ភ្នាក់ងារដែលមានបទពិសោធន៍ជាង១០ឆ្នាំនឹងផ្តល់ជូនសេវាទិញ និងជួលអលនទ្រព្យនៅ “អាមេរិក”ដល់អតិថិជននៅកម្ពុជា

0

ដោយ​ ​ប៊ី​
​ភ្នំពេញ​៖​ ​អ្នកជំនាញ​មួយ​ក្រុម​ដែល​មានបទពិសោធន៍​ជាង​ ​១០​ ​ឆ្នាំ​នឹង​ផ្តល់​ជួន​សេវា​ទិញ​ ​និង​ជួល​ដល់​អតិថិជន​ដែល​មានបំណង​ចង់​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​អាមេរិក​ ​ខណៈ​នឹង​រៀបចំ​កម្មពិធី​មួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​ដំណើរ​ក្នុង​ការ​វិនិយោគ​ទាក់ទង​នឹង​ការ​ពន្យល់​ ​និង​ការទិញ​អចលនទ្រព្យ​នៅ​អាមេរិក​នៅ​ថ្ងៃទី​ ​១៣​ ​ខាងមុខនេះ​នៅ​សណ្ឋាគារ​ ​Sunway​ ​Hotel​។​

​លោ​ស្រី​ ​ឈរ​ ​ចាន់​នី​ ​ប្រធាន​សាខា​របស់​ក្រុម​ចាន់​នី​នៃ​ក្រុមហ៊ុន​ ​Remax​ ​Top​ ​Producer​ ​បាន​ប្រាប់​ ​Propertyarea.asia​ ​ថា​ ​លោកស្រី​បាន​ធ្វើជា​ភ្នាក់ងារ​នៅ​ក្រុមហ៊ុន​ ​Remax​ ​ហើយ​មានបទពិសោធន៍​ជាង​ ​១០​ ​ឆ្នាំ​ ​ដោយ​ទទួល​បាន​ជោគជ័យ​ជាច្រើន​ ​ខណៈ​លោកស្រី​នឹង​រៀបចំ​កម្មពិធី​មួយ​ដើម្បី​ផ្សព្វផ្សាយ​ ​និង​ពន្យល់​ការ​វិនិយោគ​ ​ឬ​ទិញ​ ​និង​ជួល​អចលនទ្រព្យ​នៅ​អាមេរិក​។​

​លោកស្រី​បាន​ថ្លែង​ ​“​ខ្ញុំ​បាន​បើក​ក្រុមការងារ​ដែល​មាន​សមាជិក​ ​៥​ ​ទៅ​ ​៦​ ​នាក់​ ​ដើម្បី​ជួយ​ដល់​បងប្អូន​ខ្មែរយើង​ទិញ​ផ្ទះនៅ​អាមេរិក​ ​និង​អ្នក​ចង់បាន​ផ្ទះ​ ​ហើយ​ចង់​កូន​គាត់​បាន​ទៅរៀន​នៅ​អាមេរិក​។​ ​ជាមួយ​បទពិសោធន៍​ជាង​ ​១០​ ​ឆ្នាំ​ ​ខ្ញុំ​បាន​ជួយ​បងប្អូន​ខ្មែរយើង​ជាច្រើន​ទិញ​ផ្ទះ​បាន​នៅ​អាមេរិក​ ​និង​ជាមួយ​ការរៀបចំ​ឯកសារ​បែបបទ​ផ្លូវការ​ក្នុង​ទិញ​ផ្ទះនៅ​អាមេរិក​”​។​

​លោកស្រី​ ​បាន​បន្ត​ថា​ ​“​យើង​គិតថា​ ​ពេល​គាត់​ទិញ​ផ្ទះនៅ​អាមេរិក​ ​វា​មាន​ស្ថេរ​ភាពជា​ជាង​យើង​ជួលផ្ទះ​គេ​ ​ឬ​យើង​រក​ប្រាក់ចំណូល​បាន​ជាប្រចាំ​ ​ពេល​យើង​ដាក់​ផ្ទះ​នោះ​ជួល​។​ ​នេះ​ជា​ចំណុច​សំខាន់​ដែល​ខ្ញុំ​ចង់​ផ្សព្វផ្សាយ​នៅ​ទីនេះ​ ​ហើយ​ខ្ញុំ​សង្ឃឹមថានឹង​ទទួល​បាន​អតិថិជន​ច្រើន​”​។​

​ទោះបីជា​អតិថិជន​មិន​មាន​សិទ្ធិ​រស់នៅ​នៅ​អាមេរិក​ក៏ដោយ​ ​តែ​អតិថិជន​មាន​សិទ្ធ​ទិញ​អចលនទ្រព្យ​នៅ​អាមេរិក​ ​ហើយ​លក្ខខណ្ឌ​មិន​តម្រូវ​ឱ្យ​អ្នកមាន​លុយ​សុទ្ធ​គ្រប់​នោះ​ទេ​ ​ដោយមាន​ធនាគារ​ផ្តល់​កម្ចី​ដល់​អ្នកទិញ​ ​ខណៈ​អ្នកទិញ​ត្រូវ​មាន​ប្រាក់​ ​២៥​ ​ភាគរយ​នៃ​តម្លៃ​អចលនទ្រព្យ​សរុប​។​

​ទាក់ទង​នឹង​ការទិញ​អចលនទ្រព្យ​នៅ​អាមេរិក​នេះ​ ​វា​មាន​ចំណុច​ពីរ​ដែលគេ​ត្រូវការ​។​ ​ទី១គឺ​អ្នកទិញ​មាន​លិខិតឆ្លងដែន​ដើម្បី​ឱ​គេ​ដឹង​ថា​អ្នកទិញ​ជា​ម្ចាស់​អចលនទ្រព្យ​ ​និង​ទី២ធន​គារ​ដែល​មានឈ្មោះ​អ្នកទិញ​ ​ហើយ​មានសាច់​ប្រាក់​ស្រាប់​។​ ​តែបើ​សិន​អត់​ទាន់​សាច់ប្រាក់​នៅក្នុង​ធនាគារ​ទេ​ ​នោះ​វា​មិន​អី​នោះ​ទេ​ ​ហើយ​យើង​អាចយ​ក​ក្រដាស​ស្នាម​នៅ​ថ្ងៃក្រោយ​ក៏បាន​ដែរ​។​ ​ប៉ុន្តែ​ក្នុងករណី​ ​អ្នកទិញ​បាន​ពេញចិត្ត​ផ្ទះ​មួយ​ហើយ​ ​ក្រុមការងារ​លោកស្រី​នឹង​ត្រូវការ​ក្រដាស​ស្នាម​នេះ​។​

​លោកស្រី​ចាន់​នី​ ​បានឱ្យ​ដឹង​ថា​ ​“​ខាង​សាមីខ្លួន​យើង​ ​យើង​មិន​ត្រូវការ​ឯកសារ​អ្វី​ច្រើន​នោះ​ទេ​។​ ​ឧទាហរណ៍​ ​យើង​ត្រូវ​មាន​ប្រាក់ចំណូល​ពិតប្រាកដ​។​ ​គេ​មិន​ខ្វល់​ទេ​ ​ព្រោះ​កម្មវិធី​ដែល​អនុញ្ញាត​ឱ្យ​ខ្ចីប្រាក់​សម្រាប់​អ្នក​ដែល​រស់នៅ​ស្រុកក្រៅ​គឺ​អត់​ត្រូវការ​លក្ខខណ្ឌ​អ្វី​ច្រើន​ទេ​”​។​
​ជាមួយគ្នា​នេះ​ ​ក្រុមការងារ​លោកស្រី​នឹង​រៀបចំ​កម្មពិធី​មួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​ដំណើរ​ក្នុង​ការ​វិនិយោគ​ទាក់ទង​នឹង​ការ​ពន្យល់​ ​និង​ការទិញ​អចលនទ្រព្យ​នៅ​អាមេរិក​នៅ​ថ្ងៃទី​ ​១៣​ ​ខាងមុខនេះ​នៅ​សណ្ឋាគារ​ ​Sunway​ ​Hotel​។​

​លោកស្រី​បាន​ថ្លែង​ថា​ ​“​គម្រោង​របស់​យើង​ក្នុង​ការរៀបចំ​កម្មពិធី​នឹង​មាន​អ្នក​ចូល​រួប​ពី​ ​៣០​ ​ទៅ​ ​៥០​ ​នាក់​ប៉ុណ្ណោះ​ ​ខណៈ​មក​ពេលនេះ​អ្នកចូលរួម​មួយចំនួន​បាន​ចុះឈ្មោះ​ក្នុង​ការចូលរួម​កម្មពិធី​នេះ​ហើយ​”​។​

​ដោយឡែក​ ​កន្លងមក​ ​លោកស្រី​ទទួល​បាន​ភាព​ជោគជ័យ​ច្រើន​ ​ព្រោះ​រាល់ពេល​អតិថិជន​ដែល​លោកស្រី​ជួយ​ទិញ​អចលនទ្រព្យ​ឱ្យ​គឺ​គាត់​មាន​លុយ​ត្រឹមតែ​ប្រាក់​កក​ ​“​ហើយ​នៅ​ទីនោះ​នៅពេល​ដែល​យើង​ទិញ​គឺ​យើង​មាន​ទាំង​ប្រាក់ចំណេញ​ជាជាង​យើង​ជួលផ្ទះ​គេ​ ​និង​ពេល​តម្លៃ​ផ្ទះ​ឡើងថ្លៃ​ ​យើង​ក៏​មាន​ប្រាក់ចំណេញ​ក្នុង​នេះ​ដែរ​”​។​

​លោកស្រី​បាន​លើកឡើង​ថា​ ​“​ដូច្នេះ​គាត់​អាច​លក់​ផ្ទះ​នោះ​ទៅ​ ​គាត់​អាច​ទៅ​ទិញ​ផ្ទះ​ផ្សេងទៀត​ ​ហើយ​គាត់​ដកប្រាក់​ចំណេញ​ពី​ផ្ទះ​លក់​ទៅ​ធ្វើ​អាជីវ​កម្ម​ផ្សេង​ៗ​បាន​។​ ​បើ​និយាយ​ពី​ភាព​ជោគជ័យ​គឺ​យើង​មាន​ច្រើន​ក្នុង​ការងារ​ទាំងអស់​នេះ​”​។​

​លោកស្រី​ ​បន្ត​ថា​ ​ភាគច្រើន​ ​ក្រុមការងារ​ខ្ញុំ​ណែនាំ​អតិថិជន​ទៅតាម​ចំណុច​ ​ឬ​ទីតាំង​របស់​អតិថិជន​ចង់បាន​។​ ​“​ទាក់ទង​នឹង​ការជួល​ ​យើង​នឹង​ណែនាំ​តំបន់​ដែល​អាច​ជួល​បាន​ ​ប៉ុន្តែ​បើ​គាត់​ចង់បាន​ទីតាំង​ដែល​ជិត​សាលារៀន​កូន​ ​ទីលំនៅ​ល្អ​ ​សាលារៀន​ល្អ​ ​តំបន់​ល្អ​គឺ​យើង​ជួយ​ណែនាំ​គាត់​ទៅតាម​អ្វី​ដែល​គាត់​ចង់បាន​”​។​

​លោកស្រី​ ​បាន​បញ្ជាក់​ថា​ ​“​អាជ្ញាប័ណ្ណ​របស់​យើង​គឺ​មាន​ប្រសិទ្ធិ​ភាព​ត្រឹមតែ​នៅ​រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ ​ប៉ុន្តែ​បើ​អតិថិជន​ត្រូវការ​ទិញ​នៅ​រដ្ឋ​ផ្សេងទៀត​នៅ​អាមេរិក​ ​យើង​មាន​ភ្នាក់ងារ​ផ្សេងទៀត​ដើម្បី​សម្រួលការ​ទិញ​របស់​គាត់​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here