ភាពតានតឹងរវាងអាមេរិក និងអ៉ីរ៉ង់កំពុងធ្វើឲ្យតម្លៃមាសបន្តឡើងខ្ពស់លើសឯកទគ្គកម្ម

0

ដោយ​ ​Donald​ ​Lee​

​ភ្នំ​ពេញៈ​ ​តម្លៃ​មាស​បាន​បន្ត​ឡើង​ខ្ពស់​នៅ​ថ្ងៃនេះ​ដោយ​កើន២ភាគរយ​ ​ស្មើនឹង​តម្លៃ​ជាង១,៦០០ដុល្លារ​ ​ខណៈ​ ​វិនិយោគិន​មាន​ប្រតិកម្ម​ចំពោះ​ការ​ផ្ទុះឡើង​ ​នៃ​សង្គ្រាម​រវាង​អាមេរិក​ ​និង​អ៉ីរ៉ង់​។​

​តម្លៃ​មាស​បាន​កើនឡើង​ជាស​កល​ ​រហូតដល់១,៦១០.៩០ដុល្លារ​ក្នុង​មួយ​អោន​ ​(​ឬ​ប្រហែល​ ​៣១​ ​ក្រាម​)​ ​ដែល​តម្លៃ​មិនបាន​មើលឃើញ​ចាប់តាំងពី​ខែ​ ​មីនា​ ​ឆ្នាំ​ ​២០១៣​។​ ​មាស​ត្រូវ​បាន​ចាត់ទុកថា​ ​ការ​វិនិយោគ​មួយ​តម្លៃ​មាន​សុវត្ថិភាព​បំផុត​ ​នៅ​អំឡុង​ពេល​វិបត្តិ​ ​និង​ភាព​មិន​ប្រាកដប្រជា​ ​ហើយ​នៅតែ​រក្សា​តម្លៃពិត​ ​បើ​ធៀប​នឹង​រូបិយប័ណ្ណ​អន្តរជាតិ​នៅ​ជុំវិញ​ពិភពលោក​។​

​ការ​កើនឡើង​នេះ​បាន​កើតឡើង​ ​បន្ទាប់ពី​មាន​ព័ត៌មាន​ថា​ ​រដ្ឋាភិបាល​អ៉ីរ៉ង់​បាន​វាយប្រហារ​មូលដ្ឋាន​យោធា​អាមេរិក​ ​នៅ​ភាគ​ខាងលិច​អ៊ីរ៉ាក់​កាលពីយប់មិញ​ ​ដោយ​មី​ស៊ី​ល​រាប់​សិប​គ្រាប់​។​ ​នេះ​បើ​យោង​តាម​ក្រសួងការពារជាតិ​អាមេរិក​។​ ​ការវាយប្រហារ​កើតឡើង​ ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​ ​បាន​បញ្ជា​ឱ្យធ្វើ​ឃាត​មន្ត្រី​អ៊ីរ៉ង់​ជាន់ខ្ពស់​មួយ​រូប​នៅ​អ៉ីរ៉ាក់​កាលពី​ថ្ងៃ​ ​ព្រហស្បតិ៍​។​

​ជុំវិញ​បញ្ហា​នានា​ ​យន្ត​ហោះ​ប៊ូ​អ៊ី​ង៧៣៧​ ​ដែល​ហោះ​ឆ្ពោះទៅ​កាន់​អ៊ុយក្រែន​បាន​ធ្លាក់​ ​បន្ទាប់ពី​បាន​ហោះ​ឡើង​នៅ​ប្រទេស​អ៉ីរ៉ង់​ ​សម្លាប់​មនុស្ស១៨០នាក់​នៅ​ម៉ោង​ប្រហែល៦ព្រឹក​ម៉ោង​អ៊ីរ៉ង់​ថ្ងៃនេះ​។​ ​មិនទាន់​មាន​ព័ត៌មាន​ណាមួយ​បញ្ជាក់​ថា​ ​ការ​ធ្លាក់​នេះ​ពាក់ព័ន្ធ​នឹង​ជម្លោះ​រវាង​អាមេរិក​ ​និង​អ៉ីរ៉ង់​ទេ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ការវាយប្រហារ​ដោយ​យន្តហោះ​ ​គ្មាន​មនុស្ស​បើក​របស់​យោធា​អាមេរិក​បាន​ធ្វើឃាត​ ​មេបញ្ជាការ​យោធា​អ៉ីរ៉ង់​លោក​ ​Qasem​ ​Soleiman​ ​នៅ​ទីក្រុង​បា​ក​ដា​ត​។​ ​ការ​សម្លាប់​នេះ​ ​បាន​កើតឡើង​នៅ​ទូទាំង​តំបន់​ ​ហើយ​អ្នក​កាន់ទុក្ខ​រាប់ពាន់​នាក់​បាន​កកស្ទះ​ ​នៅ​តាម​ដងផ្លូវ​របស់​ទីក្រុង​តេហេរ៉ង់​ក្នុង​សប្តាហ៍​នេះ​ ​ដើម្បី​គោរព​ដល់​វីរៈ​បុរស​ដែល​បាន​ស្លាប់​របស់​ពួកគេ​។​

​អ៉ីរ៉ង់​បាន​ឆ្លើយតប​ដោយ​ការ​បាញ់​មី​ស៊ី​ល​ ​លើ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​អ៉ីរ៉ាក់​នៅ​ព្រឹក​ថ្ងៃពុធ​ ​ម៉ោង​នៅ​ទីក្រុង​បា​ក​ដា​ត​។​

​លោក​ ​Ayatollah​ ​Ali​ ​Khamenei​ ​មេដឹកនាំ​កំពូល​របស់​អ៉ីរ៉ង់​ ​បាន​និយាយ​នៅ​ថ្ងៃពុធ​នេះ​ថា​ ​វត្តមាន​របស់​អាមេរិក​នៅ​មជ្ឈឹ​ម​បូព៌ា​ត្រូវតែ​ឈាន​ដល់ទី​បញ្ចប់​។​

​មេដឹកនាំ​អ៉ីរ៉ង់​រូប​នេះ​ ​បាន​និយាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អ៉ីរ៉ង់​ថា​ ​“​អ្វី​ដែល​សំខាន់​គឺ​វត្តមាន​របស់​អាមេរិក​ ​ដែល​ជា​ប្រភព​នៃ​បញ្ហា​នៅក្នុង​តំបន់​នេះ​ ​គួរតែ​អាច​ឈាន​ដល់ទី​បញ្ចប់​”​។​ ​

លោក​បាន​បន្ថែម​ថា​ ​“​តំបន់​នេះ​មិន​ទទួលយក​វត្តមាន​របស់​អាមេរិក​ទេ​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here