ ​Lee​
​ភ្នំ​ពេញៈ​ ​តម្លៃ​មាស​បាន​ឡើងថ្លៃ​បំផុត​នៅ​ឆ្នាំនេះ​ ​គិត​ត្រឹម​រយៈពេល៧ឆ្នាំ​កន្លងមក​ ​ខណៈ​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​ ​បាន​គំរាម​ក្នុង​ធ្វើ​ឱ្យ​មាន​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​អ៊ីរ៉ង់​ ​បន្ទាប់ពី​លោក​បាន​បញ្ជា​ឱ្យធ្វើ​ឃាត​ ​មេបញ្ជាការ​យោធា​កំពូល​របស់​អ៊ីរ៉ង់​នៅ​ទីក្រុង​បា​ក​ដា​ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​តម្លៃ​មាស​បាន​ឡើងថ្លៃ​នៅ​ទូទាំង​ពិភពលោក​ ​ដល់១,៥៧៩.៥៥ដុល្លារ​ក្នុង​មួយ​អោន​ ​(​ឬ​ប្រហែល៣១ក្រាម​)​ ​ដែល​ជា​តម្លៃ​មិនធ្លាប់​ឃើញ​ចាប់តាំងពី​ខែ​ ​មេសា​ ​ឆ្នាំ​ ​២០១៣​។​
​មាស​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​ការ​វិនិយោគ​ដែល​មាន​សុវត្ថិភាព​បំផុត​ ​និង​រក្សា​នូវ​តម្លៃពិត​ ​បើ​ប្រៀបធៀប​ទៅ​នឹង​រូបិយប័ណ្ណ​ជាតិ​ ​ដែល​មិន​មានការ​គាំទ្រ​នៅ​ជុំវិញ​ពិភពលោក​។​
​លើស​ពីនេះ​ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​ ​បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ប្រាក់​បម្រុង​ប្តូរ​ប្រាក់​បរទេស​ ​ដើម្បី​ធានា​ដល់​សេដ្ឋកិច្ច​របស់​ពួកគេ​។​
​ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​ ​បាន​ទិញ​មាស​ចំនួន៣៧៤,១តោន​ក្នុងរយៈពេល៦ខែ​ដំបូង​កាលពី​ឆ្នាំមុន​។​ ​នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​មាស​ពិភពលោក​។​ ​នេះ​កើតឡើង​ ​នៅពេល​ដែល​ធនាគារ​កណ្តាល​បាន​ទិញ​ចំនួន៦៥១.៥តោន​កាលពី​ឆ្នាំមុន​ ​ដែល​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ​រហូតដល់៧៤ភាគរយ​ធៀប​នឹង​ឆ្នាំ២០១៨​។​
​ធនាគារ​ប្រជាជន​ចិន​ ​(​PBOC​)​បាន​ប្រកាស​ថា​ ​ខ្លួន​បាន​ទិញ​មាស​ចំនួន៥,៩​ ​តោន​នៅក្នុង​ខែកញ្ញា​ ​កាលពី​ឆ្នាំមុន​ ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ប្រាក់​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ ​និង​បាន​ពឹងផ្អែក​តិចតួច​លើ​ប្រាក់​ដុល្លារ​អាមេរិក​ ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​បាន​កើនឡើង​កាលពីដើម​ឆ្នាំមុន​នេះ​។​ ​មុន​ខែកញ្ញា​ ​ឆ្នាំមុន​ ​ធនាគារ​កណ្តាល​ចិន​បាន​បន្ត​ការទិញ​មាស៩៩តោន​គិត​ចាប់តាំងពី​ខែ​ ​មករា​ ​ឆ្នាំនេះ​។​

​លោកTrump​ ​បាន​បង្កើន​ភាព​តានតឹង​ ​ដោយ​ព្រមាន​អ៊ីរ៉ង់​អំពី​ការសងសឹក​ ​ប្រសិនបើ​វា​បង្ក​អន្តរាយ​ដល់​ទ្រព្យសម្បត្តិ​ណាមួយ​របស់​អាមេរិក​។​
​លោកTrump​ ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ ​Twitter​ ​ថា​ ​“​សូម​ឱ្យ​រឿង​នេះ​ធ្វើជា​ការព្រមាន​ថា​ ​ប្រសិនបើ​អ៊ីរ៉ង់​វាយប្រហារ​ជនជាតិ​អាមេរិក​ ​ឬ​ទ្រព្យសម្បត្តិ​អាមេរិក​ណាមួយ​ ​យើង​បាន​កំណត់​ទីតាំង​អ៊ីរ៉ង់​ចំនួន៥២កន្លែង​ ​សម្រាប់​ការវាយប្រហារ​ ​(​តំណាង​ឱ្យ​ចំណាប់ខ្មាំង​អាមេរិក៥២នាក់​ ​ដែល​ត្រូវ​បាន​អ៊ីរ៉ង់​ចាប់​យក​ជាច្រើន​ឆ្នាំ​កន្លងមក​)​។​ ​វប្បធម៌​អ៊ីរ៉ង់​ ​និង​គោលដៅ​ទាំងនោះ​ ​ហើយ​អ៊ីរ៉ង់​ផ្ទាល់​ ​នឹង​ត្រូវ​បាន​វាយប្រហារ​ខ្លាំង​បំផុត​។​ ​អាមេរិក​មិន​ចង់​មានការ​គំរាមកំហែង​ទៀត​ទេ​!​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here