អាមេរិកផ្តល់ជំនួយ ១០០ លានដុល្លារក្នុងមួយឆ្នាំៗដល់ការអភិវឌ្ឍន៍កម្ពុជា

0

ដោយវុត្ថា​
​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​អាមេរិក​ ​បាន​ផ្តល់​ជំនួយ​ប្រមាណ១០០លាន​ដុល្លា​ ​ក្នុង​មួយ​ឆ្នាំ​ៗ​ ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​ជា​កិច្ច​សហប្រតិបត្តិ​ការ​រឹងមាំ​ ​តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​នានា​ ​ហើយដែល​នឹង​ត្រូវ​បាន​អនុ​វម័​ត​ ​និង​ចុះ​ ​MOU​ ​ជាមួយគ្នា​។​

​លោក​ ​W​.​ ​Patrick​ ​Murphy​ ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​មានប្រសាសន៍​បែបនេះ​ ​នៅក្នុង​ជំ​នួន​ពិភាក្សា​ការងារ​ជាមួយ​ ​លោក​ ​ឆាយ​ ​ថន​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងផែនការ​ ​កាលពី​ថ្ងៃទី​ ​៦​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​ ​ម្សិលមិញ​នេះ​ ​នាទី​ស្តី​ការក្រ​សួង​ផែនការ​ ​។​ ​

លោក​ ​Patrick​ ​បន្ត​ថា​ ​ហើយ​យើង​ក៏​មាន​វិស័យ​ឯកជន​ ​សម្រាប់​ជួយ​ដល់​កម្ពុជា​ផង​ដែរ​។​
​លោក​បាន​បន្ថែម​ថា​ ​ក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​យើង​បាន​មើលឃើញ​ពី​បញ្ហា​ប្រឈម​នានា​ ​ដែល​សហរដ្ឋអាមេរិក​ពិបាក​ក្នុង​ការ​ជួយ​ ​ប៉ុន្តែ​យើង​(​សហរដ្ឋអាមេរិក​ ​និង​កម្ពុជា​)​ ​នឹង​រួមគ្នា​ដោះស្រាយ​លើ​បញ្ហា​ប្រឈម​ទាំងនោះ​ជាមួយគ្នា​ឱ្យ​បាន​។​

លោក​ ​ឆាយ​ ​ថន​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងផែនការ​ ​បា​នន​ថ្លែង​នូវ​អំណរ​អរគុណ​ចំពោះ​ប្រជាជន​ ​និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ​ដែល​បាន​ជួយ​ផ្តល់​ជំនួយ​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​ធំៗ​ជាច្រើន​ ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុងរង្វង់៧​%​ក្នុង​មួយ​ឆ្នាំ​ៗ​ ​ជាពិសេស​បាន​ជួយ​គាំទ្រ​ដល់​ក្រសួងផែនការ​។

​លោក​បន្ថែម​ថា​ ​តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​(​USAID​)​ ​រួម​នឹង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន​ទៀត​ ​មាន​ដូចជា​ ​UNFPA​,​ ​UNICEF​ ​គាំទ្រ​លើ​ការអង្កេត​ប្រជាសាស្ត្រ​ ​និង​សុខភាព​(​CDHS​)​ ​ដែល​មាន​ចាប់តាំងពី​ឆ្នាំ២០០០មក​ម្ល៉េះ​ ​និង​ ​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​ ​ឆ្នាំ២០១៩​ ​ហើយ​តាមរយៈ​អង្គការUNDP​ ​ក៏បាន​ជួយ​ដល់​ក្រសួងផែនការ​ ​ក្នុង​ការរៀបចំ​ក្របខណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​(​CSDGs​)​ ​២០១៩​-​២០៣០​ ​ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​(​NSDP​)​ ​២០១៩​-​២០២៣​ ​ព្រមទាំង​កិច្ច​សហប្រតិបត្តិ​ការ​ដទៃផ្សេង​ទៀតផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here