ទឹកប្រាក់ជាង ៣៣ លានដុល្លារ ហូរចូលហោប៉ាវអ្នកកំពង់ស្ពឺរៀងរាល់ខែតាមរយៈវិស័យឧស្សាហកម្ម

0

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​កំពង់ស្ពឺ​ ​៖​ ​យ៉ាងហោចណាស់​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​៣៣លាន​ដុល្លារ​ ​ត្រូវ​បាន​ក្លាយជា​ចំណូល​ប្រចាំខែ​របស់​អ្នក​ខេត្ត​កំពង់ស្ពឺ​ ​ដែល​បម្រើការ​ងារ​កម្មករ​-​កម្មការិនី​ ​នៅ​តាម​បណ្តា​រោងចក្រ​ ​សហគ្រាស​នានា​សរុប​ជាង​ ​២៧០ទីតាំង​ ​ខណៈ​ដែល​ឆ្នាំ២០២០នេះ​ ​នៅ​មាន​គម្រោង​ជិត១០០ទៀត​នឹង​ចូល​មក​បង្ហាញ​វត្តមាន​បន្ថែម​ទៀត​។​

អភិបាលខេត្ត​កំពង់ស្ពឺ​ ​លោក​ ​វ៉ី​ ​សំណាង​ ​បាន​មានប្រសាសន៍​ថា​ ​បច្ចុប្បន្ន​នេះ​ខេត្ត​កំពង់ស្ពឺ​បាន​ក្លាយជា​គោលដៅ​យ៉ាង​សំខាន់​ ​និង​មមាញឹក​សម្រាប់​បណ្តា​វិ​នយោ​គិ​ននា​នា​ ​ជាពិសេស​ក្រុមហ៊ុន​ដែល​មក​ពី​ប្រទេស​ចិន​ ​ដោយសារតែ​ខេត្ត​មួយ​នេះ​មាន​សក្ដានុពល​ ​និង​អំណោយផល​ទី​លើក​ត្តា​ភូមិសាស្ត្រ​ ​ងាយស្រួល​ក្នុង​ការ​ជ្រើសរើស​ទីតាំង​ ​ជាពិសេស​ផ្តល់​ភាពល្អ​ប្រសើរ​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​ឆ្ពោះទៅ​កាន់​កំពង់ផែ​ក្រុង​ព្រះសីហនុ​សម្រាប់​ធ្វើការ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។​ ​

​លោក​ ​វ៉ី​ ​សំណាង​ ​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ​“​ដោយសារតែ​ភាពល្អ​ប្រសើរ​នៃ​កត្តា​ភូមិសាស្ត្រ​សព្វថ្ងៃ​នេះ​ ​សម្រាប់​តែ​វិស័យ​ឧស្សាហកម្ម​ដែល​កំពុង​ឈានមុខ​គេ​ប្រចាំ​ខេត្ត​គឺ​មាន​ចំនួន២៧០ទីតាំង​ ​ដែល​ផ្តល់​ឱកាស​ការងារ​ច្រើនជាង១៣ម៉ឺន​កន្លែង​ ​ក្នុងចំណោម​ប្រជាជន​សរុប​ជាង៨៧ម៉ឺន​នាក់​ ​ហើយ​ចំនួន​នេះ​នៅ​មិនទាន់​រាប់បញ្ចូល​ចំនួន​កម្លាំង​កម្មករ​ ​កម្មការិនី​ ​ដែល​កំពុង​បម្រើការ​ងារ​នៅ​តាម​សិប្បកម្ម​ខ្នាត​តូច​មួយចំនួន​មិនទាន់​ចុះបញ្ជី​នៅឡើយ​”​។​ ​លោក​បន្ត​ថា​ ​“​ជាមួយនឹង​កំណើន​នៃ​ចំនួន​រោងចក្រ​ ​សហគ្រាស​ទាំងអស់​នេះ​ ​ជាប្រចាំ​ខែ​ ​ទឹកប្រាក់​ច្រើនជាង៣៣លាន​ដុល្លារ​ ​ត្រូវ​បាន​ក្លាយជា​ចំណូល​ដល់​អ្នក​ដែល​បម្រើការ​ងារ​ ​ហើយ​ចំនួន​ទឹកប្រាក់​នេះ​ ​នឹង​បន្ត​កើនឡើង​ទៀត​ ​ស្រប​ពេល​ដែល​គម្រោង​ថ្មី​ប្រមាណ១០០គម្រោង​ទៀត​ត្រៀម​នឹង​ដំណើរការ​ចង្វាក់​ផលិតកម្ម​នៅពេល​ខាងមុខនេះ​ ​ហើយនឹង​ផ្តល់​ឱកាស​ការងារ​កាន់តែ​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ ​”​។​



​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ក្រៅពី​កំណើន​នៃ​ចំនួន​រោងចក្រ​ ​សហគ្រាស​ ​និង​សិប្បកម្ម​តូច​ធំ​ជាច្រើន​ ​បច្ចុប្បន្ន​គេ​សង្កេតឃើញ​មាន​គ​ម្រោ​ង​ធំៗ​ជាច្រើន​ទៀត​ដែល​កំពុងតែ​ត្រៀម​ ​និង​ចាប់ផ្តើម​ដំណើរការ​ជា​បណ្តើរ​ៗ​ ​ដែល​ក្នុង​រួមមាន​ដូចជា​គម្រោង​សាងសង់​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្លោះ​ស្ថិតនៅ​ក្នុង​ក្រុង​ច្បារមន​ ​គម្រោង​សំណង់​បុរី​លំនៅ​ដ្ឋាន​ទំនើប​ចំនួន៤ទីតាំង​ ​គម្រោង​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​របស់​ក្រុមហ៊ុន​ ​Jor​ ​Grand​ ​Eco​ ​Investment​ ​Co​.​,​ ​Ltd​.​ ​សម្រេច​បោះទុន​វិនិយោគ​ប្រមាណ៥០០លាន​ដុល្លារ​អាមេរិក​ ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ធម្មជាតិ​ ​នៅ​ស្រុក​ភ្នំស្រួច​ ​រួម​ជាមួយនឹង​គម្រោង​លំហែ​រកា​យក​ម្រិ​ត​អភិជន​ក្រោម​វិនិយោគ​ ​និង​អភិវឌ្ឍន៍​ដោយ​លោក​ឧកញ៉ា​បណ្ឌិត​ ​ម៉ុង​ ​ឫទ្ធី​ ​ស្ថិតនៅ​ក្នុង​ស្រុក​សំរោងទង​ ​មាន​ចម្ងាយ​ប្រមាណ៥០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here