ដោយរតនា
ភ្នំពេញៈ ក្រុមហ៊ុនជីប ម៉ុង លែន នឹងបើកលក់គម្រោងថ្មីរបស់ខ្លួនផាក លែន 50M ជាផ្លូវការ ចាប់ពីថ្ងៃទី១៨ដល់១៩ ខែមករា ឆ្នាំ២០២០ នៅទីតាំងគម្រោងផាក លែន 50M ផ្ទាល់ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់8% និងរំលស់100%។

-->
ផាក លែន 50M ស្ថិតនៅតាមបណ្តោយផ្លូវ50M (ម៉ែត្រ) កែងផ្លូវ30ម៉ែត្រ (ផ្លូវព្រៃស) ក្នុងតំបន់ចំការដូង ដែលជាទីតាំងមានសក្តានុពលសេដ្ឋកិច្ច និងសន្ទុះអភិវឌ្ឍន៍ខ្លាំង។ គម្រោងនេះមានចង្ងាយត្រឹមតែ2នាទីប៉ុណ្ណោះ ពីផ្សារចំការដូង និង10នាទីពីផ្សារ AEON III និងផ្សារទំនើប ជីប ម៉ុង 60ម៉ែត្រ, ឬ 15នាទីពីផ្សារទំនើប ជីប ម៉ុង 271។
រឹតតែពិសេសជាងនេះ គម្រោងផាកលែន50M ក៏មានផ្សារទំនើបជីប ម៉ុង 50M ផ្ទាល់ក្នុងគម្រោង ក៏ដូចជាក្លឹបហាត់ប្រាណ អាងហែលទឹក សួនកុមារ សួនច្បារបៃតង ដែលកាន់តែផ្តល់ភាពងាយស្រួល ដល់ការរស់នៅបែបស៊ីវិល័យ និងទាន់សម័យជូនអតិថិជន។
គម្រោង ផាក លែន 50M ជាគម្រោងដ៏ធំ ដែលនឹងសាងសង់លំនៅឋានប្រណិតៗជាច្រើនប្រភេទដូចជា វីឡាឃ្វីន វីឡាឃ្វីន A វីឡាភ្លោះ វីឡាកូនកាត់A វីឡាកូនកាត់B និង លំនៅឋានម៉ូតថ្មី៣ប្រភេទគឺ៖ វីឡាឃ្វីនB ហ្សបហៅស៍ A I និង ហ្សបហៅស៍ A II។

លំនៅឋាននីមួយៗត្រូវបានរចនាឡើង ដោយយកចិត្តទុកដាក់ បែបសម័យថ្មី ជាមួយនឹងគុណភាពល្អ សំណង់រឹងមាំ ដែលស័ក្តិសមបំផុតសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗ។
កុំភ្លេចមកចូលរួមនៅថ្ងៃកម្មវិធីបើកលក់ផ្ទាល់ ដើម្បីធ្វើការកក់ផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នក ជាមួយនឹងទីតាំងល្អៗឲ្យបានមុនគេ ក៏ដូចជាទទួលបានប្រូម៉ូសិនបញ្ចុះតម្លៃរហូតដល់8% ដែលមិនធ្លាប់មានពីមុនមក ជាពិសេសក៏មានការបង់រំលស់100% ផងដែរ។សម្រាប់ព័ត៌មានបន្ថែម 061 997 888 |https://www.facebook.com/chipmongland/ | www.chipmongland.com
